កីឡា
គ្រូព្រះខ័នរាជស្វាយរៀង និយាយពីផលចំណេញនៃពានរង្វាន់លីគខាប់ ដែលគ្រោងប្រកួតចុងសប្ដាហ៍នេះ
លោក Conor Nestor គ្រូបង្វឹកនៃក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បាននិយាយពីផលចំណេញនៃការចូលរួមប្រកួតពានរង្វាន់ខេមបូឌានលីគខាប់ ថាជាការផ្ដល់ឱកាសដល់កីឡាករដែលពុំសូវបានបង្ហាញខ្លួនមានពេលវេលាចូលប្រកួត។
ក្នុងឱកាសដែលពានរង្វាន់លីគបាល់ទាត់ក្នុងស្រុក លីគទី១ និងលីគទី២ ត្រូវបានសម្រាកដោយសារមានកីឡាករត្រូវទៅចូលរួមជាមួយក្រុមជម្រើសជាតិ ប្រកួតក្នុងស៊ីហ្គេម ក្រុមហ៊ុនបានបង្កើតពាននេះឡើងដោយមានក្រុមចំនួន ១៦ចូលរួមប្រកួត ចែកចេញជា ៤ពូល ក្នុងមួយពូលមាន ៤ក្រុម ខណៈព្រះខ័នរាជស្វាយរៀង ស្ថិតនៅពូល B ជាមួយ កងយោធពលខេមរភូមិន្ទ, អគ្គិសនីកម្ពុជា និងសៀមរាបអែហ្វស៊ី។

ឆ្លើយឆ្លងជាមួយ ‘កម្ពុជាថ្មី’ លោក Conor Nestor បាននិយាយថា «ពិតណាស់ វាជាឱកាសដ៏ល្អមួយក្នុងការបន្តឱ្យមានការប្រកួត និងផ្តល់ពេលវេលាលេងខ្លះដល់កីឡាករមួយចំនួនដែលកាន់តែខិតជិតទៅជាប់ ១១នាក់ដំបូងរបស់យើង ប៉ុន្តែមិនទាន់បានលេងនៅឡើយ។»
«យើងនៅតែព្យាយាមបន្តផ្តោតលើការប្រកួតបន្ទាប់ និងនៅលើការកែលម្អខ្លួនយើងរាល់សប្តាហ៍។ ប្រសិនបើយើងបន្តធ្វើឱ្យប្រសើរឡើង យើងនឹងនៅតែមានការប្រកួតប្រជែង ហើយវាផ្តល់ឱ្យអ្នកនូវឱកាសសម្រាប់ការឈ្នះពាន។» លោក Conor បានបន្ថែម។
តាមគម្រោងពានរង្វាន់ខេមបូឌានលីគខាប់ នឹងចាប់ផ្ដើមពីថ្ងៃទី៣០ ខែមេសា ចុងសប្ដាហ៍នេះតទៅ ហើយបញ្ចប់ថ្ងៃសៅរ៍ ទី២៨ ខែឧសភា ឆ្នាំ២០២២។ រូបមន្តប្រកួតវិលជុំសន្សំពិន្ទុក្នុងពូលតែ ១ជើង ក្រុមលេខ១ លេខ២ ឡើងទៅវគ្គ ៨ក្រុមចុងក្រោយ បន្ទាប់មកទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងចុងក្រោយផ្ដាច់ព្រ័ត្រ។
ពូលដទៃទៀតមានដូចជា ពូល A៖ ណាហ្គាវើលដ៍, គីរីវង់សុខសែនជ័យ, កោះកុង, អាយអេសអាយ ដង្កោរសែនជ័យ។ ពូល C៖ បឹងកេត, ភ្នំពេញក្រោន, នគរបាលជាតិ, សាលាកីឡាបាល់ទាត់ជាតិបាទី ខណៈពូល D៖ វិសាខា, អង្គរថាយហ្គឺរ, ព្រៃវែង, ណិចស្តិបអេហ្វស៊ី។
ព្រះខ័នរាជស្វាយរៀង នឹងត្រូវជួប សៀមរាបអែហ្វស៊ី នៅថ្ងៃទី៣០ ខែមេសា នាកីឡដ្ឋានខេត្តស្វាយរៀង វេលាម៉ោង ៦និង៣០នាទីយប់៕


-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម២០ ម៉ោង ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម