កីឡា
ការប្រកួតកីឡាជាតិ លើកទី ៣ នឹងប្រារព្ធឡើងវិញ ក្រោយខកខានការរៀបចំកាលពីឆ្នាំ ២០២០
ការប្រកួតកីឡាជាតិ ដែលខកខានរៀបចំ ១ លើក រួចមកហើយកាលពីឆ្នាំ២០២០ នឹងត្រូវរៀបចំឱ្យមានការប្រកួតឡើងវិញ នៅឆ្នាំ ២០២២ នេះ ដើម្បីត្រៀមមុនការប្រកួតស៊ីហ្គេម ២០២៣ មកដល់។ នេះបើយោងតាមសេចក្ដីជូនដំណឹង របស់ទីស្ដីការគណៈរដ្ឋមន្ដ្រី ។

យោងតាមសេចក្ដីជូនដំណឹង សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសម្រេចជាគោលការណ៍អនុញ្ញាតឲ្យក្រសួងអប់រំ យុវជន និងកីឡា រៀបចំការប្រកួតកីឡាជាតិ លើកទី ៣ ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ចាប់ពីថ្ងៃទី ១៧-២៨ ខែវិច្ឆិកា ឆ្នាំ ២០២២ ខាងមុខ។ ការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជានេះ គឺបន្ទាប់ពីឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានស្នើសុំគោលការណ៍ កាលពីដើមខែមេសាកន្លងទៅ ដើម្បីរៀបចំការប្រកួតកីឡាជាតិ លើកទី ៣ នាខែវិច្ឆិកាខាងមុខ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។
ព្រឹត្តិការណ៍កីឡាជាតិ បានខកខានរៀបចំម្ដងរួចមកហើយ កាលពីឆ្នាំ ២០២០ ក្រោយផ្ទុះជំងឺរាតត្បាលជាសកលកូវីដ-១៩ បន្ទាប់ពីធ្លាប់រៀបចំដោយជោគជ័យចំនួន ២ លើក កាលពីឆ្នាំ ២០១៦ និងឆ្នាំ ២០១៨។ ដោយមើលឃើញ ពីស្ថានភាពកូវីដ-១៩ នៅកម្ពុជាធូរស្រាល ក្រសួងអប់រំ យុវជន និងកីឡា ក៏បានប្រកាសរៀបចំព្រឹត្តិការណ៍ ២ ឆ្នាំម្ដងនេះឡើងវិញ តាមទម្រង់ស៊ីហ្គេម ដើម្បីជាបទពិសោធក្នុងការត្រៀមខ្លួនធ្វើម្ចាស់ផ្ទះ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រ នាឆ្នាំ ២០២៣។

តាមគម្រោងដើមឡើយ ការប្រកួតកីឡាជាតិ លើកទី ៣ នឹងរៀបចំការប្រកួតនៅទីលាន ៦ រាជធានី-ខេត្ត ពិសេសទីតាំងពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាកន្លែងប្រារព្ធពិធីបើក-បិទ ព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ ២០២៣ ហើយមានប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនី និងគណៈកម្មការចូលរួមប្រមាណ ៧,០០០ នាក់។ ចំពោះប្រភេទកីឡា ដែលគ្រោងរៀបចំក្នុងព្រឹត្តិការណ៍ដ៏មានសារសំខាន់នេះ គឺមាន ៣៩ ប្រភេទកីឡា និងកីឡាប៉ារ៉ាឡាំពិក ៧ ប្រភេទកីឡា។ នេះបើយោតាមស្មារតីកិច្ចប្រជុំតាមអនឡាញ ដែលដឹកនាំដោយឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន កាលពីថ្មីៗកន្លងទៅ៕
អត្ថបទ៖ មន្នីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ