ព័ត៌មានជាតិ
ដឹងអត់តើ ចាន់ រតនា ចង់បញ្ចប់ការប្រកួតជាមួយ Xie Wei ដោយរបៀបណា?
ទីបំផុត ការទន្ទឹងរង់ចាំអស់រយៈពេលជាច្រើនខែរបស់ ចាន់ រតនា ក្នុងការវិលមកកាន់សង្វៀនគុនចម្រុះពិភពលោក ONE Championship នឹងបង្ហាញនៅចុងសប្តាហ៍នេះហើយ។
អ្នកលេងគុនចម្រុះលេខ១កម្ពុជា ចាន់ រតនា ត្រូវឡើងសមរភូមិប្រយុទ្ធជាមួយជើងខ្លាំងចិន Xie Wei នៅព្រឹត្តិការណ៍ប្រកួត ONE: COLLISION COURSE ឯកីឡដ្ឋាន Singapore Indoor Stadium នារាត្រីថ្ងៃសុក្រ ទី១៨ ខែធ្នូនេះ។
ទន្ទឹមជាមួយនឹងការត្រៀមខ្លួនរួចរាល់ និងបានដំណើរទៅដល់ប្រទេសសិង្ហបុរីរួចរាល់ហើយ តារាប្រដាល់ទូតសុច្ឆន្ទៈសែលកាត ចាន់ រតនា មានគោលដៅច្បាស់លាស់ក្នុងការបញ្ចប់ការប្រកួតជាមួយជើងខ្លាំងមកពីប្រទេសចិនដែលជាកីឡាករទី៣សម្រាប់ប្រវត្តិប្រកួតរបស់ខ្លួន។

ចាន់ រតនា បាននិយាយថា ៖«ក្នុងចិត្តខ្ញុំគឺចង់ឲ្យការប្រកួតនេះអត់ដល់៣ទឹក។ ខ្ញុំនឹងព្យាយាមបញ្ចប់ការប្រកួតជាមួយ Xie Wei ឲ្យបានលឿនបំផុតតាមលទ្ធភាពដែលអាចទៅរួច។ ភាគរយខ្ពស់បំផុតសម្រាប់ការប្រកួតខាងមុខនេះគឺអត់ចប់៣ទឹកទេ»។
ចាន់ រតនា បានគិតក្នុងចិត្ត និងពន្យល់ថា ៖«ខ្ញុំស្គាល់ច្បាស់ហើយ កីឡាករចិន Xie Wei ជាកីឡាករអន្ទះសាម្នាក់។ គ្រាន់តែសំឡេងកណ្តឹងរោទិ៍ឡើងភ្លាម គាត់ច្បាស់ជារុលសម្រុកចូលវ៉ៃហើយ»។
«ដូច្នេះខ្ញុំគិតថា ការប្រកួតនេះនឹងមានម្នាក់សន្លប់។ បើមិនគេទេ គឺយើង ព្រោះទាំងខ្ញុំ ទាំងគាត់អត់បណ្តោយពេលវេលាអូសន្លាយទេ»។ ចាន់ រតនា បានសង្កត់ធ្ងន់បែបនេះ។

មុនការប្រកួតមកដល់ ចាន់ រតនា បានសម្លឹងឃើញពីភាពខ្លាំង និងចំណុចខ្សោយរបស់ដៃគូដើម្បីត្រៀមខ្លួនទប់ទល់។ ចំណុចខ្លាំងរបស់ Xie Wei គឺពូកែគ្រប់គ្រងលើដៃគូប្រកួតនៅពេលប្រឈមដៃគូនៅលើសង្វៀនជាមួយនឹងចលនាគ្រប់គ្រងដៃគូបានល្អ។ មួយទៀតកីឡាករចិនល្អក្បាច់ការពារ។ ជាមួយគ្នានេះ កម្លាំងស៊ុហ្វក៏ជាកត្តាសំខាន់ធ្វើឲ្យកីឡាករចិនលឿន និងរើដោះខ្លួនចេញពីគៀបសង្កត់របស់ដៃគូបាន។
បើនិយាយពីអាវុធវិញ ត្រូវបានអ្នលេងគុនខ្មែរលេខ១កម្ពុជារូបនេះមើលឃើញថា មិនសូវមានជំនាញច្បាស់លាស់ណាមួយទេដែលអាចចាត់ទុកជាចំណុចខ្សោយ និងអាចទប់ទល់បាន។
ម្ចាស់ក្លឹបប្រដាល់«សិល្បៈ»រំពឹងថា លើកនេះរូបគេនឹងព្យាយាមបញ្ចប់កំណត់ត្រាអាក្រក់ជាមួយកីឡាករចិន បន្ទាប់ពីចាញ់២នាក់កន្លងមក។
ចាន់ រតនា ចាត់ទុកកីឡាករ Xie Wei ជាដៃគូស័ក្តិសមបំផុតសម្រាប់ខ្លួនដែលពូកែក្បាច់វ៉ៃឈរប្រយោល និងគុនចម្រុះដូចគ្នានៅព្រឹត្តិការណ៍ ONE: COLLISION COURSE នៅកីឡដ្ឋាន Singapore Indoor Stadium នារាត្រីថ្ងៃសុក្រ ទី១៨ ខែធ្នូខាងមុខនេះ៕
អត្ថបទ ៖ ឆនថេត

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៤ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់