កីឡា
ប្រតិភូកីឡាកម្ពុជា អាចនឹងទទួលបានការធ្វើដំណើរតាមយន្ដហោះពិសេស ទៅស៊ីហ្គេម នៅវៀតណាម
ប្រតិភូកីឡាកម្ពុជា ប្រមាណ ៦៥០ នាក់ អាចនឹងទទួលបានការធ្វើដំណើរតាមយន្ដហោះពិសេសទៅស៊ីហ្គេម លើកទី ៣១ នៅប្រទេសវៀតណាម។ នេះបន្ទាប់ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានស្នើឲ្យគណៈកម្មការធិការជាតិអូឡាំពិកកម្ពុជា រៀបចំផែនការបន្ទាប់ លើការប្រើប្រាស់យន្ដហោះពិសេសដើម្បីដឹកប្រតិភូកីឡាកម្ពុជា ទៅទីនោះ។

យោងតាមការជម្រាបជូនដោយ ឯកឧត្តបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ CAMSOC ទៅកាន់សម្តេចតេជោ ហ៊ុន សែន លក្ខខណ្ឌថ្មីនៃការចូលរួមស៊ីហ្គេម នៅវៀតណាម ក្នុងបរិបទកូវីដ-១៩ ម្ចាស់ផ្ទះបានកំណត់ឲ្យប្រភេទកីឡានីមួយចូលមកកាន់ទឹកដីរបស់ខ្លួន ២ ថ្ងៃមុនការប្រកួតមកដល់ និងក្នុងរង្វង់តែ ៥០ នាក់ប៉ុណ្ណោះ ដូចនេះត្រូវបានសម្តេចតេជោ ស្នើឱ្យធ្វើការពិភាក្សាជាមួយនឹង រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ជាពិសេសក្រុមហ៊ុនអាកាសចរ ដើម្បីសម្រួលដល់ការដឹកជញ្ជូនប្រតិភូតាមយន្ដហោះពិសេស ជាចំណែកមួយជួយដល់សុវត្ថិភាពប្រតិភូ កីឡាករ-កីឡាការិនី ផងដែរ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីមានប្រសាសន៍ណែនាំយ៉ាងដូច្នេះថា ៖«យើងអាចប្រើប្រាស់ដឹកជាលក្ខណៈពិសេសតែម្ដង ដឹកទៅហើយដឹកត្រលប់មកវិញ យើងប្រើប្រាស់មធ្យោបាយហ្នឹងដើម្បីធានាកម្លាំង។ នេះក៏ជាវិធីមួយដើម្បីដោះស្រាយការលំបាក ព្រោះដំណាក់កាលកូវីដប្រហែលជាគាត់មិនចង់ឲ្យមានការប្រមូលផ្ដុំច្រើននៅទីនោះ ឥលូវរៀបចំទៅ ហើយពិភាក្សាជាមួយ ហាវណ្ណាល់ ភ្លាម ដើម្បីចាត់ចែង រាជរដ្ឋាភិបាលនឹងចេញលុយថែមទៅលើការដឹកជញ្ជូនកីឡារបស់យើង បើបានជិះយន្ដហោះពិសេសទៅតែយើងវាកាន់តែល្អ។ យើងអាចចំណាយច្រើនជាងបន្តិច ប៉ុន្តែសុវត្ថិភាពកីឡាករ កីឡាការិនីរបស់យើង អ៊ីចឹងខ្ញុំសុំស្នើឲ្យធ្វើការងារនេះបន្ទាន់ ហើយរាយការណ៍ឲ្យខ្ញុំអំពីតម្រូវការចំណាយ»។

សូមបញ្ជាក់ជាថ្មីថា ការប្រកួតស៊ីហ្គេមនៅវៀតណាមឆ្នាំនេះ មានក្រុមកីឡាករ-កីឡាការិនី និងក្រុមការងារគ្រូបង្វឹកសរុបមានចំនួន ៥៦០ នាក់ក្នុងនោះមានថ្នាក់ដឹកនាំ និងមន្ត្រីកីឡាចំនួន ៤៥ នាក់ កីឡាករ-កីឡាការិនីចំនួន ៣៦៣ នាក់, គ្រូបង្វឹក-គ្រូជំនួយចំនួន ៩៣ នាក់, អាជ្ញាកណ្ដាល ចៅក្រមអន្តរជាតិ មានចំនួន ១៩ នាក់, អ្នកដឹកនាំក្រុមចំនួន ២២ នាក់ និងក្រុមគ្រូពេទ្យចំនួន ២១ នាក់៕
អត្ថបទ៖ មន្នីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ