កីឡា
ព្រះខ័នរាជស្វាយរៀង ក្លាយជាក្លិបទី២ មានផ្ទាំង LED ផ្សាយពាណិជ្ជកម្ម ក្នុងកីឡដ្ឋានផ្ទាល់ខ្លួន
ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ នេះ បានឈានទៅដល់កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនម៉ាឡេស៊ី ដើម្បីដាក់ផ្ទាំង LED ផ្សាយពាណិជ្ជកម្ម នៅកីឡដ្ឋានខេត្តស្វាយរៀង។ នេះបើតាមការបញ្ជាក់ដោយក្លិបផ្ទាល់។
ការឈានទៅដល់កិច្ចព្រមព្រៀងនេះ គឺព្រះខ័នរាជស្វាយរៀង បានចាប់ដៃជាមួយក្រុមហ៊ុន Echo Sports Management ដែលមកពីប្រទេសម៉ាឡេស៊ី ដោយ ESM នឹងផ្តល់ LED ផ្សាយពាណិជ្ជកម្ម នៅកីឡដ្ឋានខេត្តស្វាយរៀងរយៈពេល ៥ ឆ្នាំ។

លោក Christopher Grant អ្នកចាត់ការទូទៅក្លិបព្រះខ័នរាជស្វាយរៀងបានឱ្យ ‘កម្ពុជាថ្មី’ ដឹងថា៖ «គម្រោងនេះនឹងចាប់ផ្តើមភ្លាមៗ។ ទោះជាយ៉ាងនេះក្តី វានឹងមានពេលវេលាចាំបាច់ក្នុងការដំឡើង LED ជាមួយនឹងការបណ្តុះបណ្តាលបុគ្គលិក និងមានប្រព័ន្ធដំណើរការ LED Boards នៅកីឡដ្ឋានផងដែរ។ យើងរំពឹងថាកិច្ចការទាំងនេះនឹងរួចរាល់នៅក្នុងអំឡុងរយៈពេល ៦ខែ»។

លោក Mohd Faizal Othman ប្រធាន និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនបានឱ្យដឹងថា៖ «យើងបានសិក្សាពីឱកាសនៃគម្រោងបច្ចេកវិទ្យាកីឡាជាច្រើននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយយើងបានជ្រើសរើសប្រទេសកម្ពុជា ជាការវិនិយោគដំបូងរបស់យើង។»
«ការចូលទៅកាន់ឧស្សាហកម្មនេះមិនងាយស្រួល ឬថោកនោះទេ។ យើងនាំយកបទពិសោធន៍ដែលប្រមូលបានជាច្រើនឆ្នាំ និងបណ្តាញផ្ទាល់ខ្លួនកម្រិតខ្ពស់មកក្នុងគម្រោងនេះ ដើម្បីព្យាយាមធ្វើវាឱ្យទទួលបានជោគជ័យតាមដែលអាចធ្វើទៅបាន។» នាយកប្រតិបត្តិដដែលរូបនេះបានបន្ថែម។
សូមបញ្ជាក់ថា ក្លិបព្រះខ័នរាជស្វាយរៀង នឹងក្លាយខ្លួនទៅជាក្លិបទី២ នៅលីគបាល់ទាត់កម្ពុជា ដែលមានផ្ទាំងផ្សាយពាណិជ្ជកម្ម LED បន្ទាប់ពីក្លិបវិសាខា បានធ្វើរួចរាល់តាំងពីឆ្នាំ២០២០៕
អត្ថបទ៖ មន្នីរ័ត្ន

-
សន្តិសុខសង្គម១ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១២ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ