Connect with us

កីឡា

Eko Roni Saputra ចង់ឈ្នះ ចាន់ រតនា ដើម្បីចូលក្នុងចំណាត់ថ្នាក់ Top 5

បានផុស

នៅ

កីឡាករគុនចម្រុះឥណ្ឌូណេស៊ី Eko Roni Saputra កំពុងស្រេកឃ្លានក្នុងការឆ្ពោះទៅចំណាត់ថ្នាក់កំពូលទាំង ៥ (Top 5) នៅទម្ងន់ flyweight និងបង្កើនជ័យជម្នះ ៦ លើក​ជាប់​គ្នា​ក្រោយ​ចប់​ការប្រកួត​នៅ​ព្រឹត្តិការណ៍ ONE: LIGHTS OUT​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កីឡាករ​សញ្ជាតិ​ឥណ្ឌូណេស៊ី​នឹងត្រូវ​តតាំង ចាន់ រតនា ក្នុងការ​ប្រកួត​គុន​ចម្រុះ​នា​ថ្ងៃ​សុក្រ​ទី ១១ ខែ មីនា ស្អែក​នេះ និង ដឹងថា​ការទទួល​ជ័យជម្នះ​ទល់នឹង​តារា​ជើងចាស់​កម្ពុជា​នឹង​បន្ត​ភាពលេច​ធ្លោ​ឡើង​ក្នុង​ទម្ងន់​របស់ខ្លួន​នេះ​។ Saputra ទទួលស្គាល់ថា គេ​ត្រូវតែ​ផ្ដោតអារម្មណ៍​ខ្លាំង​លើ​ការប្រើ​កណ្ដាប់ដៃ​ដើម្បី​ទទួល​ជ័យជម្នះ​ទល់នឹង​គូប្រជែង​នៅ​សិង្ហ​បុរី Singapore Indoor Stadium​។

ក្លិប​របស់​ ចាន់ រតនា ​បើក​វិញ​​ តែ​​​មិន​អ៊ូអរ​ដូច​មុន - ONE Championship  – The Home Of Martial Arts

​កីឡាករ​រូបនេះ​និយាយថា ៖ «​ចាន់ រតនា នឹង​ក្លាយជា​គូប្រជែង​ដ៏​ខ្លាំង​មួយរូប​ក្នុងចំណោម​គូប្រជែង​ទាំងឡាយ​ដែល​ខ្ញុំ​បាន​ជួប​។ គេ​មាន​ជំនាញ​ប្រយុទ្ធ ដូច្នេះ នេះ​ជាការ​តេស្ត​សម្រាប់​ខ្ញុំ​ដើម្បី​បង្ហាញថា​តើ​ខ្ញុំ​ទប់ទល់​នឹង​គេ​ដោយ​របៀប​ណា និង ធ្វើបាន​ល្អប្រសើរ​ជាង​។ បើសិន​ខ្ញុំ​អាច​ឈ្នះ​ការប្រកួត​នេះ វា​មានន័យថា ខ្ញុំ​រីកចម្រើន​ខ្លាំង​ឡើង​ហើយ​។ ខ្ញុំ​គិតថា ខ្ញុំ​នឹងមាន​គូប្រជែង​បន្ទាប់​ទៀត​ក្រោយ​ការជួប ចាន់ រតនា ដើម្បី [​ឈានចូល​ចំណាត់ថ្នាក់​កំពូល​ទាំង​៥] ក្នុង​ទម្ងន់​នេះ ។ ហើយ​ខ្ញុំ​ត្រូវតែ​ឈ្នះ​ការប្រកួត​នេះ​។ ប៉ុន្តែ ខ្ញុំ​មិន​ប្រញាប់​ពេក​ទេ​។ ខ្ញុំ​នឹងធ្វើ​ឲ្យ​ល្អ​បំផុត​តាម​សមត្ថភាព​របស់ខ្ញុំ ហើយ​ផ្ដោតលើ​ការប្រកួត និង​ជាការ​កំណត់​សម្រាប់​ជួប​កីឡាករ​បន្ទាប់​។ ខ្ញុំ​ត្រូវតែ​ឈ្នះ ប៉ុន្តែ វា​មិន​ងាយស្រួល​ប៉ុន្មាន​ទេ​»​។

​តាមពិតទៅ Saputra បានចាត់ទុក រតនា ក្នុង​ក្រសែភ្នែក​របស់គេ​យូរហើយ​។ ប៉ុន្តែ នេះ​ជា​ឱកាសល្អ​ដែល​គេ​អាច​ជួប​កូនសិស្ស​មកពី​ក្លិប Selapak និង LLFitness នៅលើ​សង្វៀន​បាន​ដូច​បំណង​។​

​កន្លងទៅ អ្នកលេង​គុន​ខ្មែរ បាន​យកឈ្នះ​មិត្ត​រួម​ជាតិ​ឥណ្ឌូណេស៊ី Abro Fernandes និង Rudy Agustian រួចមកហើយ ដែល​ធ្វើ​ឲ្យ Saputra មាន​ហេតុផល​មួយចំនួន​ដើម្បី​ផ្ដោតអារម្មណ៍​កាន់តែខ្លាំង​។ ខណៈដែល​កីឡាករ​កម្ពុជា​ជំនាញ​ប្រយុទ្ធ អតីត​កីឡាករ​ចំបាប់​ឥណ្ឌូណេស៊ី​ជឿថា​គេ​មាន​ស្នៀត​ផ្ទាល់ខ្លួន​ដើម្បី​សងសឹក​ឲ្យ​ជនរួមជាតិ និង បន្ត​ជ័យជម្នះ ៦ លើក​ជាប់​គ្នា​។ ដោយ​ស្ថិតនៅ​ចំណុចកំពូល Saputra មានកំណត់​ត្រា​ផ្ដួល​ដៃគូ​ឲ្យ​សន្លប់ ប្រើពេល​ត្រឹម ១០ វិនាទី ក្នុងការ​ប្រកួត​ចុងក្រោយ ដែល​ធ្វើ​ឲ្យ រតនា ប្រុងប្រយ័ត្ន​ចំពោះ​ស្នៀត​ឈរ​មិន​ខាន​។​

Saputra បញ្ចេញ​ទស្សនៈ រតនា ៖«​ក្បាច់​ប្រយុទ្ធ​របស់គេ​អស្ចារ្យ​មែន គេ​ប្រើ​កែង និង​ទាត់​ច្រើន​។ ប៉ុន្តែ ខ្ញុំ​បានរៀបចំ​ចំណុច​នេះ​។ ខ្ញុំ​គិតថា​គេ​ខ្សោយ​ក្នុងការ​ប្រយុទ្ធ​លើ​ក្តារ​រេញ​ក្នុង​ជំហរ​ដេក​។ ខ្ញុំ​នឹងដាក់​សម្ពាធ​លើ​គេ​។ ខ្ញុំ​មិន​ប្រញាប់​ចូលចាប់​ពេក ឬ រក​ចន្លោះ​ផ្ដួល​ឲ្យ​សន្លប់​លឿន​ពេក​ទេ​។ ខ្ញុំ​នឹង​ស្វែងរក​ឱកាស​រក​ចន្លោះប្រហោង​»​។

«​ក្នុង​វីដេអូ ស្នៀត​ប្រយុទ្ធ​របស់គេ​ល្អ តែ ត្រូវ​រង់ចាំ​ដល់​យើង​ជួបគ្នា​នៅ​សង្វៀន​សិន​។ យើង​អាច​ដោះស្រាយបាន​ពេល​តតាំង​ដោយ​ប្រើ​កណ្ដាប់ដៃ​ទៅមក ខ្ញុំ​ផ្ដោតអារម្មណ៍ និង ដាក់​សម្ពាធ ហើយ​មិនបង្កើត​ឱកាស​ឲ្យ​គេ​ប្រយុទ្ធ​ស្រួល​ទេ​។ គេ​បែប​បើក​ស្ទិល​ប្រយុទ្ធ​ដូច Stamp [Fairtex] តែ​គេ​ក៏​អាច​ប្រយុទ្ធ​ក្នុង​ជំហរ​ដេក​។ យើង​បានរៀបចំ​គ្រប់បែបយ៉ាង​»​។ Eko Roni បានបង្ហាញ​ទស្សនៈ​របស់ខ្លួន​មុន​ជួប ចាន់ រតនា​។

​គួរ​ដឹងថា ថ្មីៗ Eko Roni Saputra អត់​មាន​ដៃគូ​ហ្វឹកហាត់ Dejdamrong Sor Amnuaysirichoke ដែលជា​អតីត​ជើងឯក ONE WORLD CHAMPION នោះទេ ព្រោះ​គេ​ប្រកាស​ចូលនិវត្តន៍​ហើយ​។ នៅ​ក្លិប Evolve MMA កីឡាករ​ឥណ្ឌូណេស៊ី ក៏​អត់​បាន​ហ្វឹកហាត់​ជាមួយ​វីរបុរស​មួយ​ថៃ Sam-A Gaiyanghadao ដែរ ព្រោះ​កីឡាករ​ជើងចាស់​ប្រកាស​ចូលនិវត្តន៍​ដើមឆ្នាំ​នេះ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៥ នាទីutes មុន

ជំងឺផ្តាសាយបក្សីប្រភេទថ្មី ឆ្លង​ដល់​សត្វគោយកទឹកដោះ​នៅ​សហរដ្ឋអាមេរិក បង្កក្តីបារម្ភ​ខ្លាំង​

ព័ត៌មានអន្ដរជាតិ៣៤ នាទីutes មុន

​ថៃ​សង្គ្រោះ​ជនរងគ្រោះ៦១នាក់​ពីកន្លែងឆបោកនៅមីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ៤០ នាទីutes មុន

ប្រជាជន​ហ្គាហ្សា​​​​​​រង​​ភាព​វេទនាខ្លាំង ខណៈ​អាកាសធាតុចុះ​ត្រជាក់ខ្លាំង​​​ លាយឡំដោយ​ព្យុះ

ក្រសួងការងារ
ព័ត៌មានជាតិ៥១ នាទីutes មុន

បញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងការងារនៅតាមគ្រឹះស្ថានអប់រំ ជាការបង្ខិតឱកាសការងារ ដល់សិស្ស និស្សិត

ព័ត៌មានជាតិ៥៩ នាទីutes មុន

គម្រោងដំឡើងរបាំងពុះចែកទ្រូង លើផ្លូវ ៦០ ម៉ែត្រ ប្រើប្រាស់ពេលប្រមាណ ១ ខែកន្លះ ទើបបញ្ចប់

ភ្នំសំពៅ
សន្តិសុខសង្គម៤ ម៉ោង មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម២២ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ផ្សារក្រមួន
សន្តិសុខសង្គម៤ ម៉ោង មុន

ផ្សារក្រមួន យូណាយ អាជីវករធ្លាប់លក់តែមួយព្រឹក ពេលនេះលក់ពេញមួយថ្ងៃ ពលរដ្ឋថា​ ពិបាកធ្វើដំណើរ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ២០ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

Sokha Hotels

ព័ត៌មានពេញនិយម