Connect with us

កីឡា

គ្រូបង្វឹកជម្រើសជាតិនារីកម្ពុជា ជុំវិញការជ្រើសរើសកីឡាការិនី ២០ នាក់ ចុងក្រោយទៅស៊ីហ្គេម

បានផុស

នៅ

​នៅ​ព្រឹក​ថ្ងៃទី​ ៣០ ខែមេសា ឆ្នាំ​ ២០២២ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសបញ្ជីឈ្មោះផ្លូវការ កីឡាការិនីជម្រើសជាតិកម្ពុជា ២០ នាក់ ដើម្បីត្រៀមការប្រកួតកីឡាបាល់ទាត់ នៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើក​ទី​ ៣១ ឆ្នាំ​ ២០២២ នៅ​ប្រទេស​វៀតណាម​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កីឡាការិនី​ទាំង ២០​ នាក់​ ត្រូវបាន​ជ្រើសរើស​ចេញពី​កីឡាការិនី ៣៥​ នាក់ ក្រោម​ការតាមដាន និង​សង្កេត​យ៉ាង​យកចិត្តទុកដាក់​ពី​សំណាក់ លោក ប្រាក់ វុទ្ធី ដែលជា​គ្រូបង្វឹក​នៃ​ក្រុម​ជម្រើសជាតិ​នារី​កម្ពុជា ខណៈ​លោក​បាន​បង្ហើប​ឱ្យដឹងពី​ចំណុច​ដែល​ត្រូវបាន​ជ្រើសរើស​គឺ​ផ្ដោតទៅលើ​កត្តា​សំខាន់ៗ​ចំនួន ៣​។​

​លោក ប្រាក់ វុទ្ធី បានលើកឡើង​ជាដំបូង​យ៉ាង​ដូច្នេះ​ថា​៖ «​ក្នុងការ​ត្រៀមលក្ខណៈរ​បស់​យើង គឺ​យើង​ត្រៀម​រយៈពេល ១៦ ​ថ្ងៃ ពីថ្ងៃ​ទី​ ២០ រហូតដល់​ថ្ងៃទី​ ០៦ ហើយ​ថ្ងៃទី ​៧ យើង​នឹងធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​វៀតណាម​។ ការហ្វឹកហាត់​រយៈពេល ១៧ ​ថ្ងៃនេះ គឺ​អ្វីដែល​យើង​ផ្ដោត​សំខាន់​ទៅលើ​ស្មារតី​ក្រុម​របស់​យើង ព្រោះ​យើង​ដឹង​ហើយ​ថា​កីឡាការិនី​របស់​យើង​គឺជា​លើកដំបូង​ត្រូវ​ចូលរួម​ប្រកួត​ស៊ី​ហ្គេម​។​»

«​ការប្រកួត​នេះ​មាន​សារៈសំខាន់​សម្រាប់​ក្រុមបាល់ទាត់​នារី​របស់​យើង ដែល​យើង​អាច​គិតថា​ជា​ម៉ែត្រ​វាស់​អំពី​កម្រិត​សមត្ថភាព គុណភាព របស់​កីឡាការិនី​របស់​យើង ដែល​យើង​នឹងត្រូវ​ត្រៀម​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​ស៊ី​ហ្គេម ឆ្នាំ​ ២០២៣ ផងដែរ ជា​ម៉ែត្រ​វាស់​ដ៏​សំខាន់ ហើយ​ពង្រឹង​កាយសម្បទា និង​សមត្ថភាព​រយៈពេល ១៦​ ថ្ងៃនេះ ដើម្បី​ត្រៀម​ជាមួយនឹង​ការប្រកួត​ស៊ី​ហ្គេម​នេះឯង​។​» លោក ប្រាក់ វុទ្ធី បាន​បន្ថែម​។​

​អតីត​គ្រូបង្វឹក​របស់​ក្លិប​បឹងកេត និង​អគ្គិសនី​កម្ពុជា បាន​បន្តទៀតថា​៖ «​សម្រាប់ ២០​ រូប​ដែល​ត្រៀម​ទៅ​វៀតណាម គឺ​យើង​មាន​ឆ្លងកាត់​ការបណ្ដុះបណ្ដាល​ជា​រៀងរាល់ថ្ងៃ ពិនិត្យមើល​សកម្មភាព​ហ្វឹកហាត់ តើ​កម្រិត​របស់គាត់​អាចធ្វើ​អ្វី​បាន​ទៅតាម​ដែរ​យើង​ចង់បាន ទី​ ២ តាមរយៈ​នៃ​ការប្រកួត​សាកល្បង ក្នុងនោះ​យើង​វាយតម្លៃ​ទៅលើ​គុណ​ផល​ម្នាក់ៗ​ក្នុង​រយៈពេល ១៦ ​ថ្ងៃ​ហ្នឹង ពិនិត្យ​ទៅលើ​ស្មារតី​របស់គាត់ តើ​គាត់​ប្រឹងប្រែង​បាន​កម្រិតណា ហើយ​គាត់​ព្យាយាម​ធ្វើទៅ​តាម​អ្វីដែល​យើង​ចង់បាន​ដល់​កម្រិតណា​។​»

​ក្រុមបាល់ទាត់​នារី​ជម្រើសជាតិ​កម្ពុជា ត្រូវបាន​ចាប់ឆ្នោត​ស្ថិត​ទៅ​ពូ​ល A សម្រាប់​ប្រភេទ​កីឡាបាល់ទាត់​លើ​វិញ្ញាសា​បាល់ទាត់​នារី ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម ដោយ​រួម​ពូ​ល​ជាមួយ​ក្រុម​ខ្លាំង​កម្រិត​ពិ​ព​ភ​លោក វៀតណាម និង​ហ្វីលីពីន ដែល​ទាំងពីរ​ក្រុម​នេះ នឹង​ត្រៀម​ចូលរួម​ការប្រកួត​បាល់​ទាត់​ពិភពលោក​នារី (FIFA Women’s World Cup) នៅ​ឆ្នាំ​២០២៣ ខាងមុខ​។​

​ចំពោះ​ការប្រកួត​វិញ កម្ពុជា នឹង​បើកឆាក​គឺ​នៅ​ថ្ងៃទី​ ០៩ ខែឧសភា ដោយ​ត្រូវ​ជួប​ហ្វីលីពីន បន្ទាប់មក​ប្រកួត​ចុងក្រោយ​ជួប​ម្ចាស់ផ្ទះ​វៀតណាម នៅ​ថ្ងៃទី​ ១៤ ខែឧសភា ឆ្នាំ​ ២០២២៕

អត្ថបទ​៖ មន្នី​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២១ ម៉ោង មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ទូកទេសចរណ៍ផ្ទុកមនុស្ស ៣៦នាក់ ផ្ទុះឆេះនៅ ថៃ

ព័ត៌មានជាតិ២៣ ម៉ោង មុន

ពលរដ្ឋភូមិឃ្មួញ ខណ្ឌសែនសុខ កំពុងរៀបចំតុបតែងភូមិស្វាគមន៍សង្ក្រាន្តឆ្នាំថ្មី

ព័ត៌មានជាតិ២៤ ម៉ោង មុន

សម្ដេចធិបតី និងរដ្ឋមន្ត្រីការងារ និងសមាគម២ ចូលបច្ច័យជាង២ម៉ឺនដុល្លារ ដល់គ្រួសារសពពលករដែលស្លាប់ក្នុងគ្រោះរញ្ជួយដីនៅថៃ

Sokha Hotels

ព័ត៌មានពេញនិយម