Connect with us

ព័ត៌មានជាតិ

​ដឹង​អត់​តើ​ ចាន់​ រតនា​ ចង់​បញ្ចប់​ការប្រកួត​ជាមួយ​ Xie Wei ដោយ​របៀប​ណា?

បានផុស

នៅ

ទី​បំផុត​ ការ​ទន្ទឹង​រង់​ចាំ​អស់​រយៈ​ពេល​ជា​ច្រើន​ខែ​របស់​ ចាន់ រតនា ក្នុង​ការ​វិល​មក​កាន់​សង្វៀន​គុន​ចម្រុះ​ពិភព​លោក ONE Championship ​​នឹងបង្ហាញ​នៅ​ចុង​សប្តាហ៍​នេះ​ហើយ។

​អ្នក​លេង​គុន​ចម្រុះ​​​លេខ​១​កម្ពុជា​ ចាន់ រតនា ត្រូវ​ឡើង​សមរភូមិ​ប្រយុទ្ធ​ជា​មួយ​ជើង​ខ្លាំង​ចិន​​ Xie Wei នៅ​ព្រឹត្តិការណ៍​ប្រកួត​ ONE: COLLISION COURSE ​ឯ​កីឡដ្ឋាន Singapore Indoor Stadium នា​រាត្រី​ថ្ងៃ​សុក្រ​ ទី​១៨​ ខែ​ធ្នូ​នេះ​។

ទន្ទឹម​ជា​មួយ​នឹង​ការ​ត្រៀម​ខ្លួន​រួច​រាល់​ និង​បាន​ដំណើរ​ទៅ​ដល់​ប្រទេស​សិង្ហបុរី​រួច​រាល់​ហើយ តារា​ប្រដាល់ទូត​សុច្ឆន្ទៈ​សែលកាត​ ចាន់​ រតនា​ មាន​គោលដៅ​ច្បាស់​លាស់​ក្នុង​ការ​​បញ្ចប់​ការ​ប្រកួត​ជា​មួយ​ជើង​ខ្លាំង​មក​ពី​ប្រទេស​ចិន​ដែល​ជា​កីឡាករ​ទី​៣​សម្រាប់​ប្រវត្តិ​ប្រកួត​របស់​ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចាន់ រតនា បាននិយាយ​ថា ៖«ក្នុង​ចិត្ត​ខ្ញុំ​គឺ​ចង់​ឲ្យ​ការ​ប្រកួត​នេះ​​អត់​ដល់​៣​ទឹក​។ ខ្ញុំ​នឹង​ព្យាយាម​បញ្ចប់​ការ​ប្រកួត​ជា​មួយ​ Xie Wei ឲ្យ​បាន​លឿន​បំផុត​តាម​លទ្ធភាព​ដែល​អាច​ទៅ​រួច។ ភាគ​រយ​ខ្ពស់​បំផុត​សម្រាប់​ការ​ប្រកួត​ខាង​មុខ​នេះ​គឺ​អត់​ចប់​៣​ទឹក​ទេ»

ចាន់ រតនា បាន​គិត​ក្នុង​ចិត្ត​ និង​ពន្យល់​ថា​ ៖«ខ្ញុំ​ស្គាល់​ច្បាស់​ហើយ​ កីឡាករ​ចិន Xie Wei ជា​កីឡាករ​អន្ទះ​សាម្នាក់។ គ្រាន់​តែសំឡេង​កណ្តឹង​រោទិ៍​ឡើង​ភ្លាម គាត់​ច្បាស់​ជា​រុល​សម្រុក​ចូល​វ៉ៃ​ហើយ»

«ដូច្នេះ​ខ្ញុំ​គិត​ថា ការ​ប្រកួត​នេះ​នឹង​មាន​ម្នាក់​សន្លប់។ បើ​មិន​គេ​ទេ គឺ​យើង ព្រោះ​ទាំង​ខ្ញុំ​ ទាំង​គាត់​អត់​បណ្តោយ​ពេល​វេលាអូស​ន្លាយ​ទេ»។ ចាន់ រតនា បាន​សង្កត់​ធ្ងន់​បែប​នេះ។

មុន​ការ​ប្រកួត​មក​ដល់​ ចាន់ រតនា បាន​សម្លឹង​ឃើញ​ពីភាព​ខ្លាំង និង​ចំណុច​ខ្សោយ​របស់​ដៃ​គូ​ដើម្បី​ត្រៀម​ខ្លួន​ទប់​ទល់។ ​ចំណុច​ខ្លាំង​របស់​ Xie Wei គឺ​​​ពូកែ​គ្រប់​គ្រង​លើ​ដៃ​គូ​ប្រកួតនៅ​ពេល​ប្រឈម​ដៃ​គូ​នៅ​លើ​សង្វៀន​ជា​មួយ​នឹង​​​​ចលនា​គ្រប់​គ្រង​ដៃ​គូ​បាន​ល្អ។ មួយ​ទៀត​​​កីឡាករ​ចិន​​ល្អ​​ក្បាច់​​ការពារ។ ជា​មួយ​គ្នា​នេះ កម្លាំង​ស៊ុហ្វ​​ក៏​ជា​កត្តា​សំខាន់​ធ្វើ​ឲ្យ​កីឡាករ​ចិន​លឿន និង​រើ​ដោះ​ខ្លួន​ចេញ​ពីគៀប​សង្កត់​របស់​ដៃ​គូ​បាន។

បើ​និយាយ​ពី​អាវុធ​វិញ ត្រូវ​បាន​អ្នលេង​គុន​ខ្មែរ​លេខ១​កម្ពុជារូប​នេះមើល​ឃើញ​ថា​ មិន​សូវមាន​​ជំនាញ​ច្បាស់​លាស់​ណា​មួយ​ទេ​ដែល​អាច​ចាត់​ទុក​ជា​ចំណុច​ខ្សោយ​ និងអាច​ទប់​ទល់​បាន។​

ម្ចាស់​ក្លឹប​ប្រដាល់«​សិល្បៈ​»​រំពឹង​ថា លើក​​នេះ​រូប​គេ​​នឹង​​ព្យាយាម​បញ្ចប់​កំណត់​ត្រា​អាក្រក់​ជា​មួយ​កីឡាករ​ចិន បន្ទាប់​ពី​ចាញ់​​២​នាក់​កន្លង​មក។

ចាន់ រតនា ចាត់​ទុក​កីឡាករ​ Xie Wei ជា​ដៃ​គូ​ស័ក្តិសម​បំផុត​សម្រាប់​ខ្លួន​ដែល​ពូកែ​ក្បាច់​វ៉ៃ​ឈរ​ប្រយោល​ និង​គុន​ចម្រុះ​ដូច​គ្នា​នៅ​ព្រឹត្តិការណ៍​​ ONE: COLLISION COURSE ​នៅ​កីឡដ្ឋាន Singapore Indoor Stadium នា​រាត្រី​ថ្ងៃ​សុក្រ​ ទី​១៨​ ខែ​ធ្នូ​ខាង​មុខ​នេះ​៕

អត្ថបទ ៖ ឆនថេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៩ នាទី មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៤២ នាទី មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

សន្តិសុខសង្គម២ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម