Connect with us

កីឡា

មកដឹងទ្រព្យសម្បតិ្តសុទ្ធរបស់មហាសេដ្ឋី Roman Abramovic ក្នុងបញ្ជីកំពូលៗអ្នកមានលើលោក

បានផុស

នៅ

បន្ទាប់ពីភាពតានតឹង រវាងរុស្ស៊ី និងអ៊ុយក្រែន កក្រើក​ដល់​វិស័យ​បាល់ទាត់​មិន​ធ្លាប់​មាន។ ខណៈរដ្ឋាភិបាលអង់គ្លេស បាន​ដាក់​ទណ្ឌកម្ម​ លើ​ជនជាតិ​រុស្សី​ជាង​ ​២០៣​​ នាក់ ក្នុង​នោះ​មាន​ចំនួន​ ៦៥នាក់​ ដែល​ធ្វើ​អាជីវកម្ម​នៅ​អង់គ្លេស។ មួយ​ក្នុង​ចំណោម​ពួកគេ ​រួមមាន​ម្ចាស់ក្លឹប Chelsea លោក Roman Abramovich នៅ​ក្នុង​បញ្ជីផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋាភិបាល​អង់គ្លេសក៏​បាន​អះអាង​ថា ទ្រព្យសម្បត្តិ​របស់លោកទាំងអស់​ នឹង​ត្រូវ​បាន​រដ្ឋាភិបាល​អង់គ្លេស​កាន់កាប់​ជា​បណ្ដោះអាសន្ន។ តើលោក Roman Abramovich មាន​ទ្រព្យ​សរុប​ប៉ុណ្ណា ក្នុងពេលនេះ?

យោង​តាម​ទស្សនាវដ្ដី Forbes បញ្ជី​មហាសេដ្ឋី​ពិភពលោក​ចំនួន ២,៦៧៤ នាក់​នៅ​ក្នុង​ពិភពលោក ​សម្រាប់​ឆ្នាំ ២០២១ បង្ហាញ​ថា បុរស​ជនជាតិ​រុស្សី​វ័យ ៥៤ឆ្នាំ Roman Abramovich ជាប់​ចំណាត់ថ្នាក់​ទី ១៤២ នៅ​លើ​ពិភពលោក ដែល​គាត់​គឺ​ជា​អ្នក​វិនិយោគ និង​ម្ចាស់​ភាគហ៊ុន​ធំ​ នៅ​ក្នុង​ក្រុមហ៊ុន​រុក​រក​រ៉ែ nickel រួម​ទាំង​រ៉ែដែក​យក្ស Eveaz ដែល​ជា​ក្រុមហ៊ុន​ពហុជាតិ បង្កើត​ឡើង​ក្នុង​ប្រទេស​អង់គ្លេស​ ក្នុងនោះគាត់​ក៏​ជា​ម្ចាស់​ក្លឹប Chelsea ផង​ដែរ។

លើស​ពី​នេះ Forbes រាយការណ៍​ថា Roman Abramovich បាន​លក់​ភាគហ៊ុន​ប្រហែល ៧៣ភាគរយ របស់​គាត់​នៅ​ក្នុង​ក្រុមហ៊ុន​ប្រេង​រុស្ស៊ី Sibneft ទៅ​ឲ្យ​​ម្ចាស់​ហ្គាស Gazprom ក្នុង​តម្លៃ ១៣ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០០៥។ គាត់​ក៏​ជា​ម្ចាស់​ទូក​ធំ​លំដាប់​ទី ២ នៅ​លើ​ពិភពលោក ៥៣៣ហ្វីត ដែល​គាត់​បាន​ទិញ​ក្នុង​តម្លៃ ៤០០ លាន​ដុល្លារ ក្នុង​ឆ្នាំ ២០១០ ។

ទោះបីជា​យ៉ាង​ណា​ក៏ដោយ គាត់​ក៏​ត្រូវ​បាន​គេ​រាយការណ៍​ថា​ បាន​ផ្ទេរ​ទ្រព្យសម្បត្តិ​ជាង ៩០ លាន​ដុល្លារ​នៅ​ទីក្រុង​ញូវយ៉ក ​ទៅ​​ឲ្យ​អតីត​ភរិយា​របស់​គាត់គឺលោកស្រី Dasha Zhukova ។ បច្ចុប្បន្ន​ទ្រព្យសម្បត្តិ​របស់​មហាសេដ្ឋី Roman Abramovich ត្រូវ​បាន​គេ​ប៉ាន់ស្មាន​ថា​ មាន​ចំនួន ១៤.៥ ពាន់​លាន​ដុល្លារ ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖រឿងរ៉ាវអស្ចារ្យទាំង ១០ ដែល Roman Abramovic សាងស្នាដៃ មុនចាកចេញពី Chelsea

ចុចអាន៖ក្រុមហ៊ុនលេខ ៣ លែងឧបត្ថម្ភលើអាវ Chelsea ក្រោយអតីតម្ចាស់ក្លឹបទទួលទណ្ឌកម្មកាន់តែខ្លាំង

ចុចអាន៖អតីតម្ចាស់ក្លឹប Chelsea នឹងត្រូវរឹបអូសទ្រព្យមែនពិត តែមានរបស់មួយប្រណិត ប៉ះពាល់មិនបាន


Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៥ នាទីutes មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​ការរញ្ជួយដីនៅ​បាងកក​ បង្កការ​ខូច​ខាត​ដល់អាគារជាច្រើនក្នុងក្រុង

Sokha Hotels

ព័ត៌មានពេញនិយម