កីឡា
ប្ដីរបស់ Angela Lee ប្រាប់ថា នាងនឹងបញ្ឈប់ Stamp ទឹកទី ១
អ្នកលេងគុនចម្រុះ Angela Lee ដែលបានឃ្លាតឆ្ងាយពីសង្វៀនប្រហែល ២ ឆ្នាំដោយសារមានផ្ទៃពោះ និងសម្រាលកូន វិលមកកាន់សង្វៀនជាថ្មីដោយត្រូវការពារខ្សែក្រវាត់ពិភពលោក ONE Women’s Atomweight របស់នាងទល់នឹងកីឡាការិនីថៃ Stamp Fairtex ក្នុងព្រឹត្តិការណ៍ខួប១០ឆ្នាំ ONE X: Grand Finale ថ្ងៃសៅរ៍ ទី២៦ ខែមីនា នៅប្រទេសសិង្ហបុរី។

សម្រាប់ការត្រៀមខ្លួនឡើងសង្វៀនការពារខ្សែក្រវាត់ជាថ្មីនេះ អ្នកម្តាយកូនមួយមិនបានហ្វឹកហាត់ជាប្រចាំ និងឡើងសង្វៀនដើម្បីរក្សាគុណភាពថេរនោះទេ។ ផ្ទុយទៅវិញកីឡាការិនីថៃបានហាត់ និងឡើងប្រកួត ៥ លើកជាប់គ្នារហូតបានឈ្នះខ្សែក្រវាត់ពិភពលោកមួយទៀតផង។
លោក Bruno Pucci ដែលត្រូវជាស្វាមីរបស់ Angela Lee បានលើកឡើងថា មានបញ្ហាប្រឈមខ្លះៗនៅពេលចូលជំរំហ្វឹកហាត់ដំបូង ក្រោយពេលសម្រាលកូន។ លោកប្រាប់ថា ៖«ខ្ញុំមិនកុហកទេ ក្នុងការចាប់ផ្តើម វាពិបាកបន្តិចហើយ។ ជាពិសេសក្នុងការចាប់ផ្តើមថ្មីតែម្តង។ ជូនកាល វាលំបាក ព្រោះកូន Ava ត្រូវការម្តាយ ហើយពេលគេឃើញ Angela, គេក៏យំ តែកូនត្រូវចាំរហូតដល់ម្តាយហាត់ចប់។ ដូច្នេះខ្ញុំគិតថា នេះជានបញ្ហាប្រឈមពីដំបូង»។
កីឡាការិនី Lee បានឈ្នះខ្សែក្រវាត់គុនចម្រុះពិភពលោកតាំងពីឆ្នាំ ២០១៦ ជាពេលដែលគាត់ទើបអាយុ ១៩ ឆ្នាំ។ បន្ទាប់កកីឡាការិនីសិង្ហបុរី-អាមេរិករូបនេះ ការពារខ្សែក្រវាត់ពិភពលោកបានជោគជ័យ៣លើកមុនពេលមានគ្រួសារ និងសម្រាលកូន។ បន្ទាប់ពីសម្រាលកូន មនុស្សជាច្រើនបានកំពុងឆ្ងល់ថាតើ Angela Lee មានសមត្ថភាពពេញលក្ខណៈដើម្បីតស៊ូជាមួយកីឡាការិនីថៃកំពុងឡើងជើង Stamp Fairtex នៅព្រឹត្តិការណ៍ខួប១០ឆ្នាំ ONE X ទេ។

ជុំវិញកង្វល់ទាំងនេះ លោក Bruno Pucci មានអារម្មណ៍អសកម្មមួយរយៈពេលវែងគឺជាបញ្ហាមួយប៉ុណ្ណោះ។ លោកបាននិយាយថា ៖«ខ្ញុំគិតថា ច្រេះចាប់អាចកើតមានពិត ឬមិនពិត វាអាស្រ័យរបៀបដែលកីឡាករម្នាក់ៗនេះបណ្តោយខ្លួនឲ្យកើតឡើងទេ។ បើអ្នកបណ្តោយខ្លួន អ្នកនឹងធ្លាក់ចុះ តែបើយើងរក្សាខ្លួន យើងនឹងគ្មានបញ្ហាធំទេ»។ «ខ្ញុំគិតដល់ Angel ចំពោះអ្វីដែលបានជួយបង្កើនច្រើនណាស់។ ជូនកាលគ្មានជម្រើសអ្វីក្រៅពីហាត់ពត់លុតដុំដើម្បីបង្កើនសមត្ថភាពនោះទេ។ គាត់អាចប្រកួតបានគ្រប់ទឹកពេញ។ គ្មានអ្វីបារម្ភ ក្រៅពីភ្ញាក់ផ្អើលទេ ចាំមើលទៅ»។ ស្វាមីរបស់កីឡាការិនីជើងឯកពិភពលោកជឿជាក់ថា ប្រពន្ធរបស់ខ្លួនប្រកួតដោយភាពឆ្លាតវៃ និងអាចវ៉ៃបានល្អដូចនៅក្មេង»។ តាមផែនការ ខ្ញុំជឿលើប្រពន្ធខ្ញុំ Angela នឹងបញ្ឈប់ Stamp ក្នុងទឹកទី១។ ខ្ញុំហ៊ានទាយថា នឹងបញ្ឈប់ដោយក្បាច់ឃ្លេ តែគាតក៏អាចឈរវ៉ៃបានល្អដែរ»៕

-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២១ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?