Connect with us

កីឡា

តារា​​ជិះ​ស្គី​ Chernousov​ បង្ហោះ​​រូប​​ថត​​ជា​​មួយលោក​​ ពូទីន​ បង្ហាញ​​«សារ​​សន្តិភាព»​

បានផុស

នៅ

អតីត​បេក្ខភាព​ប្រជែង​ជើង​ឯក​ពិភព​លោក និង​​ជា​ម្ចាស់​មេដាយ​សំរឹទ្ធ​អូឡាំពិក​ឆ្នាំ​២០១៤ កីឡាកររុស្ស៊ី​ Ilia Chernousov បាន​​បង្ហោះ​រូប​ថត​មួយ​សន្លឹក​របស់​ខ្លួន​ជា​មួយ​​ប្រធានាធិបតី​​រុស្ស៊ី លោក វ្លាឌីមៀរ ពូទីន ​ព្រម​ជា​មួយ​នឹង​សារ​ពាក់​ព័ន្ធ​នឹង​ការ​វាយ​ប្រហារ​នៅ​អ៊ុយក្រែន។

កីឡាករ​​ជិះ​ស្គី​ឆ្នើម Chernousov បាន​បង្ហោះ​រូប​ថត​ដែល​បង្ហាញ​ពី​រូប​លោកមាន​ស្នាម​ញញឹម​​ពេល​កំពុង​ឈរ​ជា​មួយ​លោក ពូទីន នៅ​លើ​បណ្តាញ​ទំនាក់​ទំនង​សង្គម Instagram។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ​​ជិះ​ស្គី​ឆ្លង​ប្រទេស​អាយុ​៣៥​ឆ្នាំ​បាន​សរសេរ​នៅ​លើ​គណនី​ទំនាក់​ទំនង​សង្គម​របស់​ខ្លួន​ដែល​មាន​អ្នក​គាំទ្រ​​ជិត​១​ម៉ឺន​នាក់​ថា ៖«សម្រាប់​កីឡា សម្រាប់​សន្តិភាព»។

វា​មិន​ច្បាស់​ទេ​ថា រូប​ថត​របស់​លោក​ត្រូវ​បាន​​ថត​នៅ​ពេល​ណា​នោះ​​ ប៉ុន្តែ​រូប​នេះ​ត្រូវ​បាន​ដាក់​កម្មសិទ្ធិ​បញ្ញា​ដោយ​វេបសាយ​ផ្លូវ​ការ​របស់​​វិមាន​ក្រឹមឡាំង​ដែល​ចុះ​កាល​បរិច្ឆេទ​មួយ​ថ្ងៃ​ បន្ទាប់​ពី​​ព្រឹត្តិការណ៍​កីឡា Sochi បញ្ចប់​កាល​ពី​៨​ឆ្នាំ​មុន​ដែលបង្ហាញ​ថា លោក Chernousov បាន​ជួប​លោក ពូទីន ក្នុង​លក្ខណៈ​ផ្លូវ​ការ។

កីឡាករ Chernousov ​ជាប់​ចំណាត់​ថ្នាក់​លេខ​៣​ក្នុង​វិញ្ញាសារ​ចម្ងាយ​៥០​គីឡូម៉ែត្រ និង​ជាប់​លេខ​៥​ក្នុង​វិញ្ញាសារ​ចម្ងាយ​៣០​គីឡូម៉ែត្រ​ ព្រម​ទាំង​ឈ្នះ​មេដាយសំរឹទ្ធ​ជើង​ឯក​ពិភព​លោក​ឆ្នាំ​២០១១៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ RT

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បឹងកេត និង ដង្កោសែនជ័យ
កីឡា៥ នាទីutes មុន

ល្ងាច​នេះ បឹងកេត ឬ ISI ដង្កោសែន​ជ័យ ឡើង​វគ្គ​ជុំ​ទី​៣?

ព័ត៌មានអន្ដរជាតិ៤៣ នាទីutes មុន

លោក ត្រាំ ផ្អាកការ​ហៅ​ទូរសព្ទ​ជាមួយ​មេ​ដឹក​នាំ​ប៉ាណាម៉ា ខណៈ​ភាព​តាន​តឹង​ព្រែកជីក​កាន់​តែ​ខ្លាំង

ព័ត៌មានអន្ដរជាតិ៦០ នាទីutes មុន

អាមេរិក អនុម័ត​ការ​លក់​សព្វាវុធ​តម្លៃ​ជាង ៧​ពាន់​លាន​ដុល្លារ​ឲ្យ​អ៊ីស្រាអែល

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

លោក ត្រាំ ថា​នឹង​អាច​ជួប​ជាមួយលោក ហ្សេលេនស្គី នៅ​សប្ដាហ៍​ក្រោយ​ក្នុង​ក្រុង​វ៉ាស៊ីនតោន

សន្តិសុខសង្គម៨ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

Sokha Hotels

ព័ត៌មានពេញនិយម