Connect with us

កីឡា

Harry Maguire ត្រូវគេគំរាមបំផ្ទុះគ្រាប់បែកនៅផ្ទះ

បានផុស

នៅ

ស្របពេលដែលទម្រង់លេងធ្លាក់ចុះយ៉ាងខ្លាំង កាពីទែនក្រុមបិសាចក្រហម Manchester United កីឡាករ Harry Maguire បានទទួលការគម្រាមបំផ្ទុះគ្រាប់បែកនៅផ្ទះរបស់គាត់។

This image has an empty alt attribute; its file name is 68416304-64A9-4A34-B791-25F2CE1D08E0-1024x1024-1.png

ការគំរាមនេះ ត្រូវបានរាយការណ៍ទៅប៉ូលិស Cheshire ហើយប៉ូលិសបានមកពិនិត្យនៅផ្ទះរបស់កីឡាករអន្តរជាតិអង់គ្លេសរូបនេះ កាលពីរសៀលថ្ងៃព្រហស្បតិ៍ទី២១ខែមេសា រួចបញ្ជាក់ថា ប៉ូលិសមិនបានរកឃើញវត្ថុគួរឲ្យសង្ស័យនោះទេ។

Maguire មានកូនតូចចំនួនពីរនាក់ ជាមួយគូដណ្តឹង Fern Hawkins។

This image has an empty alt attribute; its file name is 0_Harry-Maguire-enjoyed-a-family-holiday-to-North-Devon-1024x768.png

អ្នកនាំពាក្យរបស់ Maguire បាននិយាយថា “ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ Harry បានទទួលការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ផ្ទះគ្រួសាររបស់គាត់។ គាត់បានរាយការណ៍រឿងនេះទៅប៉ូលិស ហើយបច្ចុប្បន្នកំពុងពិនិត្យករណីនេះ។ សុវត្ថិភាពគ្រួសាររបស់គាត់និងអ្នកដែលនៅជុំវិញគាត់ ច្បាស់ជាអាទិភាពទីមួយរបស់ Harry។ គាត់នឹងបន្តត្រៀមខ្លួនសម្រាប់ការប្រកួតចុងសប្តាហ៍នេះជាធម្មតា ហើយយើងនឹងមិនធ្វើអត្ថាធិប្បាយលម្អិតណាមួយបន្ថែមទៀតទេនៅពេលនេះ”។

This image has an empty alt attribute; its file name is TELEMMGLPICT000291524378_trans_NvBQzQNjv4BqqVzuuqpFlyLIwiB6NTmJwRcfSI6dlxc0VDfiMWTAIeM-1024x642.jpeg

ស្របពេលជាមួយគ្នានោះ សេចក្តីថ្លែងការណ៍របស់ប៉ូលិស Cheshire បានឲ្យដឹងថា “ប៉ូលិស Cheshire ត្រូវបានគេរាយការណ៍អំពីការគំរាមបំផ្ទុះគ្រាប់បែកនៅឯអាសយដ្ឋានមួយនៅក្នុងតំបន់ Wilmslow។ មិនមានការជម្លៀសចេញទេ ប៉ុន្តែជាវិធានការប្រុងប្រយ័ត្ន សត្វសុនខហិតរកជាតិផ្ទុះរបស់ប៉ូលិសបានចូលរួមក្នុងប្រតិបត្តិការ ដើម្បីរុករកសួនច្បារ និងតំបន់ជុំវិញនោះ។ មិន​មាន​វត្ថុ​គួរឲ្យ​សង្ស័យ​ត្រូវ​បាន​រក​ឃើញ​អំឡុង​ពេល ​ស្វែង​រកទេ​។ ការស៊ើបអង្កេតលើការគំរាមកំហែងបំផ្ទុះគ្រាប់បែកនៅតែបន្ត ហើយពេលនេះ មិនមានការចាប់ខ្លួនណាមួយត្រូវបានធ្វើឡើងឡើយ”៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Sky Sports

ចុចអាន៖ Ronaldo បង្ហាញរូបថតជុំគ្រួសារលើកដំបូង ក្រោយបាត់បង់កូនប្រុស

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៨ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម