Connect with us

កីឡា

ញាន សុស៊ីដាន រីករាយក្រោយជាប់បញ្ជីបឋមស៊ីហ្គេម ទៅវៀតណាម ខណៈដើមឡើយអត់មានសង្ឃឹមនឹងបានជាប់

បានផុស

នៅ

​នៅ​ព្រឹក​ថ្ងៃទី​ ២៥ ខែមេសា ឆ្នាំ​ ២០២២ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បានប្រកាស​បញ្ជី​ឈ្មោះ​បឋម​កីឡាករ​អាយុ​ក្រោម ២៣​ ឆ្នាំ​ជម្រើសជាតិ​កម្ពុជា ចំនួន ២៦​ នាក់​ ដើម្បី​ត្រៀម​ការប្រកួត​កីឡាបាល់ទាត់ នៃ​ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី​ ៣១ ឆ្នាំ​ ២០២២ នៅ​ប្រទេស​វៀតណាម​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្នុងចំណោម​កីឡាករ ២៦ ​នាក់ យុវជន​មួយរូប​មកពី​ក្លិប​កងយោធពល​ខេមរភូមិន្ទ កីឡាករ ញាន សុស៊ីដាន បានបង្ហើបឱ្យដឹងថា ដើមឡើយខ្លួនមិនរំពឹងថា បានជាប់ទៅស៊ីហ្គេមឡើយដោយសារបញ្ហារបួស ដ្បិតក្រោយមកមានឈ្មោះក្នុងបញ្ជីបឋម។​

​ញាន សុ​ស៊ី​ដាន បានបង្ហាញ​អារម្មណ៍​ថា​៖ «​សម្រាប់​ខ្ញុំ ខ្ញុំ​មាន​អារម្មណ៍​រំភើប ហើយនឹង​សប្បាយចិត្ត ចំពោះ​ការជាប់​ឈ្មោះ មានឈ្មោះ​ទៅលេង​ស៊ី​ហ្គេម លើក​ទី​ ១​។ ពីដំបូង​ខ្ញុំ​អត់​គិតថា ខ្ញុំ​នឹង​អាចមាន​ឈ្មោះ​ទៅលេង​ស៊ី​ហ្គេម​ដែរ ចឹ​ង​ពេល​មានឈ្មោះ​ជាប់​ទៅលេង​ស៊ី​ហ្គេម លើកដំបូង​ខ្ញុំ​មាន​អារម្មណ៍​សប្បាយ​ចិត្តខ្លាំង​»​។​

​កីឡាករ​វ័យ ២០ ​ឆ្នាំ​រូបនេះ​បានឱ្យ ‘​កម្ពុ​ជាថ្មី​’ ដឹង​ពី​មូលហេតុ​ដែល​ខ្លួន​មិនរ​ពឹង​ដូច្នេះ​ថា​៖ «​ខ្ញុំ​មិន​រំពឹងថា​ខ្ញុំ​អាច​នឹង​ជាប់​ដោយសារ​ដំបូង​ខ្ញុំ​របួស ខ្ញុំ​អត់​បាន​ប្រកួត​ក្នុង​លី​គ​ប៉ុន្មាន​ប្រកួត​ដែរ ហើយ​ដល់ពេល​ខ្ញុំ​ជា​បាន​ចូល​បង្ហាញខ្លួន​វិញ ដូច​ជាមាន​អារម្មណ៍​ខ្លួន​ខ្ញុំ​ថា​អត់​សូវ​មាន​ភាព​លេចធ្លោ​ខ្លាំង ចឹ​ង​ទៅ​ក៏​ខ្ញុំ​គិតថា​ខ្លួនឯង​អត់​អាច​នឹង​ជាប់​។​»

​ចាំបាន​ថា ញាន សុ​ស៊ី​ដាន កាលពី​ក្នុង​ព្រឹត្តិការណ៍ AFF U-23 Championhsip 2022 ដែល​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ​កាលពី​ខែកុម្ភៈ កន្លងទៅ​ក៏បាន​ក្លាយជា​ផ្នែក​មួយ​នៃ​ក្រុម​ផងដែរ ថែមទាំង​បានបង្ហាញ​ខ្លួន ៣​ ប្រកួត​ទាត់​បញ្ចូល​ទី​បាន ១​ គ្រាប់ បើទោះបីជា​ពេលនោះ​ខកខាន​មិនអាច​នាំ​ក្រុម​ឡើងទៅ​វគ្គ​បន្ត​ក៏ដោយ​។​

​រំឭក​ប្រវត្តិ​អាជីព​បាល់ទាត់​របស់ ញាន សុ​ស៊ី​ដាន ត្រូវបាន​អ្នក​ស្នេហា​វិស័យ​កីឡាបាល់ទាត់​មើលឃើញ​ពី​ការ​វិវឌ្ឍន៍​ខ្លួន​របស់គេ​យ៉ាង​ឆាប់រហ័ស ត្បិត​យុវជន​ដែល​មកពី​ខេត្តស្វាយរៀង និង​ធ្លាប់តែ​លេង​ពាន​ប្រចាំ​ស្រុក និង​ប្រចាំខេត្ត ទើបតែ​ប្រឡូក​ក្នុង​បាល់ទាត់​អាជីព​នៅ​ចុងឆ្នាំ ​២០២០ កន្លងទៅ​ថ្មីៗ ជាមួយ U-21 Tiffy Army ក្រោយ​ធ្វើតេស្ត​ជាប់​ដើម្បី​ចូលរួម​លេង​លី​គ​ទី​ ២ និង​បន្ទាប់មកទៀត​គេ​ត្រូវបាន​តម្លើង​មកកាន់​ក្រុម​ធំ​នៃ សមាគម​កីឡា​កងយោធពល​ខេមរភូមិន្ទ (Tiffy Army) លេង​នៅ​លី​គ​កំពូល​កម្ពុជា រហូត​ទទួលបាន​ឱកាស​ជាប់​ជម្រើសជាតិ​កម្ពុជា អាយុ​ក្រោម ២៣​ ឆ្នាំ និង​ជម្រើសជាតិ​កម្ពុជា ឈុត​ធំ ក្នុង​ឆ្នាំ​តែមួយ​៕

អត្ថបទ​៖ មន្នី​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

មីនតោន
សន្តិសុខសង្គម២២ ម៉ោង មុន

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

សន្តិសុខសង្គម២២ ម៉ោង មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អ្នកទោសស្រីជាង១៥០នាក់ ត្រូវបានរំលោភ និងដុតទាំងរស់ ក្នុង​ហេតុការណ៍​ហែកគុក​នៅ​កុងហ្គោ

ព័ត៌មានជាតិ២១ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម