កីឡា
អ៊ុយក្រែន ចេញទៅប្រមូលផ្ដុំនៅស្លូវេនី ត្រៀមប្រកួតជម្រុះ World Cup ក្រោយប្រទេសខ្លួនទទួលការឈ្លានពានពីរុស្ស៊ី
ក្រុមបាល់ទាត់ជម្រើសជាតិអ៊ុយក្រែន នឹងរៀបចំក្រុមចេញទៅបោះជំរំហ្វឹកហាត់សម្រាប់ការប្រកួតជម្រុះបាល់ទាត់ពិភពលោក (FIFA World Cup) នៅក្នុងប្រទេសស្លូវេនី បន្ទាប់ពីប្រទេសរបស់ខ្លួនបាននឹងកំពុងទទួលរងការឈ្លានពានពីរុស្ស៊ី។
អ៊ុយក្រែន នឹងស្នាក់នៅក្នុងសណ្ឋាគារមួយក្បែរទីលានហ្វឹកហាត់របស់ពួកគេ ដែលគ្រោងនឹងចាប់ផ្តើមការប្រមូលផ្ដុំនៅថ្ងៃទី ២៩ ខែមេសា ខាងមុខនេះ ដោយគ្រូបង្វឹក លោក Oleksandr Petrakov បានប្រកាសពីសមាជិកចំនួន ២៥ នាក់ ដែលរួមមានទាំងកីឡាករមកពីក្លិបនានានៅលីគកំពូលអ៊ុយក្រែន។ ដោយសារការប្រកួតបាល់ទាត់ក្នុងស្រុកប្រទេសអ៊ុយក្រែន ត្រូវបានផ្អាកចាប់តាំងពីរុស្ស៊ីបានចូលឈ្លានពានប្រទេស នៅថ្ងៃទី ២៤ ខែកុម្ភៈ មក កីឡាករទាំងអស់មិនបានប្រកួត និងហ្វឹកហាត់ក្នុងរយៈពេលជាច្រើនខែមកហើយ ដែលជាហេតុនាំឲ្យខ្វះខាតកម្លាំងសម្បទា។ អ៊ុយក្រែន នឹងត្រូវប្រកួតជាមួយ ស្កុតឡែន នៅកីឡដ្ឋាន Hampden Park ក្នុងទីក្រុង Glasgow នៅថ្ងៃទី ០១ ខែមិថុនា។ បន្ទាប់មកក្រុមឈ្នះនឹងត្រូវជួបក្រុមជម្រើសជាតិវែល ក្នុងទីក្រុង Cardiff នៅថ្ងៃទី ០៥ ខែមិថុនា ដើម្បីដណ្ដើមកៅអីមួយក្នុងការឡើងទៅប្រកួតបាល់ទាត់ពិភពលោក នៅប្រទេសកាតា នាចុងឆ្នាំ ២០២២។ អ៊ុយក្រែន, ស្កុតឡេន និងវេលស៍ កំពុងប្រជែងគ្នាដណ្តើមកៅអីចុងក្រោយសម្រាប់ World Cup ដោយដើមឡើយការប្រកួតត្រូវលេងកាលពីខែមុន ប៉ុន្តែត្រូវបានប្ដូរទៅខែមិថុនាវិញ ដោយសារជម្លោះនៅអ៊ុយក្រែន។ យ៉ាងណាមិញ ភាពមិនច្បាស់លាស់ជុំវិញការប្រកួតនៅតែមាន ទោះបីជា UEFA កំណត់កាលបរិច្ឆេទក្នុងសប្តាហ៍នេះក៏ដោយ។
ជាមួយគ្នានេះខ្សែបម្រើអ៊ុយក្រែន និងមកពីក្លិប Shakhtar Donetsk កីឡាករ Taras Stepanenko ដែលបានប្រកួតលើកចុងក្រោយកាលពីខែធ្នូ បានស្នើសុំ FIFA និង UEFA នៅដើមខែនេះ ឱ្យពន្យារពេលការប្រកួតបន្ថែមទៀត។ គ្រូបង្វឹក លោក Oleksandr Petrakov ធ្លាប់បានអត្ថាធិប្បាយថា «ដរាបណាមនុស្សនៅក្នុងប្រទេសរបស់ខ្ញុំនៅតែបន្តស្លាប់ ខ្ញុំមិនអាចគិតអំពីការប្រកួតនៅប្រទេសស្កុតឡេនបានទេ។»
គួរដឹងដែរថា រុស្សី ត្រូវបានដកចេញពីការប្រកួតជម្រុះ FIFA World Cup នៅ Path B ក្នុងការឆ្លើយតបទៅនឹងការវាយលុករបស់យោធាចូលទៅក្នុងប្រទេសអ៊ុយក្រែន ដែលនាំឱ្យក្រុមដែលគេត្រូវប៉ះ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ (ប៉ូឡូញ) បានកៅអីទៅកាន់វគ្គផ្តាច់ព្រ័ត្រស្វ័យប្រវត្តិ ហើយពួកគេបានយកឈ្នះ ស៊ុយអែត ២-០ ដើម្បីបានកៅអីទៅ World Cup 2022។ សហព័ន្ធកីឡាបាល់ទាត់រុស្ស៊ី បានប្តឹងទៅតុលាការកីឡា សម្រាប់ការព្យួររបស់ FIFA លើក្រុមបាល់ទាត់ជម្រើសជាតិរបស់ខ្លួនផងដែរ។
សូមបញ្ជាក់ថា យោងតាមអង្គការសហប្រជាជាតិ យ៉ាងហោចណាស់ជនស៊ីវិល ១,៩៨២ នាក់ ត្រូវបានសម្លាប់នៅក្នុងប្រទេសអ៊ុយក្រែន បើទោះបីជាត្រូវបានគេបារម្ភថាតួលេខពិតប្រាកដគឺខ្ពស់ជាងឆ្ងាយ ហើយជនភៀសខ្លួនជាង ៤.៨លាននាក់ បានភៀសខ្លួនចេញពីប្រទេស៕
ប្រភព៖ insidethegames.biz
អត្ថបទ៖ មន្នីរ័ត្ន
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ព្រលានយន្តហោះអន្តរជាតិតេជោសាងសង់បាន ៩២% ចំណាយថវិកាអស់ជាង ១,៣ ពាន់លានដុល្លារ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
សេដ្ឋកិច្ច៣ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Emirates នឹងតភ្ជាប់កម្ពុជាទៅកាន់១៤៨ គោលដៅក្នុង៨០ ប្រទេសនៅលើសកលលោក
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
វៀតណាម អនុម័តគម្រោងផ្លូវរថភ្លើងល្បឿនលឿនតម្លៃ ៦៧ពាន់លានដុល្លារ