កីឡា
ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង កាន់តែធ្វើបានល្អ នៅក្នុងក្របខ័ណ្ឌខេមបូឌានព្រីមៀរលីគ ឆ្នាំ ២០២២
ក្រៅពីមិនដែលចាញ់ក្រុមមានមូលដ្ឋាន នៅខេត្តស្វាយរៀង មួយនេះក៏តែងតែរកគ្រាប់បាល់បានច្រើនក្នុងមួយប្រកួតៗផងដែរ ខណៈកីឡាករ Marcus Haber គឺជាតួអង្គដ៏សំខាន់ក្នុងការរកគ្រាប់បាល់ឲ្យក្លិប និងដោយមានការជួយជ្រោមជ្រែងពីមិត្តរួមក្រុមទាំងអស់ ជាពិសេសគឺកីឡាករ Emmanuel Mbarga ដោយគិតមកទល់ពេលនេះរកបាន ១០ គ្រាប់ហើយ ក្នុងការបង្ហាញខ្លួន ៦ ប្រកួត។

អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍ទៅទៀតនោះ កីឡាករ Marcus Haber ដែលរកបានដល់ ១០គ្រាប់ឲ្យព្រះខ័នរាជស្វាយរៀង មាន ៧ គ្រាប់ គឺកើតចេញពីការបញ្ជូន (assist) ដោយកីឡាករ Emmanuel Mbarga ខណៈចំណុចនេះត្រូវបានលោក Conor Nestor ដែលជាគ្រូបង្វឹកមានការកោតសរសើរជាខ្លាំង ហើយក្រុមទាំងមូលក៏ពេញចិត្តដូចគ្នា។
ក្នុងកិច្ចសម្ភាសន៍ជាមួយ កម្ពុជាថ្មី លោក Conor Nestor បាននិយាយយ៉ាងដូច្នេះថា៖ «មកទល់ពេលនេះកីឡាករទាំង ២ ពិតជាមានភាពអស្ចារ្យមិនគួរឱ្យជឿ។ មិត្តរួមក្រុមរបស់ពួកគេចូលចិត្តលេងជាមួយពួកគេ ហើយពួកគេផ្តល់គុណភាពដល់ក្រុម។ ទោះជាយ៉ាងណាក៏ដោយ កីឡាករទាំង ២ តែងតែនិយាយថាឱកាសរបស់ពួកគេបានមកពីតុល្យភាពដ៏អស្ចារ្យនៅក្នុងក្រុមទាំងមូល នោះហើយជាអ្វីដែលផ្តល់ឱ្យកាន់តែមានកម្រិតបន្ថែមទៀតសម្រាប់ពួកគេទាំង២។»

ជុំវិញការមិនដែលស្គាល់ពាក្យថាចាញ់នៅឡើយក្នុងលីគ គ្រូបង្វឹកសញ្ជាតិអៀរឡង់ដដែលរូបនេះបានឱ្យដឹងថា លោកមិនបានផ្ដោតតែទៅលើរឿងនេះឡើយ អ្វីដែលសំខាន់ គឺគ្រាន់តែដើម្បីរៀបចំក្រុមឱ្យបានកាន់តែល្អប្រសើរពីមួយប្រកួតទៅមួយប្រកួតប៉ុណ្ណោះ។
«ពិតណាស់! យើងមិនគិតច្រើនពេកទេ យើងគ្រាន់តែរៀបចំផែនការឱ្យបានល្អសម្រាប់ការប្រកួតនីមួយៗប៉ុណ្ណោះហើយកីឡាកររបស់យើងកំពុងប្តេជ្ញាចិត្តចំពោះការប្រកួតនីមួយៗដូចគ្នា។ លទ្ធផលមិនល្អអាចនឹងកើតមានឡើងនៅដំណាក់កាលណាមួយដែលជាផ្នែកមួយនៃបាល់ទាត់ ប៉ុន្តែជាមួយនឹងការខិតខំប្រឹងប្រែង និងការបន្ទាបខ្លួន យើងនឹងបន្តកែលម្អ។» សម្ដីរបស់ លោក Conor Nestor។
សូមបញ្ជាក់ថា ព្រះខ័នរាជស្វាយរៀង គឺជាក្រុមដែលរកគ្រាប់បាល់បានច្រើនជាងគេក្នុងលីគ ត្រឹមសប្ដាហ៍ទី៦ ពោលគឺរកបាន ១៨គ្រាប់ ហើយកំពុងមាន ១៦ពិន្ទុក្នុងដៃ នាំមុខ ៤ពិន្ទុលើក្រុមលេខ២ បឹងកេត ដែលកំពុងកាន់ ១២ពិន្ទុក្នុងដៃ៕
អត្ថបទ៖ មន្នីរ័ត្ន

-
សន្តិសុខសង្គម១៥ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?