កីឡា
លោក Honda ហៅកីឡាករ ៣ រូប ដែលមិនបានជាប់ឈ្មោះស៊ីហ្គេម ដើម្បីផ្ដល់ការណែនាំ
អ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជា លោក Keisuke Honda បានកោះហៅកីឡាករយុវជនកម្ពុជា ៣រូប ដែលមិនបានជាប់ឈ្មោះចេញទៅប្រកួតស៊ីហ្គេម នៅប្រទេសវៀតណាម ជាការផ្ដល់សេចក្ដីណែនាំ និងលើកទឹកចិត្ត ដើម្បីអាចមានឱកាសជាប់លើកក្រោយ។

កីឡាករទាំង ៣ នាក់ ដែលត្រូវបាន លោក Keisuke Honda ហៅជួបនោះរួមមានកីឡាករ ឡេង ណូរ៉ា, វុធ តុលា និង រដ្ឋ វីរៈ ដែលសុទ្ធសឹងជាកីឡាកររបស់ក្លិបវិសាខា ខណៈពួកគេទាំង ៣ ធ្លាប់ជាប់ជម្រើសជាតិកម្ពុជា ទាំងឈុត U-23 និងឈុតធំរៀងៗខ្លួន។
ប្រាប់មកកាន់ ‘កម្ពុជាថ្មី’ វុធ តុលា បានឱ្យដឹងថា៖ «គាត់បានហៅខ្ញុំទៅជួបដើម្បីសួរមូលហេតុអីបានអត់សូវបានលេង ហើយពេលបានដឹងពីមូលហេតុហើយ គាត់បានឱ្យពួកខ្ញុំខិតខំប្រឹងប្រែងហ្វឹកហាត់ឡើងវិញ និងភាគច្រើនហាត់បន្ថែមដោយខ្លួនឯង»។ កីឡាករវ័យ ១៩ ឆ្នាំរូបនេះ បង្ហើបឱ្យដឹងទៀតថា៖ «គាត់ថា គាត់នឹងតាមមើលរហូតពេលយើងប្រកួត ហើយកុំឱ្យពួកខ្ញុំមានការអន់ចិត្តអី ប្រឹងប្រែងហាត់បន្តទៀត លើកក្រោយគាត់នឹងអាចហៅទៅស៊ីហ្គេម ២០២៣ ពេលយើងធ្វើម្ចាស់ផ្ទះ។»
គួរដឹងដែរថា វុធ តុលា និង ឡេង ណូរ៉ា ធ្លាប់ស្ថិតក្រោមការដឹកនាំបង្ហាត់ និងបញ្ជាក្នុងការប្រកួតដោយផ្ទាល់ពី លោក Keisuke Honda កាលពីពេលដែលរូបគេជាប់ជម្រើសជាតិកម្ពុជាឈុតធំ ចេញទៅប្រកួតវគ្គជម្រុះបាល់ទាត់ពិភពលោក នៅប្រទេសបារ៉ែន កាលពីខែមិថុនា ឆ្នាំ ២០២១ ដោយសុទ្ធតែបានបង្ហាញខ្លួន ហើយប្រកួតជាមួយក្រុមខ្លាំងៗទៀតដូចជា បារ៉ែ, អ៊ីរ៉ាក់ និងអ៊ីរ៉ង់ ជាដើម។


ដោយឡែក កីឡាករ រដ្ឋ វីរៈ ដែលគេស្គាល់ថាជាកូនកាត់ខ្មែរបារាំងនោះ បានជាប់ជម្រើសជាតិអាយុក្រោម ២៣ ឆ្នាំកម្ពុជា ប្រកួតក្នុងពានរង្វាន់ AFF U-23 Championship ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ បើទោះបីជារូបគេមិនបានបង្ហាញខ្លួនក៏ដោយ។ ណូរ៉ា ក៏បានជាប់ឈ្មោះប្រកួតក្នុងពានរង្វាន់នេះផងដែរ លើកលែងតែ តុលា ដែលខកខានមិនបានជាប់ក្រោយត្រូវបានជម្រុះចេញ ក្នុងដំណាក់កាលធ្វើតេស្ត៕
អត្ថបទ៖ មន្នីរ័ត្ន

-
សន្តិសុខសង្គម២២ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច