កីឡា
កីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ប្រកួតឡើងវិញក្រោយខកខាន ២ឆ្នាំ
បន្ទាប់ពីខកខានរៀបចំការប្រកួតរយៈពេល ២ ឆ្នាំដោយសារកូវីដ-១៩ កីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ បានត្រលប់មកដំណើរការឡើងវិញ ជាមួយនឹងកីឡាចំនួន ៨ ប្រភេទដាក់ឱ្យប្រកួត។
នៅក្នុងកិច្ចប្រជុំ ព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ស្តីពីការរៀបចំការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២២ លោក សុខ សប្បាយណា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំរៀបចំត្រៀមលក្ខណៈ ការប្រកួតនេះយ៉ាងយកចិត្តទុកដាក់ខ្ពស់។

លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡា នៃក្រសួងអប់រំ យុវជន និងកីឡា បានគូសបញ្ជាក់ថា គោលបំណងចម្បងនៃការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិនេះ ត្រូវបានចាត់ទុកថា ជាការប្រមូលផ្ដុំកីឡាករ កីឡាការិនីជាសិស្សានុសិស្ស ដែលស្រឡាញ់វិស័យកីឡាឱ្យមានឱកាសបានចូលរួមប្រកួតប្រជែង ចែករំលែកបទពិសោធន៍ បង្កើនភាពសប្បាយរីករាយ ពង្រឹងកាយសម្បទាមាំមួន បង្កើនកម្លាំង បញ្ញាស្មារតីឈ្លាសវៃ និងជៀសផុតពីអំពើអសកម្មផ្សេងៗនៅក្នុងសង្គម។
ប្រធាននាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡារូបនេះ បានលើកបង្ហាញពីការជំរុញឱ្យកីឡាករ កីឡាការិនី ជាសិស្សបឋមសិក្សាអាចនឹងក្លាយជាថ្នាលនៃមូលដ្ឋានគ្រឹះ ក្នុងការបន្តអភិវឌ្ឍសមត្ថភាពស្របតាមទេពកោសល្យ ព្រមទាំងអាចឈានដល់ការចូលរួមប្រមូលផ្ដុំជាមួយក្រុមជម្រើសជាតិកម្ពុជា នាថ្ងៃអនាគត។

គួរបញ្ជាក់ថា ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២២ នឹងប្រព្រឹត្តទៅរយៈពេល ៩ ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ដែលបានកំណត់យកប្រភេទកីឡាសក្តានុពលចំនួន ៨ រួមមាន កីឡាបាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម វាយសី វាយកូនឃ្លីលើតុ តេក្វាន់ដូ WT និងតេក្ចាន់ដូ IFT ស្មើនឹង ៣៤ វិញ្ញាសា សរុប ៤២៩ មេដាយ ដែលមានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីចូលរួមប្រកួតសរុប ១ ៦៧៧ នាក់ មកពី ២៥ រាជធានីខេត្ត៕
អត្ថបទ៖ មន្នីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២២ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ