កីឡា
Beckham ផ្តល់គណនី Instagram មានអ្នកគាំទ្រជាង៧១លាននាក់ដល់វេជ្ជបណ្ឌិតនៅអ៊ុយក្រែន
កាលពីថ្ងៃអាទិត្យ ទី២០ ខែមីនា អតីតតារាបាល់ទាត់ឆ្នើម David Beckham បានប្រកាសថា លោកបានកំពុងផ្តល់គណនី Instagram របស់ខ្លួនទៅឲ្យវេជ្ជបណ្ឌិតអ៊ុយក្រែន អ្នកស្រី Iryna សម្រាប់ពេលវេលានៃការរំលេចការងារដ៏អស្ចារ្យដែលវេជ្ជបណ្ឌិតដ៏ល្អ និងបុគ្គលិកសុខាភិបាលកំពុងជួយសង្គ្រោះអាយុជីវិតមនុស្សអំឡុងពេលការវាយប្រហាររបស់រុស្ស៊ី។
អ្នកស្រីវេជ្ជបណ្ឌិត Iryna បានចែករំលែករឿងរ៉ាវ និងរូបភាពដ៏សោកសង្វេគអំពីការងាររបស់អ្នកស្រីជាមួយនឹងស្ត្រីមានផ្ទៃពោះ អ្នកម្តាយថ្មី និងទារកនៅមន្ទីរពេទ្យកុមារ Perinatal ប្រចាំតំបន់នៅទីក្រុងកៀវ។

ជុំវិញរឿងរ៉ាវលើ Instagram ជាច្រើន អ្នកស្រីបានបង្ហាញពីបន្ទប់ក្រោមដីដ៏តូចចង្អៀតដែលស្ត្រីមានផ្ទៃពោះ និងអ្នកម្តាយថ្មីទាំងអស់ត្រូវបានជម្លៀសចេញនៅថ្ងៃទី១នៃវិបត្តិផ្ទុះឡើង។ ក្រុមវេជ្ជបណ្ឌិតកំពុងព្យាបាលទារកនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ ហើយរឿងរ៉ាវផ្ទាល់ខ្លួនដូចជាអ្នកស្រី Yana និងកូនប្រុសទើបកើតឈ្មោះ Mykhailo ដែលបានសម្រាលក្នុងថ្ងៃទី២នៃសង្គ្រាមផ្ទុះឡើងដែលមានបញ្ហាដង្ហើម។
អ្នកស្រី Iryna បាននិយាយថា ៖«ថ្ងៃទី១គឺពិតជាពិបាកខ្លាំងណាស់។ យើងខ្ញុំបានជួបថាតើធ្វើការយ៉ាងណានៅពេលមានការទម្លាក់គ្រាប់បែក និងការវាយប្រហារពីអាកាស។ វាមានរយៈពេល៣ម៉ោងជាមួយគ្នាដ៏រន្ធត់។ ជាអកុសល យើងមិនអាចយកចេញទារកដែលកំពុងព្យាបាលនៅបន្ទប់សង្គ្រោះបន្ទាន់ក្រោមដីបានទេ ពីព្រោះពួកគេត្រូវការឧបករណ៍ជំនួយជីវិត»។
អ្នកស្រីបានបន្ថែមថា ៖«យើងខ្ញុំប្រហែលជាប្រឈមនឹងហានិភ័យនៃជីវិតរបស់ពួកយើង ប៉ុន្តែយើងមិនគិតទាំងស្រុងនោះទេ។ យើងខ្ញុំស្រឡាញ់ការងារ… ក្រុមវេជ្ជបណ្ឌិត និងគិលានុប្បដ្ឋាកនៅទីនេះ យើងព្រួយបារម្ភ យើងយំ តែគ្មាននរណាម្នាក់ក្នុងចំណោមពួកយើងបោះបង់ចោលទេ»។
នៅក្នុងចំណងជើងលើ Instagram អតីតតារាបាល់ទាត់ឆ្នើមអាយុ៤៦ឆ្នាំបានសរសេរថា ៖«ថ្ងៃនេះ ខ្ញុំកំពុងផ្តល់ឲ្យគណនីសង្គមរបស់ខ្ញុំទៅឲ្យអ្នកស្រី Iryna ប្រធានមន្ទីរពេទ្យកុមារ Perinatal នៅទីក្រុងកៀវ ដែលជាកន្លែងអ្នកស្រីកំពុងជួយស្ត្រីសម្រាលកូន»។
ឯកអគ្គរដ្ឋទូត UNICEF តាំងពីឆ្នាំ២០០៥ ក៏បានជំរុញឲ្យអ្នកគាំទ្ររបស់លោកចំនួន៧១.៥លាននាក់ផ្តល់នូវអ្វីដែលពួកគេអាចគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងនៅប្រទេសអ៊ុយក្រែន។ «អរគុណដល់ជំនួយរបស់លោកអ្នក ឧបករណ៍អ៊ុកស៊ីសែនដែលពួកគេទទួលបានគឺកំពុងជួយសង្គ្រោះទារកក្នុងស្ថានភាពដ៏រន្ធត់»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNA

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង