Connect with us

កីឡា

កីឡាករ ៦ នាក់ បានជម្រុះចេញពីបញ្ជី U-23 កម្ពុជា មុនចេញទៅចូលរួមប្រកួតស៊ីហ្គេម នៅវៀតណាម

បានផុស

នៅ

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅព្រឹកថ្ងៃទី ០៣ ខែឧសភា ឆ្នាំ ២០២២ បានប្រកាសបញ្ជីឈ្មោះផ្លូវការ កីឡាករជម្រើសជាតិកម្ពុជា ចំនួន ២០ នាក់ ដើម្បី​ត្រៀម​ការប្រកួត​កីឡាបាល់ទាត់ នៃ​ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី​ ៣១ ឆ្នាំ​ ២០២២ នៅ​ប្រទេស​វៀតណាម​។​

​បញ្ជី​ឈ្មោះ​នេះ​សរុប​មាន​កីឡាករ ២០​ នាក់ មកពី ៩​ ក្លិប​នៃ​ពានរង្វាន់​លី​គ​កំពូល និង​លី​គ​ទី​ ២ កម្ពុជា ចូលរួម​ដូចជា​ក្លិប​បឹងកេត​, ណាហ្គា​វើ​លដ៍​, វិសាខា​, ព្រះខ័ន​រាជ​ស្វាយរៀង​, ភ្នំពេញ​ក្រោ​ន​, កងយោធពល​ខេមរភូមិន្ទ​, ព្រៃវែង​, អង្គ​រថា​យ​ហ្គឺ​រ និង​គីរីវង់​សុខ​សែន​ជ័យ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កីឡាករ ៦​ រូប​ដែល​ត្រូវបាន​ជម្រុះ​ចេញពី​បញ្ជី​រួមមាន អ្នកចាំទី នុ​ន ណាត (​អង្គ​រថា​យ​ហ្គឺ​រ​), ចាន់ សា​រ៉ា​ពេជ្រ​, វឿន វ៉ា និង ស រតនា (​ព្រៃវែង​), ភេ​ម តៅ​សិញ (​ណាហ្គា​វើ​លដ៍​), ឈឿង វិ​ស៊ី​នុ (​អគ្គិសនី​កម្ពុជា​)​។​

​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម ២៣ ​ឆ្នាំ ត្រូវបាន​ចាប់ឆ្នោត​ស្ថិត​ទៅ​ពូ​ល B សម្រាប់​ប្រភេទ​កីឡាបាល់ទាត់​លើ​វិញ្ញាសា​បាល់ទាត់​បុរស ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម ដោយ​រួម​ពូ​ល​ជាមួយ​ក្រុម​ខ្លាំង U23 ថៃ​, ម៉ាឡេស៊ី​, សិង្ហ​បុរី និង​ឡាវ​។​

​ចំពោះ​ការប្រកួត​វិញ U23 កម្ពុជា នឹង​បើកឆាក​គឺ​នៅ​ថ្ងៃទី​ ០៩ ខែឧសភា ដោយ​ត្រូវ​ជួប​ឡាវ បន្ទាប់មក​នៅ​ថ្ងៃទី​ ១១ ជួប​សិង្ហ​បុរី ថ្ងៃទី​ ១៤ ជួប​ថៃ និង​ប្រកួត​ចុងក្រោយ​ជួប​ម៉ាឡេស៊ី នៅ​ថ្ងៃទី​ ១៦ ខែឧសភា ឆ្នាំ​ ២០២២៕

​អត្ថបទ​៖ មន្នី​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

មីនតោន
សន្តិសុខសង្គម២២ ម៉ោង មុន

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

សន្តិសុខសង្គម២២ ម៉ោង មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អ្នកទោសស្រីជាង១៥០នាក់ ត្រូវបានរំលោភ និងដុតទាំងរស់ ក្នុង​ហេតុការណ៍​ហែកគុក​នៅ​កុងហ្គោ

ព័ត៌មានជាតិ២១ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម