Connect with us

កីឡា

គ្រូជម្រើសជាតិបាល់ទាត់ក្នុងសាលកម្ពុជា លើកឡើងពីចំណុចដែលគួរកែប្រែ ដើម្បីឲ្យកាន់តែអាជីព

បានផុស

នៅ

កាលពីពេលថ្មីៗនេះ ក្រុមជម្រើសជាតិបាល់ទាត់ក្នុងសាលកម្ពុជា បានបញ្ចប់បេសកកម្មរបស់ខ្លួនក្នុងពានរង្វាន់បាល់ទាត់ក្នុងសាល ប្រចាំតំបន់អាស៊ីអាគ្នេយ៍ (AFF Futsal Championship 2022) នៅប្រទេសថៃ ជាមួយលទ្ធផលពុំគាប់ប្រសើរ។

កម្ពុជា រកបាន១ពិន្ទុពីការប្រកួត ៣ដងក្នុងពូល A ពោល គឺប្រកួតបើកឆាកចាញ់ ម៉ាឡេស៊ី ៧-៦ ប្រកួតទី២ ចាញ់ម្ចាស់ផ្ទះថៃ ១៦-០ បន្ទាប់មកស្មើជាមួយ ព្រុយណេ ២-២ និងចុងក្រោយចាញ់ឥណ្ឌូនេស៊ី ១១-២។ ជុំវិញលទ្ធផលនេះ លោក ចេត ច័ន្ទរចនា ដែលជាគ្រូបង្វឹកក្រុមជម្រើសជាតិបាល់ទាត់ក្នុងសាលកម្ពុជា ក៏បានបង្ហើបពីមេរៀនដែលទទួលបាន ក៏ដូចជាចំណុចខ្សោយដែលនាំឲ្យធ្វើពុំសូវបានល្អផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ចេត ច័ន្ទរចនា បានឲ្យដឹងថា៖ «ការចូលរួម AFF Futsal នេះ យើងអាចនិយាយបានថា យើងបានមេរៀនក្រាស់ក្រែលដែលទាក់ទងនឹងហ្វូតសាល យើងដឹងថាយើងនៅខ្វះខាតច្រើនចំនុចដែលយើងគួរបំពញបន្ថែមដើម្បីយើងទៅលេងជាមួយគេវិញ ការខ្វះខាតរបស់យើងវាមានទាក់ទងនឹងកម្លាំង មានន័យថា Fitness មាន Power ​Speed មាន Work Team ហើយនឹងបុគ្គលទៀត។ វាមានច្រើនចំនុចទៀត នេះបើយើងនិយាយថាដើម្បីយើងបំពេញឲ្យយើងទៅលេងជាមួយគេកើតទាល់តែយើងបំពេញច្រើនចំនុច ហើយយើងទាមទារពេលវេលាទៀត»។

លោក ចេត ច័ន្ទរចនា បានបន្តទៀតថា៖ «សម្រាប់ការមកវិញនេះខ្ញុំបានគិតទុកហើយៗ យើងត្រូវមានការអភិវឌ្ឍវិស័យហ្វូតសាលនៅប្រទេសកម្ពុជាយើង យើងត្រូវផ្លាស់ប្ដូរច្រើនណាស់ យើងត្រូវផ្លាស់ប្ដូរទាំងបុគ្គល ហើយកម្រិតរបស់យើង យើងនិយាយថាយើងពាក់កណ្ដាលអាជីពទៅលេងជាមួយអាជីពវាខុសគ្នា សាកស្រមៃវាដូចតារាងធំអ្នកអាជីព និងអ្នកពាក់កណ្ដាលអាជីពលេងជាមួយគ្នាអ៊ីចឹង ហើយបំពេញទៅលើលីគហ្វុតសាលយើង ជារឿងសំខាន់បំផុត អ៊ីចឹងទាល់តែយើងអាភិវឌ្ឍន៍លីគហ្វូតសាល ខ្ញុំឃើញមហាជនមួយចំនួនគាត់បានបកស្រាយ ឬក៏មានការស្ថាបនាគឺចូលរួមច្រើន បើកន្លែងខ្លះយើងអភិវឌ្ឍន៍មិនទាន់ដល់ យើងគួរតែដឹងកន្លែងណាដែលយើងត្រូវបំពេញទៅលើបុគ្គលផ្ទាល់ នៃកីឡាកររបស់ជម្រើសជាតិ»។

គ្រូបង្វឹករបស់ក្លិបដោនថោនស្បតនៃពានរង្វាន់បាល់ទាត់ក្នុងសាលកម្ពុជាដដែលរូបនេះបាននិយាយពីចំណុចដែលគួរកែប្រែបាល់ទាត់ក្នុងសាលកម្ពុជា ដោយពឹងផ្អែកលើច្រើនចំណុច ខណៈចំណុចនីមួយៗសុទ្ធតែជាធាតុផ្សំដែលអាចរួមចំណែកឲ្យបាល់ទាត់ក្នុងសាលកម្ពុជា កាន់តែដើរទៅមុខ។

«មុននឹងស្ថាបនាក្រុមមួយឲ្យទៅជាអាជីពមានន័យថាវាទាក់ទងនឹងលីគ លីគហ្វូតសាលយើង ហើយដើម្បីបង្កើតលីគហ្វូតសាលឲ្យទៅជាអាជីពបានទាល់តែមានប្រាក់ចំណូលទៅលើកីឡាករ ទៅលើក្លិបមាន sponsor ទៅលើក្លិប ហើយនឹងទស្សនិកជនដែលអាចមើល ហើយនឹងត្រូវការទីលានស្ដង់ដាដែលយើងត្រូវលេង វានៅច្រើនកម្រិត តែឥលូវយើងកំពុងតែចង់កែម្ដងបន្តិចទាក់ទងនឹងចំនុចហ្នឹង ហើយបើយើងចង់លេងជាមួយគេហើយយើងនៅមានកម្រិតយើងគួរតែអភិវឌ្ឍនបុគ្គល ដូចជាកីឡាករជម្រើសជាតិឲ្យដូចកីឡាករអាជីពដើម្បីគាត់ត្រៀមលេងជាមួយគេបាន»។ នេះ គឺជាការបញ្ជាក់របស់លោក ចេត ច័ន្ទរចនា។

គួរបញ្ជាក់ថា បាល់ទាត់ក្នុងសាលកម្ពុជា ទើបតែចាប់ផ្ដើមមានសកម្មភាពផុសផុលឡើងវិញកាលពីអំឡុងឆ្នាំ២០១៧ ខណៈនៅឆ្នាំ២០១៨ បានត្រឡប់ចូលរួមការប្រកួតលើឆាកអន្តរជាតិក្នុងពានរង្វាន់ដដែលខាងលើ។ បាល់ទាត់ក្នុងសាល ក៏ស្ថិតនៅក្នុងមុខព្រួញទាំង ១២របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាផងដែរ ដែលបានដាក់ចេញក្នុងមហាសន្និបាតប្រចាំឆ្នាំ២០២២ របស់សហព័ន្ធ កាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ៕

អត្ថបទ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បឹងកេត និង ដង្កោសែនជ័យ
កីឡា១០ នាទីutes មុន

ល្ងាច​នេះ បឹងកេត ឬ ISI ដង្កោសែន​ជ័យ ឡើង​វគ្គ​ជុំ​ទី​៣?

ព័ត៌មានអន្ដរជាតិ៤៨ នាទីutes មុន

លោក ត្រាំ ផ្អាកការ​ហៅ​ទូរសព្ទ​ជាមួយ​មេ​ដឹក​នាំ​ប៉ាណាម៉ា ខណៈ​ភាព​តាន​តឹង​ព្រែកជីក​កាន់​តែ​ខ្លាំង

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អាមេរិក អនុម័ត​ការ​លក់​សព្វាវុធ​តម្លៃ​ជាង ៧​ពាន់​លាន​ដុល្លារ​ឲ្យ​អ៊ីស្រាអែល

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

លោក ត្រាំ ថា​នឹង​អាច​ជួប​ជាមួយលោក ហ្សេលេនស្គី នៅ​សប្ដាហ៍​ក្រោយ​ក្នុង​ក្រុង​វ៉ាស៊ីនតោន

សន្តិសុខសង្គម៩ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

Sokha Hotels

ព័ត៌មានពេញនិយម