កីឡា
អតីតស្ដេចប្រដាល់ពិភពលោក ម៉ៃ ថៃសាន់ បើកបង្ហាញផ្ទះប្រណីត ឃើញហើយពិតជាហៃសូ មិនធម្មតា
សារព័ត៌មាន New York Post ថ្មីៗនេះ បានបើកបង្ហាញពីឆាកជីវិតរបស់ ម៉ៃ ថៃសាន់ អតីតម្ចាស់ជើងឯកពិភពលោកទម្ងន់ធ្ងន់ ក្នុងនោះគេបានបង្ហាញពីផ្ទះមួយនៅ Las Vegas មានតម្លៃ ២.៥ លានដុល្លារ ដែលគាត់បានទិញកាលពីឆ្នាំ ២០១៥ បន្ទាប់ពីបានចូលនិវត្តន៍។


មានទីតាំងនៅទីក្រុង Henderson រដ្ឋ Nevada ភូមិគ្រិះពីរជាន់នេះ មានទំហំ ៨,១៤៩ ហ្វីតការ៉េ ធំជាងផ្ទះរបស់គាត់ដែលធ្លាប់ប្រើក្នុងរឿង The Hangover ដ៏ល្បីល្បាញ។ ភូមិគ្រិះដ៏ប្រណិតនេះ រួមមានបន្ទប់គេង ៦ ផ្ទះបាយធំទូលាយ បន្ទប់ទទួលភ្ញៀវមួយ អាងទឹកធម្មតា និងអាងហែលទឹកបែបរមណីយដ្ឋានវែង។ ក្នុងនោះបន្ទប់មេ អាចបាននិយាយថា ប្រណិតខ្លាំង ជាមួយរចនាប័ទ្មមេឌីទែរ៉ាណេ មានអាងងូតទឹកដ៏ធំមួយ ដែលមើលពីខាងក្រៅ។

លើសពីនេះ តំបន់ជុំវិញផ្ទះក៏មានទីលានវាយកូនហ្គោលដ៏ល្បីល្បាញ Seven Hills ដែលនឹងផ្តល់សេវាកម្មឯកជនសម្រាប់អ្នករស់នៅក្នុងភូមិគ្រិះនេះតែប៉ុណ្ណោះ។ វាមិនឆ្ងាយពីទីក្រុង Las Vegas ទេ វាចំណាយពេលត្រឹមតែ ១០ នាទីប៉ុណ្ណោះ។


គួរបញ្ចាក់ថា អតីតម្ចាស់ខ្សែក្រវាត់ទម្ងន់ធ្ងន់ពិភពលោក ដែលមាន ៣ ស្ថាប័ន (WBA, WBC និង IBF) មានកំណត់ត្រាប្រកួតចំនួន ៥៨ ដង ក្នុងនោះឈ្នះ ៥០ដង ផ្តួលដៃគូឲ្យសន្លប់ ៤៤ ដង ចាញ់ ៦ ដង និងគ្មានចៅក្រមពីរដង មុននឹងសម្រេចចិត្តចាកចេញពីសង្វៀនក្នុងឆ្នាំ ២០០៥ ដែលតាមរយៈកណ្តាប់ដៃនេះ ត្រូវបានគេរាយការណ៍ថា រកបានរហូតដល់ ៤០០លានដុល្លារ៕




ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Ronaldo បង្ហាញរូបថតជុំគ្រួសារលើកដំបូង ក្រោយបាត់បង់កូនប្រុស
ចុចអាន៖អតីតម្ចាស់ក្លឹប Chelsea កំពុងសំងំលាក់ខ្លួននៅប្រទេសមួយ ក្នុងប្លុក ណាតូ

-
សន្តិសុខសង្គម២២ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច