Connect with us

កីឡា

ការប្រកួតបាល់ទាត់ បុរីខាសិនភ្នំពេញ បានបញ្ចប់ដោយជោគជ័យ

បានផុស

នៅ

​បន្ទាប់ពី​ការប្រកួត​ដ៏​ស្វិតស្វាញ ការប្រកួតបាល់ទាត់របស់បុរីខាសិន ដែលរៀបចំដោយCCMP FOOTBALL LEAGUE នៅក្លឹបកីឡា AUPP បានបញ្ចប់កាលពីរសៀលថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២២។ លទ្ធផល​នៃ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ ក្រុម​ARC FC​បាន​ទទួលបាន​ជយលាភី​លេខ ​១ ក្រុម​Big Dragon​ទទួលបាន​ជយលាភី​លេខ​ ២ និង​ក្រុម​Ziqin Farm FC​ ខេត្តកំពង់ឆ្នាំង​ទទួលបាន​ជយលាភី​លេខ ​៣​។

ក្រុម ARC FC លើក​ពាន
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

CCMP FOOTBALL LEAGUE បាន​អញ្ជើញ​បុគ្គលិក​ការងារ​សហគ្រាស​កម្ពុជា​ចិន​ចូលរួម​ការប្រកួត ដើម្បី​ធ្វើ​ឲ្យ​ជីវិត​រស់នៅ​ជនជាតិ​ចិន​ ដែល​រស់នៅក្នុង​ទឹកដី​ខ្មែរ​កាន់​តែមាន​ភាពសម្បូ​រ​បែប បង្ហាញ​ស្មារតី​កីឡាបាល់ទាត់ ជំរុញ​ទំនាក់ទំនង​កម្ពុជា​ចិន​។ ក្រុមបាល់ទាត់​ទាំង​ ៦ ​ក្រុម បាន​បើក​ការប្រកួត​បែប​មិត្តភាព ដែល​ផ្តោត​សំខាន់​លើ​កាយសម្បទា​។ ការប្រកួត​បាល់​ទាល់​បុរី​ខា​សិន បើក​ការប្រកួត​នា​ថ្ងៃទី​ ១៦ ខែមករា ឆ្នាំ​ ២០២២ ដោយសារ​ជំងឺ​រាតត្បាត​កូ​វីដ​១៩ វគ្គ​ផ្តាច់ព្រ័ត្រ​ត្រូវបាន​ប្រារព្វ​នៅមុន​ចូលឆ្នាំ​ខ្មែរ​។

នា​ថ្ងៃ​ប្រកួត​ផ្តាច់ព្រ័ត្រ ក្រុម​ARC FC បាន​ចាញ់​គេ​មួយ​គ្រាប់​ក្នុងការ​ប្រកួត​ដំបូង តែ​នាទី​ចុង​បាន​យកឈ្នះ​វិញ​ដោយ​ពិន្ទុ​ 6:3។ ​ក្រុម​ Big Dragon​ ទាត់​ចូល​១​គ្រាប់​នៅ​នាទី​ដំបូង បន្ទាប់មក​ក្រុម​ARC​បាន​ទាត់​ចូល​២​គ្រាប់​ជាប់​គ្នា ក្រុម​Big Dragon​តាម​វិញ​១​គ្រាប់​។ ក្រុម​ARC​បាន​បន្ត​ទាត់​ចូល​២​គ្រាប់​ជាប់​គ្នា ឯ​ក្រុម​Big Dragon​បាន​ទាត់​ចូល​១​គ្រាប់​វិញ ចុងក្រោយ​ក្រុម​ARC​បាន​ទាត់​ចូល​១​គ្រាប់​ទៀត ហើយ​កំណត់​លទ្ធផល​នៃ​ការ​ឈ្នះ​ចាញ់​។

ការប្រកួត​លើក​នេះ ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន​Cambodia Kasen International Real Estate Co.,Ltd ក្រុមហ៊ុន​នេះ​ជា​សាខា​ក្រុមហ៊ុន​ឡើង​ទីផ្សារ​ភាគហ៊ុន​នៅ​ហុងកុង​ប្រទេស​ចិន ដែល​សាងសង់​គម្រោង​វិឡា​សួនច្បារ​ដំបូង​បំផុត​នៅ​ក្រុងភ្នំពេញ​។

គម្រោង​នេះ​មាន​ផ្ទៃដី​សរុប​ ៤០ ​ហិកតា​មាន​រៀបចំ​ជា​វិថី​ពាណិជ្ជកម្ម​ប្រវែង ​២០០​ ម៉ែត្រ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​បី ផ្លូវ​ក្នុង​បុរី​ប្រវែង​ ១១០០​ ម៉ែត្រ​(​ហាង​តាម​វិថី​ពាណិជ្ជកម្ម​មាន​ ៤៥០ ​ហាង​) ក្លឹប សាលារៀន​អន្តរជាតិ បុរី​រស់នៅ ផ្សារ​ទំនើប ភោជនីយដ្ឋាន កន្លែង​កម្សាន្ត​លំហែកាយ សហគមន៍ ដើម្បី​បង្កើតជា​សួនច្បារ​សម្រាប់​ការរស់នៅ​ដ៏​ទាក់ទាញ​ជា​គំរូ​នា​ថ្ងៃ​អនាគត នាំមក​នូវ​របៀប​រស់​នៅ​បែប​ថ្មី​សម្រាប់​ប្រជាជន​កម្ពុជា​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម