Connect with us

កីឡា

អតីតអ្នកកីឡាកាសប្រចាំ WWE ម្នាក់ ទទួលមរណភាព ក្នុងអាយុ ៦៣ ឆ្នាំ

បានផុស

នៅ

ជាដំណឹងដ៏ក្រៀមក្រំមួយ ខណៈអតីតកីឡាកាសជើងចាស់ដ៏ល្បីល្បាញ ប្រចាំស្ថាប័ន WWE បានទទួលមរណភាព ក្នុងអាយុ ៦៣ ឆ្នាំ កាលពីថ្ងៃចន្ទទី ១៤ ម្សិលមិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមស្ថាប័ន WWE បាន​រាយការណ៍​ថា Scott Hall បានទទួលការវះកាត់​ត្រគាក​នៅមន្ទីរពេទ្យក្នុងរដ្ឋ Georgia កាលពីសប្ដាហ៍​មុន មុន​នឹង​មាន​ជំងឺ​គាំងបេះដូង​នៅ​ថ្ងៃ​ទី​១២ មីនា ក្រុម​គ្រូពេទ្យ​បាន​ព្យាយាម​ជួយ​សង្គ្រោះ​ជីវិត​គាត់ ។ ប៉ុន្តែនៅទីបញ្ចប់ ​គាត់មិនអាចទ្រាំទ្រ​នឹង​សភាព​ជំងឺ ​ដែល​កំពុង​បុក​ខ្លាំង​ក្នុង​រាងកាយបាន។

អតីត​សមាគមកីឡាកាស​ បានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថា “WWE សោកស្ដាយ​ចំពោះ​ឧប្បត្តិហេតុ​នេះ សម្រាប់​ការបាត់បង់​កីឡាករ​ជើងចាស់​ពីរសម័យកាល Scott Hall ហើយ​ក៏​សូម​ចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារ មិត្តភ័ក្ដិ និង​អ្នកគាំទ្រ​របស់គាត់”។

លោក Scott Oliver Hall ដែលត្រូវបានគេស្គាល់​នៅក្នុងពិភពកីឡាកាស​ថា ជា Racer Ramon និង Scott Hall គឺជា​កំពូល​កីឡាកាស​ ជនជាតិ​អាមេរិក។

កីឡាកាស​រូប​នេះ​ ត្រូវ​បាន​គេ​ស្គាល់​ជុំវិញ​ពិភពលោក ​ជាមួយ​នឹង​តួនាទី​របស់​លោក ​ក្នុងការវាយ​គូប្រកួត​ឲ្យ​ដេកដួល​យ៉ាង​សាហាវ និង​បាន​ដណ្ដើម​យក​ខ្សែ​ក្រវាត់​ជើង​ឯក​ជា​ច្រើន​ ទាំងក្នុងពានរង្វាន់ WWE និង WCW ហើយ​ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង WWE Hall of Fame ក្នុង​ឆ្នាំ ២០១៤ និង nWo ក្នុងឆ្នាំ ២០២០៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖ Sanook

ចុចអាន៖កំពូលកីឡាកាសល្បីៗជំនាន់មុន អ្នកទស្សនាមិនចេះជិនណាយ មកទល់ពេលនេះ

ចុចអាន៖ការពិត ៤ យ៉ាង អ្នកគាំទ្រកីឡាកាស មិនបានដឹងពីម្ចាស់ WWE លោក Vince McMahon ឡើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម