កីឡា
U23 ថៃ ផ្លាស់ប្ដូរកម្មវិធីប្រកួតលីគ ដើម្បីត្រៀមស៊ីហ្គេមក្នុងពូលជាមួយ U23 កម្ពុជា
នៅថ្ងៃទី ១២ ខែមេសា ម្សិលមិញ ក្រុមហ៊ុនលីគបាល់ទាត់ថៃ (Thai League Company Limited) បានធ្វើការប្រជុំកែសម្រួលកម្មវិធីប្រកួតបាល់ទាត់ក្នុងស្រុក ដើម្បីឱ្យក្រុមជម្រើសជាតិ U23 បានចូលរួមប្រកួតស៊ីហ្គេម នៅវៀតណាម ដោយគ្មានការប៉ះពាល់។ ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើកទី ៣១ ឆ្នាំ ២០២២ នៅវៀតណាម គ្រោងនឹងធ្វើពីថ្ងៃទី ០៦ ខែឧសភា រហូតដល់ថ្ងៃទី ២២ ខែឧសភា (សម្រាប់វិញ្ញាសាបាល់ទាត់)។

បែបនេះហើយទើបកន្លងមកមានការលើកឡើងថា ក្រុម U23 ថៃ គ្រោងនឹងបញ្ជូនកីឡាករអាយុក្រោម ១៩ ឆ្នាំ ដែលធ្លាប់បានមកប្រកួតពាន AFF U23 Championship នៅកម្ពុជា ដើម្បីទៅចូលរួមការប្រកួតកីឡាស៊ីហ្គេម នាខែឧសភា ជំនួសក្រុម U23 ដោយសារកីឡាករ U23 ភាគច្រើនក្លិបនៅលីគកំពូលថៃ ពុំអនុញ្ញាតឲ្យកីឡាកររបស់គេទៅចូលរួមជាមួយជម្រើសជាតិឡើយ ដ្បិតកម្មវិធីនេះមិនចំថ្ងៃ FIFA Day ហើយកាលវិភាគទាំងលីគ និងខាប់ កំពុងមមាញឹក។
យ៉ាងណាមិញមកទល់ពេលនេះ ក្រោយកិច្ចប្រជុំក៏មានការសម្រេចឡើងដោយក្រុមហ៊ុនលីគបាល់ទាត់ថៃ នឹងធ្វើការផ្លាស់ប្ដូរកម្មវិធីប្រកួតសំខាន់ៗចំនួន ២ រួមមាន លីគកំពូលថៃ (Thai League) ដែលដើមឡើយគ្រោងប្រកួតសប្ដាហ៍ទី ៣០ របស់ខ្លួន នៅថ្ងៃទី ០៧ ខែឧសភា ត្រូវបានលើកមកប្រកួតនៅថ្ងៃទី ០៤ ខែឧសភា វិញ ពោលគឺ ២ថ្ងៃមុនព្រឹត្តិការណ៍ខាងលើមកដល់។ មួយទៀតពានរង្វាន់លីគខាប់ (League Cup) ដែលគ្រោងធ្វើវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងផ្ដាច់ព្រ័ត្រ នៅថ្ងៃទី១១ និងទី១៤ ខែឧសភា ត្រូវបានលើកទៅថ្ងៃទី ២៥ និងទី ២៩ ខែឧសភា វិញ ពោលគឺក្រោយស៊ីហ្គេមបញ្ចប់បាន ៤ ថ្ងៃ។

លោកស្រី Nualphan Lamsam ឬគេស្គាល់ថា Madam Pang ជាអ្នកចាត់ការទូទៅក្រុមជម្រើសជាតិថៃ ទាំងឈុតធំ និងឈុត U23 បាននិយាយថា ស៊ីហ្គេមគឺជាព្រឹត្តិការណ៍កីឡាដ៏ធំ ដូច្នេះហើយសហព័ន្ធត្រូវតែបញ្ជូនកីឡាករដែលត្រូវអាយុក្រោម ២៣ ឆ្នាំ និងល្អៗដូចគ្នាផងដែរ ដើម្បីជាការគោរពដល់ព្រឹត្តិការណ៍មួយនេះ។

U23 ថៃស្ថិតនៅពូល B ជាមួយ កម្ពុជា, ម៉ាឡេស៊ី, សិង្ហបុរី និងឡាវ ខណៈក្រុមរហស្សនាមដំរីសឹក មួយនេះ គឺត្រូវបានគេចាត់ទុកថាជាបេក្ខភាពមួយដែលអាចប្រជែងមេដាស ក្នុងព្រឹត្តិការណ៍ដែលធ្វើឡើងរៀងរាល់ ២ ឆ្នាំម្ដងមួយនេះ។ ក្រុមនេះនឹងជួប U23 កម្ពុជា នៅថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០២២ ក្នុងជំនួបទី ៣ ប្រចាំពូល A របស់កម្ពុជា៕
អត្ថបទ៖ មន្នីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២១ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?