កីឡា
គ្រូ U23 ថៃ ចេញមុខនិយាយពីបញ្ហាប្រឈមរបស់ក្រុមមុនស៊ីហ្គេម ឆ្នាំ២០២២ មកដល់
លោក Alexandré Pölking គ្រូបង្វឹកក្រុមបាល់ទាត់បុរស ឈុត U-23 ស៊ីហ្គេមរបស់ថៃ បានចូលរួមសន្និសីទសារព័ត៌មាន មុនពេលចេញទៅប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ដោយបាននិយាយពីបញ្ហាប្រឈមរបស់ក្រុមមុនព្រឹត្តិការណ៍នេះមកដល់។
លោក Polking បាននិយាយយ៉ាងដូច្នេះថា៖ «ដំបូងខ្ញុំយល់ពីការរំពឹងទុកសម្រាប់ថៃ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម។ គោលបំណងរបស់យើងគឺដើម្បីឈ្នះមេដាយមាស។ វាជាការត្រឹមត្រូវ ព្រោះយើងមានកីឡាករល្អៗជាច្រើន ប៉ុន្តែបញ្ហាដែលយើងកំពុងប្រឈមមុខ ឥឡូវនេះគឺជាកម្មវិធីប្រកួតលីគមមាញឹក។ វាបានធ្វើឱ្យយើងមិនអាចរៀបចំក្រុមបានពេញលេញ ឬមិនអាចកោះហៅកីឡាករដែលល្អបំផុត។»
«អ្វីដែលយើងអាចធ្វើបានគឺរៀបចំផែនការល្អបំផុត។ បន្ទាប់ពីយើងបានជួបប្រទះបទពិសោធបែបនេះរួចហើយក្នុងការប្រកួតជើងឯកអាស៊ាន (AFF Suzuki Cup) កន្លងមក យើងបានបង្ហាញឲ្យឃើញហើយ។ ប្រសិនបើយើងមានការតាំងចិត្ត និងយកចិត្តទុកដាក់នោះយើងបានបង្ហាញថាទោះបីជាយើងមិនមានពេលវេលាក៏ដោយ ប៉ុន្តែយើងនៅតែអាចឈ្នះជើងឯកបាន ប៉ុន្តែពិតណាស់លើកនេះមិនមែនជាការងាយស្រួលឡើយ។ ប៉ុន្តែខ្ញុំមានជំនឿថាយើងអាចធ្វើបាន។ ព្រោះជំនឿគឺពិតជាសំខាន់»។ គ្រូបង្វឹកសញ្ជាតិប្រេស៊ីល-អាល្លឺម៉ង រូបនេះបានបន្ត។

«យើងមិនអាចគ្រប់គ្រងការចាប់ឆ្នោតបានទេ។ ប៉ុន្តែបាល់ទាត់មិនមែនជាការប្រកួតដ៏ងាយស្រួលនោះទេ។ ក្រុមទាំងអស់ដែលចូលរួមប្រកួតគឺសុទ្ធតែចង់ឈ្នះ ចំណែកការជួបក្រុមខ្លាំងជាមុន (សិង្ហបុរី និងម៉ាឡេស៊ី) បើយើងអាចយកឈ្នះបាន វានឹងផ្តល់ឱ្យយើងនូវទំនុកចិត្តសម្រាប់ការប្រកួតបន្ទាប់ ដូច្នេះយើងត្រូវប្រមូលផ្តុំ និងរៀបចំផែនការឱ្យបានល្អក្នុងពីរប្រកួតដំបូងជាមួយម៉ាឡេស៊ី និងសិង្ហបុរី ដើម្បីធ្វើឱ្យយើងត្រៀមខ្លួនតាមដែលអាចធ្វើទៅបាន។ យើងត្រូវមើលពីមួយប្រកួតទៅមួយប្រកួត។ ធ្វើឱ្យអស់ពីសមត្ថភាពក្នុងគ្រប់ការប្រកួត។ យើងឆ្ពោះទៅមុខជាមួយគ្នា។ វាដូចជាក្នុងពានរង្វាន់ AFF Suzuki Cup ដែរ ធ្វើឲ្យបានល្អ និងឈានដល់គោលដៅដណ្តើមបានមេដាយមាស។»
សម្រាប់ U-23 ថៃ ស្ថិតក្នុងពូល B រួមជាមួយនឹងម៉ាឡេស៊ី, កម្ពុជា, ឡាវ និងសិង្ហបុរី ដែលនឹងប្រកួតនៅកីឡដ្ឋាន Thien Trung ក្នុងទីក្រុង Nam Dinh ហើយកម្ពុជា នឹងជួបពួកគេនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២។
សូមបញ្ជាក់ថា ក្រុម U23 ថៃ ធ្លាប់ឈ្នះមេដាយមាស នៅស៊ីហ្គេមច្រើនជាងគេ ពោលគឺ ១៤ដង សរុបក្នុងឆ្នាំ ១៩៨១, ១៩៨៣, ១៩៨៥, ១៩៩៣, ១៩៩៥, ១៩៩៧, ១៩៩៩, ២០០១, ២០០៣, ២០០៥, ២០០៧, ២០១៣, ២០១៥ និងចុងក្រោយឆ្នាំ២០១៧៕
អត្ថបទ ៖ មន្នីរ័ត្ន


-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់