Connect with us

កីឡា

គ្រូជំនួយ U-23 កម្ពុជា បង្ហើបពីលក្ខខណ្ឌនៃការជ្រើសរើសកីឡាករ ២០នាក់ចុងក្រោយ សម្រាប់ស៊ីហ្គេមនៅវៀតណាម

បានផុស

នៅ

គ្រូជំនួយនៃក្រុម U23 កម្ពុជាលោក ភា សុភ័ក្ត្រា ដែលបច្ចុប្បន្នកំពុងស្ថិតនៅក្នុងជំរំហ្វឹកហាត់ជាមួយក្រុម និងត្រូវត្រៀមចេញទៅប្រកួត ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី ៣១ នៅប្រទេសវៀតណាម ខែក្រោយ បានបង្ហើបពីលក្ខខណ្ឌនៃការជ្រើសរើសកីឡាករ ២០នាក់ ចុងក្រោយមុនការចេញដំណើរ។ បច្ចុប្បន្ន U-23 កម្ពុជា កំពុងធ្វើការហ្វឹកហាត់នៅពហុកីឡដ្ឋានជាតិមរតកតេជោ ជាមួយនឹងសមាសភាពកីឡាករ ២៦នាក់ មកពីក្លិបចំនួន ១០នៃលីគទី ១ និងទី ២ កម្ពុជា មុននឹងជម្រុះមកនៅត្រឹម ២០នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ភា សុភ័ក្ត្រា គ្រូជំនួយនៃក្រុម U23 កម្ពុជា បាននិយាយយ៉ាងដូច្នេះថា «សម្រាប់ដំណាក់កាលនេះ យើងបានកោះហៅ ២៦នាក់ ហើយបើអ្នកចាំទី បើតាមការគិតគឺដោយសារចំនួនតិច ដែលត្រូវទៅ ២០នាក់ អ៊ីចឹងអ្នកចាំទីយើងអត់អាចតម្រូវទុក ៣បានទេ យើងយកតែ ២ទេ»។

«លក្ខខណ្ឌមួយចំនួន នៃការវាយតម្លៃក្នុងការជម្រុះកីឡាករ ៦នាក់នោះ គឺយើងមើលទៅលើការប្រឹងប្រែងរបស់គាត់ ចរិកលក្ខខណៈនៃការប្រមូលផ្ដុំ វិន័យ ហើយនឹងការយល់អំពីតាក់ទិច ដែលគ្រូបានកំណត់ឲ្យថា ពួកគាត់អាចទទួលបានប៉ុណ្ណា ពីព្រោះភាពយល់របស់តាក់ទិចនេះ បើសិនជាយើងមិនទទួលយកបានវាបង្កើតជាបញ្ហា សម្រាប់ការលេងនៅលើទីលាន អ៊ីចឹងហើយយើងត្រូវពិនិត្យទាំងអស់ បច្ចេកទេស វិន័យ និងការប្រឹងប្រែង ហើយនឹងការស្វែងយល់អំពីតាក់ទិច និងជាពិសេសនោះគឺទំនោរ ឬក៏របៀបនៃការលេងរបស់គ្រូតែម្ដង»។ លោក ភា សុភ័ក្ត្រា បានបន្ថែម។

តាមគម្រោងកីឡករកម្ពុជា នឹងចាកចេញទៅប្រទេសវៀតណាម នាថ្ងៃទី ៤ ខែឧសភា ឆ្នាំ២០២២ គឺ ២ថ្ងៃ មុនវិញ្ញាសារ​បាល់ទាត់បុរសចាប់ផ្ដើម ប៉ុន្តែកម្ពុជា ប្រកួតបើកឆាកនៅថ្ងៃទី ៩។ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម ២៣ឆ្នាំ ត្រូវបានចាប់ឆ្នោតស្ថិតទៅពូល B សម្រាប់ប្រភេទកីឡាបាល់ទាត់លើវិញ្ញា​សារបាល់ទាត់បុរស ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី ៣១ នៅប្រទេសវៀតណាម ដោយរួមពូលជាមួយក្រុមថៃ, ម៉ាឡេស៊ី, សិង្ហបុរី និងឡាវ៕

អត្ថបទ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង១ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម២ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម