កីឡា
អត្ថប្រយោជន៍ធំៗ សម្រាប់ U23 កម្ពុជា ក្នុងចូលរួមប្រកួត Asian Games 2022 នៅចិន មុនស៊ីហ្គេម ២០២៣
កាលពីពេលថ្មីៗនេះ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម ២៣ ឆ្នាំ ត្រូវបានដឹងថានឹងត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ី លើកទី ១៩ ឆ្នាំ ២០២២ (Asian Games 2022) នៅទីក្រុង Hangzhou ប្រទេសចិន លើប្រភេទកីឡាបាល់ទាត់ នាអំឡុងខែកញ្ញា ឆ្នាំ២០២២។

បើយោងតាមប្រសាសន៍ លោក កែវ សារ៉េត អគ្គលេខាធិការនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ប្រាប់ទៅកាន់វេបសាយ កម្ពុជាស៊ីហ្គេម២០២៣ cambodia2023.com បានឲ្យដឹងថា U23 កម្ពុជា នឹងចូលរួមព្រឹត្តិការណ៍នេះ ហើយដែលជាការបញ្ចូនក្រុមទៅប្រកួតជាលើកដំបូង ក្រោយខកខានរយៈពេល ២៤ ឆ្នាំ។
ការចូលរួមនេះត្រូវបានចាត់ទុកថានាំមកនូវអត្ថប្រយោជន៍ធំៗដល់កម្ពុជា ពោលគឺទី ១ នាំបាល់ទាត់កម្ពុជាត្រលប់មកព្រឹត្តិការណ៍កីឡាអាស៊ីនេះវិញ ដ្បិតកម្ពុជា បានខកខានចូលព្រឹត្តិការណ៍នេះអស់រយៈពេល ២៤ ឆ្នាំមកហើយ ដោយគិតចាប់តាំងពីឆ្នាំ ១៩៩៨ នៅប្រទេសថៃ។ ដោយឡែកទី ២ ដែលផ្ដល់អត្ថប្រយោជន៍បំផុតនោះគឺ ជាការត្រៀមខ្លួនកាន់តែរឹងមាំបន្ថែមទៀតសម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជា ត្រូវធ្វើជាម្ចាស់ផ្ទះ ដ្បិតអីព្រឹត្តិការណ៍នេះប្រមូលផ្ដុំទៅដោយប្រទេសខ្លាំងៗមកពីតំបន់នានាជុំវិញទ្វីបអាស៊ី។
សូមរំលឹកថា ព្រឹត្តិការណ៍កីឡាអាស៊ី លើកទី ១៩ (Asian Games Hangzhou 2022) នៅទីក្រុង Hangzhou ប្រទេសចិន នឹងប្រព្រឹត្តទៅពីថ្ងៃទី ១០ ដល់ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២២ ដោយមានកីឡា ៤០ ប្រភេទ ដាក់ឲ្យប្រកួត ស្មើនឹង ៦១ វិញ្ញាសាធំៗ ជាមួយនិងការប្រជែងយកមេដាយមាស ដល់ទៅ ៤៨២ មេដាយ បាល់ទាត់គឺជាប្រភេទកីឡាដែលគេរំពឹងថា មានប្រជាប្រិយភាពជាងគេ និងអាចមានប្រទេសដល់ទៅច្រើនជាង ៣០ ចូលរួមប្រកួត។

បញ្ជាក់ផងដែរថា ព្រឹត្តិការណ៍កីឡាអាស៊ី (Asia Games) គឺដូចគ្នាទៅនឹង ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (SEA Games) ប៉ុន្តែព្រឹត្តិការណ៍កីឡាអាស៊ី មានទំហំធំជាងដោយមានកីឡាច្រើនប្រភេទ វិញ្ញាសាក៏ច្រើន ប្រទេសពីជុំវិញទ្វីបអាស៊ីចូលរួម ខណៈព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ អាចនឹងមានតិច ប៉ុន្តែក៏អាចនឹងច្រើន និងប្រទេសតិចចូលរួមត្រឹមតែ ១១ ប្រទេសប៉ុណ្ណោះក្នុងតំបន់៕
អត្ថបទ៖ មន្នីរ័ត្ន

-
សន្តិសុខសង្គម១ សប្តាហ៍ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់