កីឡា
ការទន្ទឹងចាំមកដល់! ចាន់ រតនា ប៉ះ Eko Roni សងសឹកឲ្យមិត្តរួមជាតិដូចគ្នា
បន្ទាប់ពីអ្នកលេងគុនចម្រុះឥណ្ឌូណេស៊ី Eko Roni Saputra ប្រកាសចង់ជួបអ្នកលេងគុនចម្រុះកម្ពុជា ចាន់ រតនា នៅលើឆាកសង្វៀនពិភពលោក ONE Championship តាំងពីជាងមួយឆ្នាំមុន ពេលនេះការពិតបានកើតឡើងហើយ។
អ្នកលេងគុនចម្រុះកម្ពុជា ចាន់ រតនា និង Eko Roni Saputra នឹងជួបគ្នាក្នុងព្រឹត្តិការណ៍ផ្សាយផ្ទាល់ ONE: LIGHT OUT នាថ្ងៃសុក្រ ទី១១ ខែមីនានេះនៅប្រទេសសិង្ហបុរី។ ជំនួបនេះពិតជាសំខាន់ណាស់សម្រាប់អ្នកទាំងពីរ។
ក្នុងចំណោមជ័យជម្នះ ៦ លើកនៅសង្វៀន ONE ចាន់ រតនា បានឈ្នះកីឡាករឥណ្ឌូណេស៊ី២នាក់ គឺឆ្នាំ២០១៨ បានផ្តួលជើងខ្លាំងឥណ្ឌូណេស៊ី Abro Fernandes ក្នុងទឹកទី២ និងឆ្នាំ២០១៩បានបន្តផ្តួលជើងខ្លាំងឥណ្ឌូណេស៊ី Rudy Agustian នៅក្នុងទឹកទី២ទៀត។ មូលហេតុនេះហើយបានជា Saputra បានប្រកាសចង់ជួប ចាន់ រតនា ដើម្បីបំបែកកំណត់ត្រាគឺទី១សងសឹកឲ្យមិត្តរួមជាតិ និងទី២ធ្វើឲ្យប្រាកដច្បាស់ថា រូបគេជាកីឡាករឥណ្ឌូណេស៊ីទី១ដែលទទួលបានជ័យជម្នះលើ ចាន់ រតនា ដែលរហូតដល់ពេលនេះមិនទាន់មានកីឡាករឥណ្ឌូណេស៊ីណាម្នាក់ឈ្នះជើងខ្លាំងកម្ពុជាឡើយ។
ក្រោយពេលប្រកាសចង់ជួប ចាន់ រតនា ប៉ុន្តែមិនបានជួបតាមបំណងប្រាថ្នា កីឡាករឥណ្ឌូណេស៊ី Eko Roni Saputra បានទៅប្រកួតជាមួយកីឡាករចិន Pengshuai Liu និងបានយកឈ្នះក្នុងទឹកទី១ដោយកណ្តាប់ដៃ។ តាមរយៈជ័យជម្នះនេះធ្វើឲ្យរូបគេឡើងប្រកួតឈ្នះ៥ លើកជាប់គ្នាក្នុងចំណោមប្រវត្តិប្រកួត៦ដងនៅសង្វៀន ONE។ ក្នុងចំណោមជ័យជម្នះទាំង៥ដងនេះ រូបគេក៏ធ្លាប់ផ្តួលកីឡាករកម្ពុជា ខុន ស៊ីចាន់ នៅក្នុងទឹកទី១កាលពីខែកុម្ភៈ ឆ្នាំ២០២០។

ចំណែកអ្នកលេងគុនចម្រុះលេខ១កម្ពុជា ចាន់ រតនា មិនបានឡើងប្រកួតទេគិតចាប់តាំងពីចាញ់កីឡាករចិន Wei Xie កាលពីខែធ្នូ ឆ្នាំ២០២០ពោលគឺរយៈពេលជាងមួយឆ្នាំហើយ។ រូបគេបានទៅលេងប្រពន្ធកូននៅប្រទេសបារាំង និងទើបតែវិលត្រឡប់មកកម្ពុជាវិញកាលពីពេលថ្មីៗនេះ។
សម្រាប់ការជួប Eko Roni Saputra នេះគឺ ចាន់ រតនា ត្រូវមានកាតព្វកិច្ចពីរសំខាន់គឺទី១ធ្វើយ៉ាងណារក្សាកំណត់ត្រាជ័យជម្នះរបស់ខ្លួនឲ្យបានជោគជ័យលើកីឡាករឥណ្ឌូណេស៊ី និងទី២ក៏ជាផ្នែកមួយក្នុងការសងសឹកឲ្យ ខុន ស៊ីចាន់ ដែលធ្លាប់ចាញ់ Eko Roni៕


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ