Connect with us

កីឡា

ចាន់ រតនា ទទួលស្គាល់មូលហេតុធ្វើឲ្យចាញ់ Eko Roni យ៉ាងឆាប់រហ័ស

បានផុស

នៅ

អ្នកលេងគុនចម្រុះកម្ពុជា ចាន់ រតនា បានចាញ់កីឡាករឥណ្ឌូណេស៊ី Eko Roni Saputra យ៉ាងឆាប់រហ័សក្នុងដើមទឹកទី ១ នៃព្រឹត្តិការណ៍ផ្សាយផ្ទាល់ ONE: LIGHT OUT កាលពី​ថ្ងៃ​សុក្រ ទី​១១ នៅ​ប្រទេស​សិង្ហ​បុរី​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ជុំវិញ​បរាជ័យ​យ៉ាង​ឆាប់រហ័ស​ហួស​ពី​ការរំពឹងទុក​នេះ ​ត្រូវបាន ចាន់ រតនា បាន​ប្រាប់​ក្រោយពេល​ប្រកួត​ថា កត្តា​ចម្បង​ដែល​ធ្វើ​ឲ្យ​រូបគេ​ចាញ់​យ៉ាង​ឆាប់រហ័ស​បែបនេះ​ គឺ​បណ្តាលមកពី​រូបគេ​មើលស្រាល​ដៃគូ​។ ចាន់ រតនា បាន​រៀបរាប់ថា ៖«​មូលហេតុ​ចម្បង​មកពី​ខ្ញុំ​ធ្វេសប្រហែស​។ ខ្ញុំ​មើលស្រាល​ការចាប់​របស់គេ​ពេក​។ ធ្វើ​ឲ្យ​ដៃ​របស់គាត់​ឃ្លេ​ដល់​បំពង​-​ក​របស់ខ្ញុំ​ពេញ​។ តាមពិតទៅ​ដៃ​របស់គាត់​ធំ​អីចឹង ឃ្លេ​មិនសូវ​ដល់​បំពង​-​ក ទេ បើ​បាន​ការពារ តែ​ខ្ញុំ​ប្រហែស​ធ្វើ​ឲ្យ​ដៃ​របស់គាត់​ចូលដល់​បំពង​-​ក​ពេញ​»​។

​សម្រាប់​កម្លាំង​ស៊ុ​ហ្វ និង​កាយសម្បទា​របស់ Eko Roni មិនសូវ​ខ្លាំង និង​រឹងមាំ​ដូច​ដៃគូ​មុន​គឺ​កីឡាករ​ចិន​ឡើយ ហើយ​អាច​ទប់ទល់​បាន​សម្រាប់​កម្លាំង​ស៊ុ​ហ្វ និង​កាយសម្បទា​។ «​បើ​និយាយ​កម្លាំង និង​រាងកាយ គឺ​មិន​ដូច​ដៃគូ​ខ្ញុំ​មុន​គឺ Xie Wei ទេ​។ បើ​ខ្ញុំ​ដោះ​ឃ្លេ​របស់គាត់​បាន ខ្ញុំ​អាច​ទប់ទល់ ហើយក៏​មានសង្ឃឹម​ឈ្នះ​ច្រើន​ដែរ​»​។ ចាន់ រតនា បាន​បន្ថែម​។

​ការពិត​នៅលើ​សង្វៀន​បង្ហាញថា ចាន់ រតនា បានចាប់ផ្តើម​ការប្រកួត​នៅ​ទឹក​ទី ​១ ​ដោយ​មិនមាន​ការវាស់ស្ទង់​ឡើយ​ពោលគឺ​ចូល​ទាត់ និង​ទាត់​តែម្តង ខណៈ​កីឡាករ​ឥណ្ឌូណេស៊ី Eko Roni ក៏បាន​ទាត់ ព្រមទាំង​ប្រើ​កណ្តាប់ដៃ​ដ៏​មាន​ប្រសិទ្ធភាព​ដែរ​។ បន្ទាប់មក​កីឡាករ​ឥណ្ឌូណេស៊ី​រូបនេះ ​ចូល​អោប ហើយ​នៅពេល ចាន់ រតនា ក្រោកឈរ រូបគេ​បាន​អោប​ពីក្រោយ និង​កាច់​ផ្តួល​។ ពេលនោះ​ហើយ​រូបគេ​មានឱកាស​ចាប់​ឃ្លេ​ដៃ​ទាំងពីរ​បង្ខំ​ឲ្យ​អ្នកលេង​គុន​ខ្មែរ​គោះ​ដៃ​សុំ​ចាញ់​តែម្តង​នូវ​នាទី​១:៤០​ក្នុង​ទឹក​ទី​១​។

​នេះ​ជា​បរាជ័យ​លើក​នេះ ​គឺជា​ពីរលើក​ជាប់​គ្នា​សម្រាប់ ចាន់ រតនា បន្ទាប់​បាន​ចាញ់​កីឡាករ​ចិន Xie Wei ក្នុង​ទឹក​ទី​ ៣ ​កាលពី​ចុងឆ្នាំ​ ២០២០ ​។ ទោះជា​យ៉ាងណា អ្នកលេង​គុន​ខ្មែរ​រូបនេះ ​នៅតែ​ប្ដេជ្ញា​បន្ត​ហ្វឹកហាត់​តាមរយៈ​គំនិត​វិជ្ជមាន​ជានិច្ច និង​ទុកជា​មេរៀន​ក្នុង​ជីវិត​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេដ្ឋកិច្ច៤៣ នាទីutes មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មបដិសេធ កម្ពុជាដាក់ពន្ធអាមេរិក ៩៧%

សន្តិសុខសង្គម១ ម៉ោង មុន

តុលាការ​សម្រេច​ឃុំ​ខ្លួន​ជនជាតិ​កាមេរ៉ូន​ម្នាក់ ​ជំរិត​ទារ​ប្រាក់​ពី​ស្រ្តីជនជាតិឡាវ​ជិត​២០​ម៉ឺន​ដុល្លារ

ព័ត៌មានជាតិ២ ម៉ោង មុន

អាជ្ញាធរជាតិ​គ្រឿងញៀន និង​សមាគម​សិល្បករ​ខ្មែរ​រួម​គ្នា​ពង្រីក​ការ​ផ្សព្វផ្សាយ​អប់រំ​ពី​គ្រឿងញៀន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

EU គ្រោងបង្កើនវិធានការវាយបក ទៅនឹង​ពន្ធចុង​ក្រោយរបស់ ត្រាំ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​​មានការ​ព្រួយបារម្ភ​ខ្លាំង​ជុំវិញអំពើ​ហិង្សា​​​ផ្ទុះ​​​ឡើង​ចំថ្ងៃ​ប្រកាសសាលក្រម លោក Yoon

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១៥ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ស្នើឱ្យ​ដោះស្រាយបញ្ហា​ពន្ធអាមេរិកថ្មី ​ដើម្បីបញ្ចៀស «វិបត្តិសេដ្ឋកិច្ចជ្រាលជ្រៅ»

ព័ត៌មានជាតិ១១ ម៉ោង មុន

អាមេរិកថាកម្ពុជាយកពន្ធខ្លួន ៩៧ ភាគរយ​ តែអតីតប្រធាន EuroCham នៅកម្ពុជា ហៅតួលេខនេះថា «បំភ័ន្ត» ជំរុញដោយនយោបាយ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ត្រាំ ប្រកាសដំឡើងពន្ធទ្រង់ទ្រាយធំជាសកល ក្នុងនោះកម្ពុជា រងគ្រោះខ្លាំង

សេដ្ឋកិច្ច៧ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការដំឡើងពន្ធរបស់អាមេរិកមិនប៉ះពាល់ ១០០% លើការនាំចេញរបស់កម្ពុជានោះទេ

Sokha Hotels

ព័ត៌មានពេញនិយម