Connect with us

កីឡា

កីឡាករប្រដាល់សកលជម្រើសជាតិកម្ពុជា ៣រូប បន្ដហ្វឹកហាត់នៅថៃ រហូតដល់ស៊ីហ្គេម២០២២ នៅវៀតណាម

បានផុស

នៅ

លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានបង្ហើបឲ្យដឹងថាកីឡាករប្រដាល់ សកលជម្រើសជាតិកម្ពុជា ៣រូប រួមមានកីឡាករ សៅ រង្ស៊ី, ទូច ដេវីត និង វី សុភ័ស នឹងបន្ដហ្វឹកហាត់នៅប្រទេស ថៃ បន្តទៀត រហូតដល់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ នៅវៀតណាម នាខែឧសភាមកដល់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមកីឡាករជម្រើសជាតិប្រដាល់សកលកម្ពុជា បានចាកចេញទៅបោះជំរំហ្វឹកហាត់ និងប្រកួតនៅខេត្តភូកេត ប្រទេសថៃ តាំងពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ ខណៈបើតាម លោក ប៊ុយ សុភ័ណ្ឌ បានឲ្យដឹងថា កីឡាករជម្រើសជាតិទាំង ៣រូបខាងលើ បានចាកចេញពីខេត្តភូកេត ទៅកាន់ខេត្ត Saraburi ដើម្បីបន្ដបោះជំរំហ្វឹកហាត់ ក្នុងមជ្ឈមណ្ឌលប្រមូលផ្ដុំក្រុមជម្រើសជាតិថៃ Muak Lek National Sport Training Center ជាមួយក្រុមកីឡាករម្ចាស់ផ្ទះថៃ ហ្វីលីពីន​និងវៀតណាម រហូតដល់ថ្ងៃទី០៨ ខែឧសភា ទើបត្រឡប់មកកម្ពុជាវិញ។

ការបន្ដបោះជំរំហ្វឹកហាត់នេះ កើតឡើង បន្ទាប់ពីអគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជាខាងលើ បានពិភាក្សា និងស្នើសុំកិច្ចសហការជាមួយសហព័ន្ធកីឡាប្រដាល់សកលថៃ ហើយភាគីថៃ បានឯកភាព និងបន្ដឧបត្ថម្ភលើថ្លៃស្នាក់នៅ និងហូបចុកទាំងអស់ ដល់កីឡាករជម្រើសជាតិកម្ពុជាទាំង ៣រូប ដើម្បីបន្ដហ្វឹកហាត់ ក៏ដូចជាការប្រកួតសមនៅទីនោះ។ នេះបើយោងតាមការបញ្ជាក់របស់អគ្គលេខាធិការដដេលរូបនេនៅលើវិបសាយ cambodia2023.com ។

លោក ប៊ុយ សុភ័ណ្ឌ បានចាត់ទុកការបន្ដហ្វឹកហាត់ក្រៅស្រុកនេះ គឺជាផលវិជ្ជមានមួយ សម្រាប់កីឡាករកម្ពុជា ដើម្បីពង្រឹងសមត្ថភាព និងបច្ចេកទេស ត្រៀមការប្រកួតកីឡាស៊ីហ្គេម នាខែក្រោយ តាមរយៈការមានឱកាសប្រកួតសមផ្ទាល់ជាមួយកីឡាករខ្លាំងៗ ដូចជាថៃ វៀតណាម និងហ្វីលីពីនជាដើម។ ដ្បិតថ្មីៗនេះ ពួកគេ ក៏ធ្វើបានល្អប្រសើរ ក្នុងការហ្វឹកហាត់ និងប្រកួតលក្ខណៈអន្ដរជាតិ នៅខេត្តភូកេតផងដែរ។

សូមបញ្ជាក់ថា កម្ពុជាបានបញ្ជូនកីឡាករប្រដាល់សកល ៣រូប រួបមាន សៅ រង្ស៊ី ប្រភេទទម្ងន់​ ៥៧ គ.ក្រ, ទូច ដេវីត​ប្រភេទទម្ងន់ ៦៣ គ.ក្រ និង វី សុភ័ស  ប្រភេទទម្ងន់ ៦៩ គ.ក្រ អមដោយគ្រូបង្វឹកម្នាក់ ទៅហ្វឹកហាត់ និងចូលរួមប្រកួតក្នុងកម្មវិធី Thailand Open International Boxing Tournament 2022 នៅថៃ ក្រោមការរ៉ាប់រងថ្លៃស្នាក់នៅ និងហូបចុករបស់ភាគីថៃ កាលពីថ្ងៃទី២៦ ខែមីនា ដល់ថ្ងៃទី១០ ខែមេសា មុនបន្ដទៅហ្វឹកហាត់នៅខេត្ត Saraburi​ពេលនេះ។ 

ចំពោះលទ្ធផល នៃការប្រកួតលក្ខណៈអន្ដរជាតិនេះ កីឡាករ ទូច ដេវីត ដណ្ដើមបានមេដាយសំរឹទ្ធ ១គ្រឿងក្នុងប្រភេទទម្ងន់ ៦៣គីឡូក្រាម សៅ រង្ស៊ី និង វី សុភ័ស មិនអាចរកមេដាយបានឡើយ៕

អត្ថបទ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ១០ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ១១ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១៣ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម