កីឡា
ក្នុងសម្ភាសផ្តាច់មុខ ចាន់ រតនា ប្រាប់ថា ជួប Ekno Roni នឹងមិនចប់ ៣ ទឹក
អ្នកលេងគុនចម្រុះកម្ពុជា ចាន់ រតនា និង Eko Roni Saputra នឹងជួបគ្នាក្នុងព្រឹត្តិការណ៍ផ្សាយផ្ទាល់ ONE: LIGHT OUT នាថ្ងៃសុក្រ ទី១១ ខែមីនានេះនៅប្រទេសសិង្ហបុរី។ ជំនួបនេះពិតជាសំខាន់ណាស់សម្រាប់អ្នកទាំងពីរ។
មុនជំនួបចូលមកដល់ សូមតាមដានបទសម្ភាសផ្តាច់មុខជាមួយ ចាន់ រតនា ពីការត្រៀមខ្លួនប្រកួតនាថ្ងៃសុក្រនេះ
សំនួរ៖ រតនា មានអារម្មណ៍យ៉ាងណាពេលជួបកីឡាករឥណ្ឌូណេស៊ីទី៣ បន្ទាប់ពីធ្លាប់ឈ្នះ២នាក់ហើយ?
រតនា៖ សម្រាប់ខ្ញុំគ្រប់ដៃគូដែលខ្ញុំជួបគឺខ្ញុំរីករាយទាំងអស់។ មិនថា កីឡាករឥណ្ឌូណេស៊ី ឬកីឡាករប្រទេសណាទេ គឺស្វាគមន៍ទាំងអស់។ ខ្ញុំមិនបានសិក្សាស្វែងយល់ពីគាត់បានច្បាស់លាស់ទេ ពីព្រោះ៥ប្រកួតចុងក្រោយដែលគាត់ឈ្នះទាំងអស់គឺឈ្នះទឹកទី១ដូចគ្នា ហើយមើលទៅគាត់មិនទាន់បញ្ចេញសមត្ថភាពអស់ផង។

សំនួរ៖ សម្រាប់ការត្រៀមខ្លួនយ៉ាងណាហើយ?
រតនា៖ មែនទែនទៅ យើងទាំងពីរបានត្រៀមជួបគ្នាយូរហើយ។ បន្ទាប់ពី Eko Roni ប្រកាសចង់ជួបខ្ញុំកាលពីខែមិថុនា ឆ្នាំ២០២១ ខ្ញុំបានចំណាយពេលហ្វឹកហាត់ច្រើនណាស់។ និយាយទៅតាំងពីដឹងថា គាត់ប្រកាសចង់ជួប ខ្ញុំក៏បានចាប់ផ្តើមហ្វឹកហាត់តាំងពីពេលនោះមក។
សំនួរ៖ និយាយពីបទពិសោធវិញ Eko Roni Saputra ត្រូវបានអ្នកកាសែតឥណ្ឌូណេស៊ីគិតថា តិចជាង Abro Fernandes និ Rudy Agustian ទេ។ រតនា គិតថា Eko មិនសូវគ្រោះថ្នាក់ដូចកីឡាករឥណ្ឌូណេស៊ី២នាក់មុនទេ?
រតនា៖ មហាជនយល់ឃើញកីឡាករម្នាក់នេះខ្សោយជាងអ្នកនោះ អ្នកនោះខ្លាំងជាងអ្នកនេះ។ នោះជាគំនិតយល់ឃើញរបស់ពួកគាត់។ ប៉ុន្តែខ្ញុំសម្រាប់ខ្ញុំគ្រប់ដៃគូទាំងអស់សុទ្ធតែគ្រោះថ្នាក់។ យើងមិនអាចមើលស្រាលដៃគូបានទេ។ រឿងសំខាន់គឺត្រូវស្ទាបស្ទង់សមត្ថភាពគេពេលជួបគ្នាលើសង្វៀន។
សំនួរ៖ តើពិតជាសំខាន់ទេ ប្រសិនបើឈ្នះកីឡាករឥណ្ឌូណេស៊ីទី៣?
រតនា៖ ជ័យជម្នះលើកនេះពិតជាសំខាន់ណាស់ ពីព្រោះប្រកួតចុងក្រោយ ខ្ញុំបានចាញ់ ដូច្នេះខ្ញុំចង់ទទួលបានលទ្ធផលគួរជាទីពេញចិត្តវិញ។
សំនួរ៖ តើ រតនា ដាក់គោលដៅបញ្ចប់ជ័យជម្នះ៥លើកជាប់គ្នារបស់ Eko ទេ?
រតនា៖ ដូចខ្ញុំនិយាយអីចឹង ខ្ញុំត្រូវការឈ្នះសម្រាប់ការប្រកួតនេះ ដោយសារខ្ញុំមិនសប្បាយចិត្តនឹងលទ្ធផលចុងក្រោយរបស់ខ្ញុំ។ មែនទែនទៅ ខ្ញុំមិនខ្វល់បញ្ឈប់កំណត់ត្រារបស់គាត់ឬយ៉ាងណាទេ ខ្ញុំខ្វល់តែរឿងឈ្នះ។
សំនួរ៖ Eko បាននិយាយថា មិនខ្លាចជំនាញវ៉ៃឈររបស់ រតនា ឯងទេ ហើយដាក់គោលដៅបញ្ឈប់ពាក់កណ្តាលផ្លូវដោយជំនាញចំបាប់របស់គាត់។ តើ រតនា យល់យ៉ាងណា?

រតនា៖ តាមពិតទៅ ខ្ញុំធ្លាប់ប្រកួតចាញ់ដោយក្បាច់ឃ្លេតែម្តងគត់ គឺកីឡាករចិន Xie Bin ដូច្នេះខ្ញុំទុកចិត្តលើបទពិសោធ និងរបៀបការពាររបស់ខ្ញុំ ពីព្រោះខ្ញុំហ្វឹកហាតើការពារក្បាច់ឃ្លេជាមួយអ្នកជំនាញច្រើនហើយ។ បើគាត់និយាយថា មិនខ្លាច ខ្ញុំក៏មិនខ្លាចគាត់ដែរ ហើយខ្ញុំពិតជាចង់ប្តូរជាមួយគាត់ណាស់។
សំនួរ៖ ប្រកួតចុងក្រោយរបស់ Eko ប្រើពេលតែ១០វិនាទីប៉ុណ្ណោះផ្តួលកីឡាករចិន Liu Peng Shuai។ តើ រតនា គិតថា ជារឿងសំណាង ឬយ៉ាងដូចម្តេចដែរ?
រតនា៖ ខ្ញុំគិតថា ជាកំណត់ត្រាសម្រាប់គាត់។ លទ្ធផលនេះមិនមែនជារឿងសំណាងបោះទេ ពីព្រោះខ្ញុំបានកត់សំគាល់ Liu Peng Shuai ពេលប្រកួតនោះដែរ។ កីឡាករចិននេះដូចជាគិតច្រើន ហើយប្រឹងវ៉ៃសម្រុកខ្លាំងពេលធ្វើឲ្យធ្វេសប្រហែសភ្លេចការពារក៏ចូលកណ្តាប់ដៃគេយ៉ាងលឿន។
សំនួរ៖ រតនា គិតថា តើការប្រកួតនេះនឹងបញ្ចប់ដោយលទ្ធផលបែបណា?
រតនា៖ ខ្ញុំគិតថា ការប្រកួតគុនចម្រុះកម្រចប់ទាំង៣ទឹកណាស់។ សម្រាប់ការប្រកួតនេះយូរបំផុតខ្ញុំគិតថា ត្រឹម២ទឹកប៉ុណ្ណោះ។ តែមិនទាន់ហ៊ាននិយាយថា នរណាបញ្ឈប់នរណាទេ។ បើមិនគេក៏ខ្ញុំ។ ខ្ញុំតែងតែផ្តល់កម្លាំងចិត្តខ្លួនឯងឲ្យសង្ឃឹមឈ្នះ១០០%សម្រាប់ការប្រកួតនេះ។

សំនួរ៖ តើ រតនា មានសារអ្វីព្រមានទៅ Eko ទេ?
រតនា៖ ខ្ញុំគាត់ចង់ឡើងទៅកាន់លំដាប់កំពូលទាំង៥ត្រូវឆ្លងខ្ញុំឲ្យផុតសិន។ ខ្ញុំនឹងរារាំងគាត់ ហើយដៃរបស់ខ្ញុំនឹងត្រូវអាជ្ញាកណ្តាលលើកឡើងលើ។
សំនួរ៖ ថ្មីៗនេះ រតនា ទើបតែទៅលេងគ្រួសារនៅប្រទេសបារាំង និងទើបត្រឡប់មកវិញ។ តើប៉ះពាល់ដល់ការហ្វឹកហាត់ទេ?
រតនា៖ មិនប៉ះពាល់អ្វីធ្ងន់ធ្ងរទេ។ ពេលប្រពន្ធ និងកូនខ្ញុំទៅបារាំងបាត់ ពេលខ្លះខ្ញុំមានអារម្មណ៍កណ្តោចកណ្តែងដែរ ប៉ុន្តែពេលខ្ញុំបានទៅជួបពួកគាត់នៅបារាំង និងយល់ច្បាស់ពីស្ថានភាពរស់នៅរបស់ពួកគាត់ ខ្ញុំលែងបារម្ភ និងខ្វល់ខ្វាយច្រើនដូចលើកមុន។ ដូច្នេះឥឡូវនេះ ខ្ញុំផ្តោតលើការហ្វឹកហាត់ទាំងស្រុងហើយ៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់