Connect with us

កីឡា

គ្រូព្រះខ័នរាជស្វាយរៀង រីករាយក្នុងការបន្តអារម្មណ៍ឈ្នះក្នុងពានរង្វាន់លីគខាប់

បានផុស

នៅ

ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានយកឈ្នះ ក្លិបបាល់ទាត់សៀមរាអែហ្វស៊ី (លេងនៅលីគទី២ កម្ពុជា) ក្នុងការប្រកួតបើកឆាកពូល A នៃពានរង្វាន់ខមបូឌានលីគខាប់ (Cambodian League Cup) ឆ្នាំ២០២២ ដោយលទ្ធផល ៦-០ កាលពីចុងសប្ដាហ៍កន្លងទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

៦គ្រាប់របស់ព្រះខ័នរាជស្វាយរៀង រកបានដោយកីឡាករ Marcus Haber ៣គ្រាប់ម្នាក់ឯង នៅនាទី១១, ៤៥+១ និងនាទី៥០ ខណៈ ៣គ្រាប់ផ្សេងទៀតរកបានម្នាក់ ១គ្រាប់ដោយកីឡាករ គឹម សុខយុទ្ធ នៅនាទី៦៥, សុខ សំណាង នៅនាទី៧២ និង Emmauel នៅនាទី៨៤ ខណៈក្នុងការប្រកួតគេឃើញមានកីឡាករដែលពុំសូវបានបង្ហាញខ្លួនក្នុងលីគកំពូល ចូលប្រកួតផងដែរ។

លោក Conor Nestor បាននិយាយក្រោយចប់ការប្រកួតថា «យើងរីករាយក្នុងការបន្តអារម្មណ៍ឈ្នះក្នុងលីគខាប់ម្ដង។ វាគឺជាការបង្ហាញឲ្យឃើញពីភាពជាកីឡាករអាជីពពីកូនប្រុសរបស់យើង»។

«ការប្រកួតនេះមានប្រយោជន៍សម្រាប់ការទទួលបានពេលវេលាប្រកួតកាន់តែច្រើនសម្រាប់កីឡាករ។ ប៉ុន្តែលីគកំពូលក៏សម្រាកយូរដែរ ដូច្នេះយើងត្រូវប្រើការប្រកួតទាំងនេះដើម្បីរក្សាទម្រង់លេងកីឡាករសំខាន់របស់យើងឱ្យនៅតែរឹងមាំផងដែរ»។ គ្រូបង្វឹកសញ្ជាតិអៀរឡង់ខាងជើងរូបនេះបានបន្ថែម។

ជ័យជម្នះនេះផងដែរ បានធ្វើឱ្យព្រះខ័នរាជស្វាយរៀង ឈរកំពូលតារាងនៃពូល C មាន ៣ពិន្ទុស្មើគ្នាជាមួយ កងយោធពលខេមរភូមិន្ទ ប៉ុន្តែខុសគ្នាត្រង់គ្រាប់បាល់ចំណេញព្រះខ័នរាជស្វាយរៀង មានគ្រាប់បាល់ចំណេញច្រើនជាង។

ប្រកួតបន្ទាប់ក្រុមមានមូលដ្ឋាននៅខេត្តស្វាយរៀងមួយនេះ នឹងត្រូវប្រកួតនៅរាជធានីភ្នំពេញ វិញម្ដងដោយត្រូវជួប ក្លិបអគ្គិសនីកម្ពុជា នៅកីឡដ្ឋានអគ្គិសនីកម្ពុជា នាថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ៣:៤៥នាទីរសៀល៕

អត្ថបទ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

អាជ្ញាធរខេត្តកំពត ចែក​ប័ណ្ណកម្មសិទ្ធិដីធ្លី​២៩០៩ប័ណ្ណ ជូន​ពលរដ្ឋ​រស់​នៅ​ក្នុង​ឃុំព្រៃ​ទន្លេ ស្រុក​បន្ទាយមាស

ម៉ៅ ចំណាន
ជីវិតកម្សាន្ដ៩ ម៉ោង មុន

សមាគមសិល្បករខ្មែរ ស្នើឱ្យបញ្ឈប់នូវការលេងសើចជ្រុល នាំឱ្យប៉ះពាល់ធ្ងន់ធ្ងរផ្លូវចិត្ត និងសេចក្តីថ្លៃថ្នូរស្ត្រីខ្មែរ

ជីវិតកម្សាន្ដ៩ ម៉ោង មុន

តាមពិត ឆឹង ច័ន្ទមុនីរស្មី ជាម្ចាស់ផេក “ដើរលេង” និងជាតួឯកស្រីដ៏លេចធ្លោក្នុងភាពយន្តអប់រំខ្លី

ព័ត៌មានជាតិ១០ ម៉ោង មុន

ឥណ្ឌា ​គ្រោង​រៀបចំទិវាម្ហូបអាហារ នៅ​តំបន់​ផ្លូវ​ថ្មើរជើង​មុខវត្តឧណ្ណាលោម

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ​ ត្រួតពិនិត្យ​ការ​អនុវត្ត​កម្មវិធី​បណ្តុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តត្បូងឃ្មុំ ជា​ពិសេស​កម្មវិធី TVET 1.5M

Sokha Hotels

ព័ត៌មានពេញនិយម