Connect with us

កីឡា

អគ្គលេខាធិការបាល់ទះកម្ពុជា៖ «ទោះស្ថិតក្នុងពូលជាមួយក្រុមខ្លាំងនៅស៊ីហ្គេម ក៏គេចាត់ទុកកម្ពុជាជាឧបសគ្គ»

បានផុស

នៅ

លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការ សហព័ន្ធកីឡាបាល់ទះកម្ពុជា បានលើកឡើងពីស្ថានភាពទូទៅរបស់ក្រុមបាល់ទះជម្រើសជាតិក្នុងសាលបុរស និងឆ្នេរខ្សាច់បុរស មុន​ចេញទៅ​ប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បាល់ទះ​កម្ពុជា នឹង​ស្ថិតនៅ​ពូ​ល B ជាមួយ​ថៃ និង​ហ្វីលីពីន ខណៈ​ការប្រកួត​គ្រោង​នឹងធ្វើ​ចន្លោះ​ថ្ងៃទី​១៣ ដល់ទី​២២ ខែឧសភា ឆ្នាំ​២០២២ ស្រប​ពេលដែល​ប្រកួត​បើកឆាក​កម្ពុជា នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃទី​១៤ ដោយ​ត្រូវ​ប៉ះ ហ្វីលីពីន នា​ម៉ោង ១២​ថ្ងៃត្រង់ បន្ទាប់មក​នៅ​ថ្ងៃទី​១៨ ខែឧសភា ជួប​ជាមួយ​ថៃ វេលា​ម៉ោង ១២​ថ្ងៃត្រង់​ដដែល​។​

​អគ្គលេខាធិការ សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា លោក អាំង សិរី​ពិសិដ្ឋ បាន​និយាយ​ដូច្នេះ​ថា​៖ «​ខ្ញុំ​គិតថា​មកដល់ពេលនេះ កីឡាករ​បាល់ទះ​របស់​យើង​ទាំង​ក្នុង​សាល ទាំង​ឆ្នេរ​ខ្សាច់​របស់​យើង​គឺ​បាន​ហ្វឹកហាត់​ជាប្រចាំ ហើយ​ពង្រឹង​បន្ថែមទៀត​នូវ​ចិត្តសាស្ត្រ​កីឡា ក្នុងការ​ធ្វើ​ម៉េច​បណ្ដុះ​គំនិត​ប្រយុទ្ធ​នៅលើ​ទីលាន​ឱ្យបាន​ខ្ពស់ និង​ឱ្យបាន​ខ្លាំង​។ ជាទូទៅ​បាល់ទះ​ទាំង​យើង​ក្ដី ទាំង​ប្រទេស​អ្នកជិតខាង​ក្ដី នៅក្នុង​បណ្ដា​ប្រទេស​អាស៊ាន​របស់​យើង​គឺ​ប្រឹង​ហ្វឹកហាត់​ដូចគ្នា ប៉ុន្តែ​ការ​កាត់សេចក្ដី ភាពខ្លាំង​ខ្សោយ ចាញ់ឈ្នះ នៅលើ​ការអនុវត្ត ការប្រកួត​ជាក់ស្ដែង នៅពេលដែល​ព្រឹត្តិការណ៍​ហ្នឹង​កើតឡើង​។​»

«​យើង​ស្ថិតនៅក្នុង​ពូ​ល​ខ្លាំង ដែលមាន​ថៃ ដែលជា​ម្ចាស់​មេដាយ​ច្រើន​ជំនាន់ ហ្វីលីពីន ក៏​ដូច្នេះ​ដែរ​សម្ទុះ​កីឡា​ក៏មាន​ការរីកចម្រើន​យ៉ាង​ផុសផុល​ផងដែរ ប៉ុន្តែ​កម្ពុជា​យើង​មួយ​រយៈកាល​ចុងក្រោយ​នេះ បណ្ដា​ប្រទេស​ទាំងអស់ ក៏​គិតថា​កម្ពុជា ជា​ឧបសគ្គ​មួយ​របស់គាត់​ដែរ ជាក់ស្ដែង​ស៊ី​ហ្គេម​លើក​មុន​ក៏​យើង​ធ្លាប់បាន​ទម្លាក់​វៀតណាម ហើយនឹង​ប្រទេស​ដទៃទៀត អ៊ីចឹង​មានការ​វាយតម្លៃ​ខ្ពស់​ថា កីឡា​របស់​យើង​ពិតជា​មានការ​ផុសផុល និង​រីកចម្រើន​ពិតមែន យ៉ាងណា​យើង​ក៏​មិនមែន​មោទកភាព​ដែរ​។​» លោក អាំង សិរី​ពិសិដ្ឋ បាន​បន្ថែម​។​

​គួរ​រំ​ឮ​កថា កាលពី​ស៊ី​ហ្គេម លើក​ទី​៣០ ឆ្នាំ​២០១៩ នៅ​ប្រទេស​ហ្វីលីពីន បាល់ទះ​កម្ពុជា បានបញ្ចប់​ទៅដោយ​ឈរ​នៅ​លេខ​៦ ក្នុង​តារាង​ចំណាត់ថ្នាក់​រួម​ដែលមាន ៧​ក្រុម​។ កម្ពុជា នៅ​ពូ​ល B ជាមួយ​ម្ចាស់ផ្ទះ​ហ្វីលីពីន​, ឥណ្ឌូនេស៊ី និង​វៀតណាម ហើយ​ប្រកួត​ឈ្នះ​១ លើ​វៀតណាម ក្នុង​លទ្ធផល ៣​សិត​ទល់នឹង​២ ប៉ុន្តែ​ចាញ់ ហ្វីលីពីន ៣​សិត​ទល់នឹង​០ និង​ចាញ់​ឥណ្ឌូនេស៊ី ៣​សិត​ទល់នឹង​០ ដូចគ្នា​។​

​ដូច្នេះ​កម្ពុជា ត្រូវ​ប្រកួត​ដណ្ដើម​ចំណាត់ថ្នាក់​លេខ​៥ ជាមួយ​វៀតណាម ប៉ុន្តែ​កម្ពុជា ត្រូវបាន​យកឈ្នះ​វិញ​ម្ដង​ដោយ​លទ្ធផល ៣​សិត​ទល់នឹង​០៕

អត្ថបទ​៖ មន្នី​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

មីនតោន
សន្តិសុខសង្គម២២ ម៉ោង មុន

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

សន្តិសុខសង្គម២២ ម៉ោង មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អ្នកទោសស្រីជាង១៥០នាក់ ត្រូវបានរំលោភ និងដុតទាំងរស់ ក្នុង​ហេតុការណ៍​ហែកគុក​នៅ​កុងហ្គោ

ព័ត៌មានជាតិ២១ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម