កីឡា
គ្រូបង្វឹកខ្សែក្រវាត់ខ្មៅ៣ដាន់ព្យាករថា ចាន់ រតនា អាចផ្ដួល Xie Wei នៅទឹកទី៣
លោក Fernando Salvador ដែលគេស្គាល់ថា ជាគ្រូបង្វឹកកម្រិតខ្សែក្រវាត់ខ្មៅក្បាច់គុនជឺជិតស៊ូ៣ដាន់បានចេញមកព្យាករថា អ្នកលេងគុនចម្រុះលេខ១កម្ពុជា ចាន់ រតនា អាចនឹងផ្ដួលជើងខ្លាំងចិន Xie Wei ឲ្យសន្លប់នាទឹកទី៣។
ការព្យាករនេះកើតឡើងមុនពេលសិស្សគុនមកពីក្លិប «សិល្បៈ» ត្រូវប្រឈមនឹងជើងខ្លាំងមកពីចិន Xie Wei ក្នុងទម្ងន់ Flyweight នៅព្រឹត្តិការណ៍ ONE: COLLISION COURSE នាថ្ងៃទី១៨ ខែ ធ្នូ ខាងមុខនៅកីឡដ្ឋាន Singapore Indoor Stadium នៃ ប្រទេសសិង្ហបុរី។
គ្រូបង្វឹកដែលបានហ្វឹកហាត់ជាមួយគ្រូគុនស្ថាបនិក MMA នៅសហរដ្ឋអាមេរិករូបនេះបានពន្យល់លក្ខណៈទូទៅថា ៖«រតនា បានបោះជំរំហ្វឹកហាត់បានល្អ។ ស្នៀតប្រយុទ្ធ និងកម្លាំងរបស់គេជាកត្តាដ៏សំខាន់មួយ។ ខ្ញុំជឿជាក់ថា Xie Wei ប្រហែលនឹងប្រើវិធីវាយបកលើក្បាច់ប្រដាល់របស់ រតនា តាមរយៈការចាប់អុកជង្គង់ និងចាប់បោកដោយប្រើក្បាច់ចំបាប់មិនខាន»។
គ្រូបង្វឹកវ័យ ៥០ឆ្នាំបន្តទៀតថា៖«Xie Wei មានកម្លាំងស្ទុះល្អណាស់និងខ្លាំងទៀតផង។ ហើយបើគអាចរក្សាការគាបលើ រតនា មិនឲ្យរើរួចនៅលើក្ដាររេញ នោះជាបញ្ហាសម្រាប់ជើងខ្លាំងកម្ពុជាមិនខាន»។
នាពេលកន្លងទៅ លោកសរសើរដល់ ចាន់ រតនា ថាជាអ្នកប្រកួតគុនចម្រុះដ៏អស្ចារ្យម្នាក់តំណាងឲ្យកម្ពុជាតាមរយៈការទទួលជ័យជម្នះ៣លើកជាប់គ្នានៅសង្វៀនអន្តរជាតិ ONE Championship។ រតនា ហ្វឹកហាត់ល្អ តមអាហារ និងមានការគាំទ្រពីសំណាក់គ្រូបង្វឹកពាក់ព័ន្ធជាពិសេសគ្រូបង្វឹក Lorenzo បានរួមចំណែកធំធេងដល់ភាពជោគជ័យនេះ។
គ្រូបង្វឹកជំនាញជឺជិតស៊ូតសង្កត់ធ្ងន់ដូច្នេះ ៖«ក្នុងករណីដែល រតនា អាចបន្តប្រកួតបាន៣ទឹក នោះកីឡាករកម្ពុជាយើងច្បាស់ជាមានឱកាសដើម្បីផ្ដួលឲ្យសន្លប់មិនខានឡើយ។ បើ Wei គេប្រកួតនៅលើក្ដាររេញ វាជាការដោះប្រស្នារបស់ រតនា មួយ ប៉ុន្តែគេធ្លាប់ធ្វើបានជោគជ័យ និងមានបទពិសោធន៍គេចផុតពីឃ្លេសម្លាប់ជាច្រើនមកហើយ។ ខ្ញុំគិតថាវាមិនជាបញ្ហាចោទសម្រាប់អ្នកលេងគុនខ្មែររបស់យើងទេ»។
លោក Fernando Salvador បានបង្ហាត់ចំបាប់តាំងពីឆ្នាំ១៩៨៩ ហើយបន្ទាប់មកទៀតបន្តទៅបង្ហាត់ ជឺជិតស៊ូ (Jiu jitsu) និងគុនចម្រុះ(MMA) ដល់បច្ចុប្បន្ន៕
អត្ថបទ៖ ស៊ីធី
-
សន្តិសុខសង្គម២២ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២១ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?