Connect with us

កីឡា

កីឡា​ដាក់​ប្រកួត​ក្នុង​ស៊ី​ហ្គេម​ឆ្នាំ​២០២១ ​នៅ​វៀតណាម គឺ​ជាកីឡាដែលមាន​សក្ដានុពល​របស់​ក​ម្ពុ​ជា​

បានផុស

នៅ

កម្ពុជា​បាន​ត្រៀម​កីឡា​ប្រមាណ​ជាង​៣០​ប្រភេទ សម្រាប់​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣១​ឆ្នាំ​២០២១ ដែល​ប្រទេស​វៀតណាម​ធ្វើជា​ម្ចាស់ផ្ទះ ខ​ណៈ​ដែល​វៀតណាម​បាន​ត្រៀម​ដាក់​កីឡា​ចំនួន​ប្រមាណ​ជា​៤០​ប្រភេទ ដែល​មាន​ចំនួន​ប្រមាណ​៥០០​វិញ្ញាសា សម្រាប់​ព្រឹត្តិការណ៍​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈ​កម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC) មានប្រសាសន៍ថា នៅ​ក្នុង​ការ​ដាក់​ប្រភេទ​កីឡា​នៅ​ស៊ី​ហ្គេម ឆ្នាំ​២០២១ នៅ​ប្រទេស​វៀតណាម​នេះ គឺ​មាន​ប្រភេទ​កីឡា​សក្ដានុពល​របស់​ក​ម្ពុ​ជា​ភាគច្រើន​ដែរ ដូចជា​ប្រភេទ​កីឡា​ប៉េតង់​, វ៉ូ​វី​ណា​ម​, តេ​ក្វាន់​ដូ​WT(World Taekwondo),​ជឺ​ជី​តស៊ូ ជាដើម ប៉ុន្តែ​នៅ​ក្នុង​ប្រភេទ​កីឡា​សក្តានុពល​ទាំងនោះ​ដូចជា​ប៉េតង់​និង​វ៉ូ​វី​ណា​ម​ គឺ​ម្ចាស់ផ្ទះ​បាន​ត្រៀម​ដាក់​វិញ្ញាសា​បាន​តិច ដោយ​មិន​គ្រប់​ចំនួន​នៃ​វិញ្ញាសា​ទាំងអស់​ ដែល​គេ​ដាក់​ឲ្យ​ប្រកួត​នៅ​លើ​ពិភពលោក​នោះ​ទេ​។​ ដូច្នេះ​ការ​ដាក់​វិញ្ញាសា​មិន​គ្រប់ នឹង​ធ្វើ​ឲ្យ​បាត់បង់​ការប្រកួតប្រជែង​មេដាយ​មិនបាន​ច្រើន​ទៅតាម​នោះ​។ ​ទោះជា​យ៉ាង​នេះ​ក្តី ក៏​លោក​អគ្គលេខាធិការ​រំពឹង​ថា ការ​ដណ្តើម​មេដាយមាស​នៅ​ក្នុង​ស៊ី​ហ្គេម​ឆ្នាំ​២០២១​នៅ​ប្រទេស​វៀតណាម នឹង​កើន​ឡើង​ច្រើនជាង​កាលពី​ស៊ី​ហ្គេម​លើក​ទី​៣០ ឆ្នាំ​២០១៩​នៅ​ប្រទេស​ហ្វីលីពីន ដោយ​ប្រភេទ​កីឡា​សក្ដានុពល​របស់​ក​ម្ពុ​ជា​មាន​ភាគច្រើន​ដែរ​។

​ទោះជា​យ៉ាងណា លោក​អគ្គលេខាធិការ​NOCC នៅតែ​ចាត់​ទុក​ស៊ី​ហ្គេម​ឆ្នាំ​២០២១​នេះ គឺជា​ស៊ី​ហ្គេម​មួយ ដែល​សមត្ថភាព​កីឡាករ កីឡាការិនី​មានការ​ស្រុត​ចុះ​ជាទូទៅ ដោយសារតែ​ការ​រំខាន​នៃ​មេរោគ​កូ​វីដ​១៩​ ដោយ​លោក​បញ្ជាក់​ថា នៅ​ក្នុង​ស្ថានភាព​វិបត្តិ​ជំងឺ​កូ​វីដ​១៩​ ការ​ជំរុញ​ការ​ហ្វឹកហាត់​បច្ចេកទេស​របស់​ក្រុម​ជម្រើស​ជាតិ​កំពុង​ជួប​បញ្ហា​ច្រើន​ដែរ ដោយសារតែ​ការ​ហ្វឹកហាត់​ប្រមូលផ្តុំ ត្រូវ​បាន​រំសាយ​ជា​បណ្ដោះអាសន្ន ហើយ​បន្ត​ការ​ហ្វឹកហាត់​នៅ​តាម​ផ្ទះ​រៀងៗ​ខ្លួន​ដោយ​ខ្លួនឯង​ ដែល​ធ្វើ​ឲ្យ​សិទ្ធ​ផល​ក៏​ធ្លាក់​ចុះ​ទៅតាម​នោះ​ដែរ​។ ការ​អភិវឌ្ឍ​បច្ចេកទេស​ជួប​ការ​លំបាក​ច្រើន ដែល​បច្ចុប្បន្ន​យើង​សង្កេតឃើញថា មានតែ​ប្រភេទ​កីឡា​មួយ​ចំនួន​របស់​កម្ពុជា​នៅក្រៅ​ប្រទេស​ទេ ដែល​អាច​រក្សា​សិទ្ធ​ផល​បាន ដូចជា​កីឡា​ការិនី​ជឺ​ជី​តស៊ូ ខាន់​ចេ​សា នៅ​សហរដ្ឋអាមេរិក​ជាដើម​។ ចំណែក​ឯ​ការ​ហ្វឹកហាត់​នៅក្នុង​ស្រុក ត្រូវ​រង់ចាំ​ពេលវេលា​ស្ងប់ស្ងាត់​នៃ​ជំងឺ​កូ​វីដ​-១៩ ដែល​អាច​នៅ​ក្នុង​រយៈពេល​២-៣​ខែ​ទៅមុខ​ឬ​នៅ​ដើម​ឆ្នាំ​២០២១ យើង​នឹង​ជំរុញ​ការ​ហ្វឹកហាត់ ពិសេស​សម្រាប់​ក្រុម​ជម្រើស​ជាតិ បើ​មិន​ដូច្នេះ​ទេ​យើង​នឹង​ជួប​ឧបសគ្គ​ច្រើន​ក្នុង​ការ​អភិវឌ្ឍ​បច្ចេកទេស​ហើយ​។​

​លោក វ៉ា​ត់ ចំរើន បញ្ជាក់​ទៀត​ថា អ្វី​ដែល​យើង​រំពឹង​ប្រជែង​បាន​មេដាយ​នៅ​ស៊ី​ហ្គេម​វៀតណាម​នេះ គឺ​ប្រភេទ​កីឡា​គុន​ខ្មែរ ដែល​នៅ​ក្នុង​ស៊ី​ហ្គេម​គេ​ឲ្យ​ឈ្មោះ​«​មួយ​» (Muay)​ដែល​កម្ពុជា​ជា​ប្រធាន​សហព័ន្ធ​«​មួយ​»​អាស៊ី ត្រូវ​បាន​ម្ចាស់ផ្ទះ​វៀតណាម​ប្រកាស​ទទួលស្គាល់​និង​ផ្តល់​សិទ្ធិ​ឲ្យ​កម្ពុជា​ ទទួល​រៀបចំ​ដឹកនាំ​គ្រប់គ្រង​ការប្រកួត​លើ​ប្រភេទ​កីឡាប្រដាល់​មួយ​នេះ​។​ លោក​ វ៉ា​ត់ ចំរើន ក្នុង​ឋានៈ​ជា​ប្រធាន​សហព័ន្ធ​កីឡា​«​មួយ​»​អាស៊ី ចាត់ទុកថា ជា​សញ្ញាណ​ដ៏​ល្អ​មួយ​សម្រាប់​ការប្រកួតប្រជែង​មេដាយ ដោយមាន​ប្រៀប។ ចំពោះ​ការដឹកនាំ​គ្រប់គ្រង​ការប្រកួត​របស់​កម្ពុជា​លើ​ប្រភេទ​កីឡា​គុន​«​មួយ​» នេះ គឺ​មិន​ឲ្យ​មាន​ភាព​អយុត្តិធម៌​ឬ​លម្អៀង​នោះ​ឡើយ ហើយ​បើកាលណា​យើង​រៀបចំ​ឲ្យ​ការប្រកួត​ប្រកបដោយ​ភាព​យុត្តិធម៌ គឺ​កម្ពុជា​យើង​មានប្រៀប​លើ​ផ្នែក​បច្ចេកទេស​ស្រាប់ ដែល​នេះ​ គឺជា​សញ្ញាណ​ថ្មី​មួយ ក្នុង​ការ​ស្វែងរក​មេដាយ​កាន់តែ​ច្រើនជាង​ស៊ី​ហ្គេម​លើក​មុនៗ ក៏ដូចជា​ការ​ខិតខំ​ធ្វើ​កា​រ​រៀបចំ​ដោយ​ភាព​ហ្មត់ចត់​ត្រឹមត្រូវ​ច្បាស់លាស់ ដើម្បី​ស្វែងរក​នូវ​ឧត្ដមភាព​លើ​ប្រភេទ​កីឡា​គុន​ខ្មែរ​នេះ នៅ​ស៊ី​ហ្គេម​លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម ឆ្នាំ​២០២១ ក៏ដូចជា​ដំណើរ​ឆ្ពោះ​ទៅ​ទទួល​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២​ឆ្នាំ​២០២៣ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ផង​ដែរ​។

​សូម​រំឭក​ថា ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ដែល​ប្រារព្ធ​ធ្វើឡើង​រៀងរាល់​ពីរ​ឆ្នាំ​ម្តង​នេះ កាលពី​ឆ្នាំ​២០១៩​ស៊ី​ហ្គេម​លើក​ទី​៣០​ប្រទេស​ហ្វីលីពីន គឺ​កម្ពុជា​បាន​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ ៨ ក្នុងចំណោម​ប្រទេស​អាស៊ីអាគ្នេយ៍​ទាំង​១១ ដោយ​ដណ្តើម​បាន​មេដាយ​មាស​៤ ប្រាក់​៦ និង​សំរឹទ្ធ​៣៦ សរុប​៤៦៕

អត្ថបទ៖ ​វិ​សិទ្ធ

សូមចុចអាន៖ ​អត្ត​ព​លិ​ក​កម្ពុជា​ នឹង​ទទួល​បាន​វ៉ាក់សាំង​ការពារ​មេរោគ​កូ​វីដ​-១៩

​ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ នាទី មុន

លោក វង្សី វិស្សុត ណែនាំរាជបណ្ឌិត្យសភាកម្ពុជា បង្កើនការរៀបចំសន្និសីទអន្តរជាតិពាក់ព័ន្ធប្រវត្តិសាស្រ្តកម្ពុជា

សេចក្ដីជូនដំណឹង១៩ នាទី មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមពិគ្រោះថ្លៃការផ្គត់ផ្គង់ទំនិញ

ព័ត៌មានជាតិ២៣ នាទី មុន

អ្នក​ភូមិ​ព្រះដាក់​ធ្វើ​នំ​បញ្ចុក​ត​ជំនាន់​ មាន​រូបមន្ត​ពិសេស​ធ្វើ​នំ​បញ្ចុក​ឆ្ងាញ់

KPT+៣១ នាទី មុន

សព្វថ្ងៃនេះ មានក្បួនឆបោកសាមញ្ញបំផុត តែយើងច្រើនជឿនិងដើរតាមដោយងប់ងុល

ព័ត៌មានជាតិ៤៤ នាទី មុន

HERBALIFE កម្ពុជា រៀបចំកម្មវិធីបរិច្ចាគឈាម ដែលជាឆ្នាំទី ៦ ជាមួយសមាជិកឯករាជ្យ និងបុគ្គលិករបស់ខ្លួន ដើម្បីគាំទ្រដល់មជ្ឈមណ្ឌលជាតិផ្ដល់ឈាម

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៤ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម