Connect with us

កីឡា

គ្រូ U-23 កម្ពុជា ចង់ឡើងទៅវគ្គបន្តតាមដែលអាចធ្វើទៅបាន ក្នុងស៊ីហ្គេម នៅវៀតណាម

បានផុស

នៅ

លោក Ryu Hirose គ្រូបង្វឹកនៃក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម ២៣ ឆ្នាំ បានបង្ហាញចំណាប់អារម្មណ៍ចង់ឡើងទៅវគ្គបន្តតាមដែលអាចធ្វើទៅបាន ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​និយាយ​បែបនេះ​ គឺ​នៅ​ក្នុងសន្និសីទ​សារព័ត៌មាន​មុន​ការប្រកួត​ចាប់ផ្ដើម សម្រាប់​ពូ​ល B ដែល​បាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​ ០៦ ខែឧសភា ឆ្នាំ​ ២០២២ នេះ​។​

​លោក Ryu Hirose បាន​និយាយ​យ៉ាង​ដូច្នេះ​ថា​៖ «​យើង​រៀបចំ​ក្រុម​សម្រាប់​ស៊ី​ហ្គេម​លើក​ក្រោយ​នៅ​កម្ពុជា ហើយ​ជាមួយគ្នា​ផងដែ​រលីគ​កំពូល​កម្ពុជា ក៏បាន​ជួយ​ជ្រោមជ្រែង​ដើម្បី​រៀបចំ​ក្រុម​សម្រាប់​ស៊ី​ហ្គេម នៅ​ហាណូយ​នេះ ក៏ដូចជា​នៅ​ភ្នំពេញ ដូចគ្នា ជាមួយនឹង​ការផ្លាស់ប្ដូរ​ច្បាប់​ប្រកួត​ខ្លះ ដោយ​ច្បាប់​ប្រកួត​នោះ ​គឺ​ផ្ដល់ឱ្យ​យើង​នូវ​ការជ្រើសរើស​បាន​កីឡាករ​ដែលមាន​សក្ដានុពល​ជាច្រើន ដូច្នេះ​យើង​រីករាយ​ក្នុងការ​ឃើញ​ទម្រង់​លេង​របស់​ពួកគេ​ក្នុង​ព្រឹត្តិការណ៍​នេះ​»​។​

​គ្រូបង្វឹក​សញ្ជាតិ​ជប៉ុន​រូបនេះ ​បាន​បន្ត​ឱ្យដឹងទៀតថា​៖ «​យើង​ដឹង​ហើយ​គ្រប់គ្នា​មក​ទីនេះ​ដើម្បី​ឈ្នះ ជាមួយគ្នា​ផងដែរ​ ក្រុម​ជាច្រើន​នៅ​ពូ​ល​ផ្សេង​ផងដែរ​នោះ បាន​ប្រើប្រាស់​កីឡាករ​លើស​អាយុ ប៉ុន្តែ​យើង​មិន​ប្រើប្រាស់​កីឡាករ​លើស​អាយុ​ឡើយ ព្រោះ​យើង​ត្រៀម​សម្រាប់​ស៊ី​ហ្គេម​បន្ទាប់ ហើយ​អ្នកនឹង​អាច​ឃើញ​ទម្រង់​លេង​របស់​យុវជន​ដ៏​មាន​សក្ដានុពល​ជាច្រើន​ទាំងនោះ​។​»

​និយាយ​អំពី​គោលដៅ លោក Hirose បាន​បន្ថែមថា​៖ «​យើង​ចង់ទៅ​វគ្គ​បន្ត គឺ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​តាម​ដែល​អាចធ្វើ​ទៅបាន​។ នេះ​គឺជា​លើកដំបូង​ដែល​ខ្ញុំ​ជាមួយ លោក Honda មក​ទីនេះ និង​ចូលរួម​ស៊ី​ហ្គេម​ជា​លើកដំបូង ហើយ​កម្មវិធី​ប្រកួត​គឺ​ពិតជា​មមាញឹក​ណាស់ ដូច្នេះ​យើង​នឹង​ខំប្រឹង​ពីមួយ​ប្រកួត​ទៅមួយ​ប្រកួត​។​»

​សូមបញ្ជាក់ថា ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម ២៣ ​ឆ្នាំ ត្រូវបាន​ចាប់ឆ្នោត​ស្ថិត​ទៅ​ពូ​ល B សម្រាប់​ប្រភេទ​កីឡាបាល់ទាត់​លើ​វិញ្ញាសា​បាល់ទាត់​បុរស ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី​ ៣១ នៅ​ប្រទេស​វៀតណាម ដោយ​រួម​ពូ​ល​ជាមួយ​ក្រុម​ខ្លាំង U23 ថៃ​, ម៉ាឡេស៊ី​, សិង្ហ​បុរី និង​ឡាវ​។​

​ចំពោះ​ការប្រកួត​វិញ U23 កម្ពុជា នឹង​បើកឆាក​ គឺ​នៅ​ថ្ងៃទី​ ០៩ ខែឧសភា ដោយ​ត្រូវ​ជួប​ឡាវ បន្ទាប់មក​នៅ​ថ្ងៃទី​ ១១ ជួប​សិង្ហ​បុរី ថ្ងៃទី​ ១៤ ជួប​ថៃ និង​ប្រកួត​ចុងក្រោយ​ជួប​ម៉ាឡេស៊ី នៅ​ថ្ងៃទី​ ១៦ ខែឧសភា ឆ្នាំ ​២០២២៕

អត្ថបទ​៖ មន្នី​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២៨ នាទីutes មុន

ប្អូនប្រុស វ៉ាង ស្រីណូ ចេញមុខសុំទោសស្ថាប័ន Majestic Cambodia ក្រោយរិះគន់មិនសំចៃមាត់

ព័ត៌មានជាតិ៥៥ នាទីutes មុន

អ្នកនាំពាក្យគ្រោះមហន្តរាយ ៖ កម្ពុជា មិនមានកន្លែងណាមួយកើតមាន បញ្ហារញ្ជួយដីទេ

ផន ស្រីពី
ជីវិតកម្សាន្ដ៥៦ នាទីutes មុន

ផន ស្រីពី មោទនភាព ព្រោះបានរួមចំណែកការងារសង្គម និងស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ នៅខេត្តស្ទឹងត្រែង

ជីវិតកម្សាន្ដ១ ម៉ោង មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម