Connect with us

កីឡា

កីឡាកម្ពុជា មានសញ្ញាល្អ ២ ក្រោយបញ្ហាកូវីដ ក្នុងប្រទេសមានការថយចុះជាលំដាប់

បានផុស

នៅ

បន្ទាប់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រកាសកាលពីម្សិលមិញ លើកលែងកាតព្វកិច្ចពាក់ម៉ាស នៅតាមទីសាធារណៈនានាទូទាំងប្រទេស ប៉ុន្តែ​តម្រូវ​ឲ្យ​ពលរដ្ឋ​បន្ត​ពាក់​ម៉ាស​នៅ​កន្លែង​ដែលមាន​ការបិទ​ជិត មាន​ម៉ាស៊ីនត្រជាក់​ជាដើម​នោះ ថ្ងៃ​ជាមួយគ្នានេះ​កីឡា​កម្ពុជា ក៏បាន​ទទួល​សញ្ញា​ល្អ​ដូចគ្នា​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សញ្ញា​ល្អ​ទី​ ១ គឺពាក់ព័ន្ធ​ជាមួយនឹង​ការលើកលែង​កាតព្វកិច្ច​ពាក់​ម៉ាស់ ដែល​ភ្ជាប់​ទៅនឹង​វិស័យ​កីឡា​នោះ គឺ​បានសេចក្ដីថា កីឡាករ​-​កីឡាការិនី នឹង​ទទួលបាន​ការហ្វឹកហាត់​ប្រកបដោយ​ផាសុកភាព​ជាង​មុន ដោយ​ពុំមាន​ការពាក់​ម៉ាស ដែលនាំឱ្យ​ប៉ះពាល់​ដល់​ការដកដង្ហើម​។

​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ CAMSOC បាន​មានប្រសាសន៍ថា​៖ «​កីឡាករ​-​កីឡាការិនី​របស់​យើង បានទទួល​ការយកចិត្តទុកដាក់​ដ៏​ខ្ពង់ខ្ពស់​ពីស​ម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី គឺ​ការចាក់​វ៉ាក់សាំង​ដូ​ស​មូលដ្ឋាន និង​ដូ​ស​ជំរុញ​គ្រប់ៗ​គ្នា​យ៉ាងហោច ៣ ទៅ ៤​ដូ​ស​។ នេះ​គឺជា​រឿង​មួយ ដែល​យើង​អាចមាន​ភាពស៊ាំ​ក្នុង​សហគមន៍​។ ឥលូវ​នេះ យើង​ទទួលបាន​នូវ​សេរីភាព​មួយទៀត សម្រាប់​កីឡាករ​-​កីឡាការិនី ពេលដែល​គាត់​មាន​កាតព្វកិច្ច​ពាក់​ម៉ាស វា​មានការ​ប៉ះពាល់​ដល់​បច្ចេក​ទេស​ខ្លះ​ក្នុងការ​ហ្វឹកហាត់ ពាក់ព័ន្ធ​ផ្លូវដង្ហើម និង​ការ​ទើសទាល់​ពេល​ហាត់​ជាដើម​។ អ៊ីចឹង ពេល​គាត់​ហ្វឹកហាត់​ក្រៅ​កន្លែង​បិទ​ជិត គាត់​អាច​ដោះ​ម៉ាសបាន នេះ​គឺជា​ពេលវេលា​មួយ​ដ៏​ល្អ​បំផុត ដើម្បី​សម្រួល និង​ចៀសវាង​ផលប៉ះពាល់​មួយចំនួន នៃ​បច្ចេកទេស​ហ្វឹកហាត់​របស់​ពួកគាត់​។​»

​សញ្ញា​ល្អ​ទី​ ២ នោះ​គឺ​ការបើក​ឲ្យ​ទស្សនិកជន​ចូល​ទស្សនាការ​ប្រកួត​បា​ល់​ទាត់​គ្រប់​ក្របខ័ណ្ឌ ក្នុង​ចំនួន ១០០​ ភាគរយ​នៃ​កីឡដ្ឋាន​។ ការបើក​នេះ គឺ​ដោយសារ​ទទួល​បានការ​អនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​នេះ បន្ទាប់ពី​ឯកឧត្តម សៅ សុខា ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​ស្នើសុំ​គោលការណ៍ ដើម្បី​អនុញ្ញាត​ឲ្យ​ទស្សនិកជន​បាន​ចូលរួម​ទស្សនាការ​ប្រកួត​ក្នុង​កីឡដ្ឋាន ១០០ ​ភាគរយ និង​មិន​តម្រូវ​ឲ្យ​ធ្វើតេស្ត​រហ័ស​កូ​វីដ​-១៩ សម្រាប់​មន្ត្រី និង​កីឡាករ រាល់​ការប្រកួត​គ្រប់​កម្រិត ដែល​រៀបចំ​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា និង​ក្រុមហ៊ុន​លី​គ​។ ខណៈដែល​នាពេលខាងមុខ ក៏មាន​ឮដំណឹង​ថា ជម្រើសជាតិ​កម្ពុជា នឹងមាន​ការប្រកួត​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ផងដែរ​៕

អត្ថបទ​៖ មន្នី​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៣៧ នាទីutes មុន

ប្អូនប្រុស វ៉ាង ស្រីណូ ចេញមុខសុំទោសស្ថាប័ន Majestic Cambodia ក្រោយរិះគន់មិនសំចៃមាត់

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកនាំពាក្យគ្រោះមហន្តរាយ ៖ កម្ពុជា មិនមានកន្លែងណាមួយកើតមាន បញ្ហារញ្ជួយដីទេ

ផន ស្រីពី
ជីវិតកម្សាន្ដ១ ម៉ោង មុន

ផន ស្រីពី មោទនភាព ព្រោះបានរួមចំណែកការងារសង្គម និងស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ នៅខេត្តស្ទឹងត្រែង

ជីវិតកម្សាន្ដ១ ម៉ោង មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

Sokha Hotels

ព័ត៌មានពេញនិយម