កីឡា
កីឡាជិត៤០ប្រភេទក្នុងស៊ីហ្គេម២០២៣ នៅកម្ពុជា ទទួលការគាំទ្រដាក់ឲ្យប្រកួតពីប្រទេសសមាជិកអាស៊ាន
ប្រភេទកីឡាជិត ៤០ប្រភេទ ត្រូវបានសមាជិកប្រទេសអាស៊ាន សម្ដែងការគាំទ្រកម្ពុជា សម្រាប់ការដាក់ឲ្យប្រកួតក្នុងកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣។ នេះបើយោងតាមកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ដែលកម្ពុជាកំពុងរៀបចំនៅខេត្តសៀមរាប។
នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២ នាទីរួមខេត្តសៀមរាប មានកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ក្នុងនោះមានពាក់ព័ន្ធនឹងកិច្ចប្រជុំគណៈកម្មការកីឡា និងបទបញ្ញាត្តិ ក៏ដូចជាកិច្ចប្រជុំគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយ ក្រោមមការដឹកនាំដោយផ្ទាល់ពីសំណាក់ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC)។

នៅក្រោយកិច្ចប្រជុំឯកឧត្តម វ៉ាត់ ចំរើន បានមានប្រសាសន៍យ៉ាងដូច្នេះថា ៖«លទ្ធផលដែលសំខាន់ជាងគេគឺការឯកភាពរបស់ប្រទេសទាំងអស់ គឹប្រទេសទាំងអស់បានឯកភាពគ្នា ហើយលើកទឹកចិត្តឲ្យកម្ពុជា ថាកម្ពុជាបានត្រៀមលក្ខណៈ និងដាក់ចូលនូវប្រភេទកីឡាគ្រប់គ្រាន់ បានន័យថាប្រទេសទាំងអស់មានចិត្តសប្បាយរីករាយណាស់ចំពោះការត្រៀមលក្ខណៈរបស់កម្ពុជាក្នុងការដាក់នូវប្រភេទកីឡាដែលមានតាំងពីប្រភេទកីឡាតាមប្រទេសនីមួយៗជាប្រភេទកីឡាដែលគេហៅអត្តសញ្ញាណជាតិរបស់គេ ក៏យើងមានដាក់នៅក្នុងហ្នឹងច្រើន។ យើងអត់ឃើញមានការតវ៉ា អត់ឃើញមានការមិនពេញចិត្តរឿងការងាររៀបចំប្រភេទកីឡារបស់យើងទេ គឺប្រទេសទាំងអស់បានគាំទ្រដល់ការរៀបចំលើកទី១ របស់កម្ពុជា ហើយគេសប្បាយចិត្តដោយសារតែកម្ពុជាយើង ធ្វើកិច្ចការដំបូងប៉ុន្តែយើងធ្វើបានល្អ ហើយយើងរៀបចំតាមលំដាប់លំដោយ ដោយគោរពទៅតាមគោលការណ៍របស់ធម្មនុញ្ញស៊ីហ្គេមដែលមានស្រាប់ អ៊ីចឹងប្រទេសទាំងអស់សប្បាយរីករាយ។ ប្រទេសមួយចំនួនតូចទេដែលគាត់ស្នើសុំឲ្យយើងដាក់ប្រភេទកីឡាផ្សេងទៀត ដូចជា បញ្ចសីលាត ដូចអីដែលយើងអត់មាន អ៊ីចឹងយើងនឹងខិតខំប្រឹងប្រែងថាអ្វីដែលយើងអាចធ្វើបាន ប៉ុន្តែក្នុងការរៀបចំការប្រកួតស៊ីហ្គេមឆ្នាំ២០២៣ ក្នុងប្រភេទកីឡាទាំងអស់ដែលយើងបានដាក់នេះគ្មានប្រទេសណាមួយជំទាស់ទេ គឺមានតែការឯកភាព និងការគាំទ្រដល់កម្ពុជា ទាំងស្រុង អ៊ីចឹងនេះគឺជាស្មារតីចំណងមិត្តភាព សាមគ្គីភាពរវាងប្រទេសទាំងអស់នៅក្នុងបណ្ដាប្រទេសអាស៊ិអាគ្នេយ៍ ដែលជាសមាជិកស៊ីហ្គេម»។ ឯកឧត្តមអគ្គលេខាធិការបានបន្ថែម។

បញ្ជាក់ថា កីឡាទាំងនោះរួមមាន បែងចែកចេញជា ៣ផ្នែកផ្សេងគ្នា រួមមានផ្នែកទី១ កីឡាដែលតម្រូវឲ្យប្រកួត មាន ២ប្រភេទ គឺកីឡាហែលទឹក (ហែលទឹក, លោតទឹកនិងកីឡាបាល់ទឹក) និងកីឡាអត្តពលកម្ម។ ផ្នែកទី២ មានកីឡាវាយសី, បាល់បោះ (៥x៥, ៣x៣), ប្រដាល់សកល, បុកបីយ៉ា, ប្រណាំងកង់ (កង់គួក និងកង់ភ្នំ), ទូកកានូ និងរ៉ូអ៊ីង, អុក (អុកចត្រង្គ, ប្រចាំតំបន់, អុកចិន), កីឡារាំ, កីឡាគុនដាវ, បាល់ទាត់, វាយកូនហ្គោល, កាយសម្ព័ន្ធ, កីឡាហុកគី, សូហ្វីតេនីស, យូដូ, ការ៉ាតេ, គុនមួយ, ប៉េតង់, ទូកក្ដោង, សីដក់, វាយកូនឃ្លីលើតុ, តេក្វាន់ដូ, ទូកប្រពៃណី, ទ្រីយ៉ាថ្លុង, បាល់ទះ, ចំបាប់ និងលើកទម្ងន់។ ខណៈកីឡាចំនួន ៣មានដូចជា cricket, ជិះសេះ, វ៉ូសូ និងកីឡាបាញ់កាំភ្លើង កំពុងស្ថិតក្នុងការពិចារណា។ ផ្នែកទី៣ គឺកីឡាប្រពៃណីសម្រាប់ប្រទេសក្នុងតំបន់ មាន ៩ប្រភេទដូចជា Arnis (គុនដំបងរបស់ហ្វីលីពីន), គុនល្បុក្កតោ, កាយវប្បកម្ម, កីឡាអេឡិចត្រូនិច, ជឺជិតស៊ូ, ម៉ូតូទឹក, ឃីកប៊ុកសីង, គុនកូរ៉េ (Martial Art Korea, និងវ៉ូវីណាម ខណៈកីឡា ២ផ្សេងទៀតស្ថិតក្នុងការពិចារណា គឺកីឡា floorball និងកីឡាឧបសគ្គ។
កិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ នឹងប្រព្រឹត្តិទៅរយៈពេល៣ថ្ងៃ ពីថ្ងៃទី០៨ ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ នៅខេត្តសៀមរាប។ ខណៈនៅថ្ងៃទី១០ ខែមេសា ខាងមុខ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC នឹងអញ្ជើញប្រកាសបើកកិច្ចប្រជុំដ៏មានសារសំខាន់។
គួររំឭកថា ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ នឹងរៀបចំនៅថ្ងៃទី០៥ ខែឧសភា រហូតដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣៕
រូបភាព៖ CAMSOC
អត្ថបទ៖ មន្នីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ