កីឡា
សៀង ចន្ធា សោកស្ដាយដែលអវត្តមានប្រធានក្រុម ទេស សម្បត្តិ ពីក្រុម U23 កម្ពុជា ទៅចូលរួមស៊ីហ្គេម
ប្រធានក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម ២៣ឆ្នាំ កីឡាករ ទេស សម្បត្តិ នឹងខកខានចូលរួមក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣១ នៅប្រទេសវៀតណាម នាខែក្រោយនេះ បន្ទាប់ពីទទួលរងរបួសកជើង ខណៈជាមួយគ្នានេះអតីតមិត្តរួមក្រុម ខ្សែប្រយុទ្ធវ័យក្មេង សៀង ចន្ធា បានសម្ដែងការសោកស្ដាយដែលបានបាត់បង់ប្រធានក្រុមដ៏រឹងមាំនៅតំបន់ការពារ។
![](https://www.kampucheathmey.com/wp-content/uploads/2022/04/273714036_3200383953532424_7876854277713041449_n-1024x683.jpeg)
ទេស សម្បត្តិ បានរងរបួសកជើងខាងឆ្វេង ក្នុងពេលប្រកួតជាមួយគីរីវង់សុខសែនជ័យ កាលពីជំនួបសប្ដាហ៍ទី៣ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ ខណៈគ្រូពេទ្យបានបញ្ជាក់ថារូបគេនឹងត្រូវសម្រាកប្រហែលជាលើស ៣សប្ដាហ៍ទៀត (គិតត្រឹមសប្ដាហ៍មុន) គ្រាដែលស៊ីហ្គេម ២០២២ នឹងមកដល់នៅអំឡុង ១សប្ដាហ៍ខាងមុខនេះ ដែលជាហេតុធ្វើឲ្យរូបគេពុំអាចជាទាន់ពេលវេលាឡើយ។ ដែលនាំឲ្យប៉ះពាល់ដល់កជើងខាងឆ្វេងនេះ គឺបន្ទាប់ពីរូបគេលោតតែតនិងធ្លាក់ជើងខុសបច្ចេកទេស។
![](https://www.kampucheathmey.com/wp-content/uploads/2022/04/273738675_3200384296865723_3215236319686945858_n-1024x683.jpeg)
ជុំវិញបញ្ហានេះ សៀង ចន្ធា បានប្រាប់ ‘កម្ពុជាថ្មី’ យ៉ាងដូច្នេះថា៖ «សម្រាប់ខ្ញុំ ហើយនឹងក្រុមពិតជាមានការសោកស្ដាយ ដោយសារតែយើងបាត់បងខ្សែការពារល្អម្នាក់ ហើយគាត់ក៏ជាប្រធានក្រុមជម្រើសជាតិ អ៊ីចឹងវាធ្វើឱ្យយើងមានការសោកស្ដាយមួយដែរ ហើយវាក៏អាចធ្វើឱ្យប៉ះពាល់អារម្មណ៍យើងដែរ ដោយសារតែយើងបាត់ខ្សែការពារមួយ។»
«ប៉ុន្តែខ្ញុំគិតថាបាល់ទាត់គឺបែបនេះ ដោយសារតែពេលខ្លះយើងមើលមិនឃើញពីរបួសរបស់យើង អ៊ីចឹងយើងសង្ឃឹមថានឹងមានខ្សែការពារជាច្រើនទៀតដែលអាចជំនួសកន្លែងគាត់បាន ហើយក៏ជូនពរឱ្យគាត់ឆាប់ជាពីរបួស។» កីឡាកររបស់ក្លិបបឹងកេតរូបនេះបានបន្ថែម
![](https://www.kampucheathmey.com/wp-content/uploads/2022/04/273042018_3192904534280366_9170960565444933412_n-1024x711.jpeg)
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម ២៣ឆ្នាំ ត្រូវបានចាប់ឆ្នោតស្ថិតទៅពូល B សម្រាប់ប្រភេទកីឡាបាល់ទាត់លើវិញ្ញាសាបាល់ទាត់បុរស ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣១ នៅប្រទេសវៀតណាម ដោយរួមពូលជាមួយក្រុមខ្លាំង U23 ថៃ, ម៉ាឡេស៊ី, សិង្ហបុរី និងឡាវ ខណៈ សៀង ចន្ធា ក៏ត្រូវបានគេរំពឹងថាជាប់ឈ្មោះក្នុងបញ្ជីកីឡាករ ២០នាក់ចុងក្រោយផងដែរ គ្រាដែលបច្ចុប្បន្នកំពុងប្រមូលផ្ដុំហ្វឹកហាត់ជាមួយកីឡាករ ២៥នាក់ផ្សេងទៀត ក្រោមការដឹកនាំផ្ទាល់ដោយ លោក Keisuke Honda និងគ្រូបង្វឹក លោក Ryu Hirose៕
អត្ថបទ៖ មន្នីរ័ត្ន
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង