កីឡា
Demetrious Johnson ប្រាប់អ្នកគាំទ្រថា ជាឱកាសដែលឃើញរូបគេបញ្ចប់ Rodtang ដោយស្នៀតឃ្លេនៅលើសង្វៀន
វីរបុរសគុនចម្រុះនឹងជួបម្ចាស់ខ្សែក្រវាត់មួយថៃ ONE Flyweight កីឡាករ Rodtang Jitmuangnon ក្នុងនាមជាគូកំពូលមួយនៅសង្វៀន ONE X នាថ្ងៃសៅរ៍ទី ២៦ ខែមីនា ឆ្នាំ ២០២២។ ការប្រកួតនេះ គឺជាការប្រារព្ធខួប ១០ នៃការរៀបចំព្រឹត្តិការណ៍ប្រកួតប្រចាំសង្វៀន ONE Championship។

Demetrious Johnson បានប្រាប់ឲ្យអ្នកគាំទ្រទៅទស្សនានៅសិង្ហបុរី និង មើលការឃ្លេរបស់គេលើមនុស្សដែក Rodtang។ កីឡាករអាមេរិករូបនេះ ថ្លែងប្រាប់ដល់អ្នកគាំទ្រថា៖«ហ្វេន(Fans) នៅសិង្ហបុរី នេះជាឱកាសរបស់អ្នកដើម្បីឃើញខ្ញុំបញ្ចប់ Rodtang ដោយក្បាច់ឃ្លេនៅលើសង្វៀន។ អ្នកទាំងអស់គ្នានឹងហើបគូថចេញពីកៅអី»។ ម្ចាស់ខ្សែក្រវាត់គុនចម្រុះពិភពលោក ១២ សម័យគូសបញ្ជាក់ថា នេះដូចជាការប្រកួតរវាងមនុស្សប្រចៀវ និង ស៊ុបពើមែនអីចឹង។ កីឡាករអាមេរិកសង្ឃឹមថា គេនឹងទទួលជោគជ័យទល់នឹង “The Iron Man” ខណៈមានស្ទិលប្រកួតជាច្រើនដើម្បីផ្ដួលគូប្រកួត។

“Mighty Mouse” សង្កត់ធ្ងន់ ៖«ពេលខ្ញុំអង្គុយពេលគិតអំពីការប្រកួតនេះនៅទឹកទី១ និងទឹកទី៣ គឺដូចមនុស្សប្រចៀវវ៉ៃនឹងស៊ុបពើមែន។ នៅទឹកទី២ និងទឹកទី៤ វាច្បាស់ជាមានស្នៀតសុំារបស់ខ្ញុំ ប៉ុន្តែ ៣នាទីច្បាស់ជាមានសារសំខាន់ខ្លាំងណាស់។ ខ្ញុំមានពេល ៣ នាទីដើម្បីបញ្ចប់គូប្រជែង។ ខ្ញុំគិតថា តើគេអាចប្រើជង្គង់ហោះចំមុខទេ? ពិតណាស់ ខ្ញុំនឹងប្រើក្បាច់ចម្រុះក្នុងការប្រកួតនេះ»។


«[ខ្ញុំមិនបានឃើញវិធីដើម្បីផ្ដួលគូប្រកួតលឿនពេកទេ]។ Rodtang នឹងប្រើវិធីម៉ាត់រូបគេគ្រប់ពេល។ Danial Williams និង Jonathan Haggerty សុទ្ធតែចាញ់ក្រោមកណ្ដាប់ដៃរបស់គេ។ នរណាដែលប្រឈមនឹងរូបគេ អ្នកនោះតែងតែរងនូវកណ្ដាប់ដៃ។ ខ្ញុំមិនមែនឡើងប្រកួតដើម្បីផ្ដួលនរណាម្នាក់ឲ្យសន្លប់ ឬ បញ្ចប់នរណាម្នាក់ទេ។ វានឹងចំណាយពេល ១២ នាទី»។ កីឡាករវ័យ ៣៥ បញ្ចេញទស្សនៈមុនការប្រកួតបែបនេះ។ Johnson ត្រូវសម្របខ្លួនឲ្យល្អ, ភាពវៃឆ្លាត, និង រកវិធីផ្ដួលគូប្រកួត។ កីឡាករអាមេរិកសង្ឃឹមថា គេនឹងទទួលជោគជ័យទល់នឹង “The Iron Man” ខណៈរូបគេមានស្ទិលប្រកួតជាច្រើនដើម្បីផ្ដួលគូប្រកួត៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត