កីឡា
សល់ ១ឆ្នាំគត់ ស៊ីហ្គេម នៅកម្ពុជានឹងមកដល់ ខណៈអគ្គលេខាធិការរៀបចំប្ដេជ្ញាធ្វើឱ្យជោគជ័យ
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានប្តេជ្ញាចិត្តរៀបចំការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ឲ្យទទួលបានជោគជ័យ ប្រកបដោយកិត្តិយស និងសេចក្ដីថ្លៃថ្នូរ។
និយាយបែបនេះ គឺស្របពេលដែលកម្ពុជា កំពុងរាប់ថយក្រោយសម្រាប់រយៈពេល ១ឆ្នាំគត់ គិតត្រឹមថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ នៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជានឹងមកដល់ ដែលគ្រោងនឹងធ្វើនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំក្រោយ។

ឯកឧត្ត វ៉ាត់ ចំរើន បានមានប្រសាសន៍នៅលើទំព័រផ្លូវការ cambodia 2023 ថា៖ «អគ្គលេខាធិការដ្ឋានមានក្ដីសោមនស្សរីករាយក្នុងពេលវេលាដែលបានខិតជិតមកដល់គឺថ្ងៃនេះគឺជាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ដែលជាពេលវេលាសេសសល់រយៈពេល ១ឆ្នាំគត់ រហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ដែលព្រឹត្តិការណ៍កំណត់ត្រាប្រវត្តិសាស្ត្រ ដ៏ធំមួយប្រចាំព្រះរាជាណាចក្រកម្ពុជា នឹងលេចចេញជារូបរាង ហើយយើងខ្ញុំទាំងអស់គ្នាប្តេជ្ញាចិត្តខិតខំ ក្នុងការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ឲ្យទទួលបានកិត្តិយស និងសេចក្ដីថ្លៃថ្នូ ហើយទទួលបានជោគជ័យក្នុងការស្វែងរកឧត្តមភាពកីឡា នៅលើការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ ឲ្យទទួលបានជោគជ័យ»។
ឯកឧត្តមក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះការយកចិត្តទុកដាក់ដ៏ខ្ពងខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងក្រោមការដឹកនាំផ្ទាល់របស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំស៊ីហ្គេម។ លើសពីនេះទៅទៀតក៏បានកោតសរសើរ ការអនុវត្ត ត្រួតពិនិត្យការងារជាប្រចាំក្រោមភាពជាអ្នកដឹកនាំរបស់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិរៀបចំស៊ីហ្គេម ដែលបានធ្វើឱ្យកិច្ចការជាច្រើនសម្រេចបានជាផ្លែផ្កា។

ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា (The 2023 Southeast Asian Games) នឹងប្រព្រឹត្តិទៅពីថ្ងៃទី០៥-១៧ ខែឧសភា ឆ្នាំ២០២៣ ដោយគ្រោងដាក់កីឡាចន្លោះពី ៣៥ប្រភេទទៅ ៤០ប្រភេទកីឡា ចូលក្នុងការប្រកួត៕
អត្ថបទ៖ មន្នីរ័ត្ន

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់