កីឡា
ខេត្តប៉ៃលិន ឈ្នះមេដាយមាសច្រើនជាងគេ ក្នុងការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ
ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ប្រចាំឆ្នាំ២០២២ បានប្រារព្ធពិធីបិទជាផ្លូវការ នៅរសៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ នេះ នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា រាជធានីភ្នំពេញ បន្ទាប់ពីចំណាយពេលប្រកួត ៩ ថ្ងៃរួចមក។ ជាលទ្ធផល ក្រុមកុមារា-កុមារី មកពីខេត្តប៉ៃលិន បានក្រសោបមេដាយមាសបានច្រើនជាងគេ ពោលគឺសរុប ១១ មេដាយ ក្នុងនោះ មាស៨ ប្រាក់០ និងសំរឹទ្ធិ៣ លើម្ចាស់ផ្ទះរាជធានីភ្នំពេញទៅទៀត ដែលរកបានមេដាយសរុប ១២ ប៉ុន្តែឈ្នះមេដាយមាសតែ៤ ប្រាក់៥ និងសំរឹទ្ធិ៣។

លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ តំណាងបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មការរៀបចំការប្រកួត និងការចូលរួមប្រកួតរបស់កីឡាករ-កីឡាការិនី ទាំង២៥ រាជធានី-ខេត្ត ប្រកបដោយស្មារតីកីឡា និងឧត្តមគតិកីឡា តាមរយៈការគោរពបានយ៉ាងខ្ជាប់ខ្ជួននូវបទបញ្ជាការប្រកួត និងគោលការណ៍ Fair Play។

លោក ប៊ូ ជុំសេរី មានប្រសាសន៍បញ្ជាក់ថា៖ “ឆ្លងតាមការប្រកួតយ៉ាងសកម្ម និងស្វិតស្វាញ នៅលើទីលានប្រកួតទាំង៨ ប្រភេទកីឡាកន្លងមកនេះ គណ:កម្មការបានកត់សម្គាល់ឃើញថា ក្រុមកីឡាករ-កីឡាការិនី តាមប្រភេទកីឡានីមួយៗ បានយកអស់កម្លាំងកាយ កម្លាំងចិត្ត ប្រឹងប្រែងអស់ពីសមត្ថភាព និងទេពកោសល្យរបស់ខ្លួន ក្នុងការប្រកួតប្រជែងប្រកបដោយ ទឹកចិត្តក្លៀវក្លាក្នុងនាមជាអ្នកកីឡា។ កាយវិការដែលក្មួយៗកីឡាករ កីឡាការិនី បានអនុវត្តក្នុងការប្រកួត គឺពិតជាឈរលើស្មារតីទទួលខុសត្រូវ មានការគោរពវិន័យ អនុវត្តតាមបទបញ្ជាបច្ចេកទេស បង្ហាញពីក្តីស្រឡាញ់ និងមានការយោគយល់ អធ្យាស្រ័យគ្នា។ នេះបញ្ជាក់ថាក្មួយៗជាកីឡាករ កីឡាការិនីយល់យ៉ាងច្បាស់នូវមនសិកាកីឡា និងបានផ្សាភ្ជាប់យ៉ាងជិតស្និទ្ធនូវចំណងសាមគ្គីភាព ភាតរភាព និងការយោគយល់គ្នា ដែលជាគំរូមួយដ៏ល្អសម្រាប់អនាគតប្រទេសជាតិរបស់យើង”។
គួររម្លឹកថា ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២២ បានប្រព្រឹត្តទៅរយៈពេល ៩ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ដែលបានកំណត់យកប្រភេទកីឡាសក្តានុពលចំនួន៨ រួមមាន៖ កីឡាបាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម វាយសី វាយកូនឃ្លីលើតុ តេក្វាន់ដូ WT និងតេក្ចាន់ដូ IFT ស្មើនឹង ៣៤វិញ្ញាសា សរុប ៤២៩ មេដាយ ដែលមានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីចូលរួមប្រកួតសរុប ១ ៦៧៧នាក់ អញ្ជើញមកពី ២៥រាជធានីខេត្ត៕
អត្ថបទ៖ មន្នីរ័ត្ន


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី