កីឡា
អត្តពលិកកម្ពុជា នឹងទទួលបានវ៉ាក់សាំងការពារមេរោគកូវីដ-១៩
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំប្រកួតកីឡា SAE GAMES 2023 បានមានប្រសាសន៍ថា លោកតាំងនាមឲ្យកីឡាករ-កីឡាការិនីកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែគិតគូរដល់អត្តពលិក ដោយក្នុងចំណោមប្រជាជនចំនួន៨០ភាគរយនៅទូទាំងប្រទេស ដែលសម្តេចប្រកាសនឹងផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ចាក់ជូន ក្នុងនោះក៏មានកីឡាករ-កីឡាការិនី ផងដែរ។

លោកបានបន្តថា សម្តេចតេជោបានផ្តល់វ៉ាក់សាំងមេរោគ COVID-19 សម្រាប់កីឡាករ-កីឡាការិនី ដែលជាក្រុមប្រឈមទៅនឹងមេរោគនេះ ប្រឈមនឹងវិជ្ជាជីវៈផ្នែកការងារកីឡា និងការហ្វឹកហាត់ ពីព្រោះអត្តពលិកម្ពុជាត្រូវការហ្វឹកហាត់ជាប់លាប់ និងការប្រមូលផ្តុំគ្នា ដូច្នេះពួកគេត្រូវចៀសឲ្យផុតពីហានិភ័យនៃការឆ្លងមេរោគ ត្រូវការពារមុនទើបល្អប្រសើរ។ ពួកគេមិនត្រឹមតែហ្វឹកហាត់ប្រមូលផ្តុំគ្នាក្នុងប្រទេសទេ ប្រសិនបើក្រុមកីឡាករ-កីឡាការិនីជម្រើសជាតិទាំងអស់ទទួលបានវ៉ាក់សាំងមុនកាន់តែល្អប្រសើរ ធ្វើឲ្យពួកគេលែងគិតពីបញ្ហាឆ្លងទៀត លែងមានឧបសគ្គខកខានក្នុងការហ្វឹកហាត់ ដើម្បីរក្សាគុណផលត្រៀមព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES។


លោកអគ្គលេខាធិការបានបន្ថែមទៀតថា ក្រុមកីឡាករ-កីឡាការិនីជម្រើសជាតិទាំងអស់ត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES ២០២១ លើកទី៣១ នៅប្រទេសវៀតណាម និងព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES ២០២៣ លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ជាពិសេសអាចចេញទៅចូលរួមប្រកួត និង ហ្វឹកហាត់នៅក្រៅប្រទេសល្អប្រសើរថែមទៀត ហើយនៅឆ្នាំក្រោយនេះ កីឡាករ-កីឡាការិនីកម្ពុជាមួយចំនួន ត្រូវចេញទៅចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាអូឡាំពិកឆ្នាំ២០២១នៅទីក្រុងតូក្យូ ប្រព្រឹត្តិនាខែសីហា និង SEA GAMES លើកទី៣១ នៅប្រទេសវៀតណាម នាខែវិច្ឆិកាឆ្នាំ២០២១ខាងមុខ៕
អត្ថបទ៖ វិសិទ្ធ
សូមចុចអាន៖ ប្រមុខសហព័ន្ធបាញ់កាំភ្លើងបង្ហាញពីឆន្ទៈដណ្ដើមមេដាយនៅស៊ីហ្គេមឆ្នាំ២០២៣

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ