កីឡា
អតីតគ្រូជំនួយជម្រើសជាតិ និយាយពីផ្លែផ្កាយុវជនសាលាបាល់ទាត់ជាតិបាទី ដែលមានមុខប្រកួតស៊ីហ្គេម
អតីតគ្រូជំនួយនៃក្រុមសាលាបាល់ទាត់ជាតិបាទី លោក សាប៊ូន វិនតា បានបង្ហាញក្ដីសោមនស្សរីករាយ ចំពោះឈុតជម្រើសជាតិកម្ពុជា អាយុក្រោម ២៣ ឆ្នាំ ដែលមានអតីតកូនសិស្សរបស់ខ្លួន ១០នាក់ មានឈ្មោះទៅប្រកួតស៊ីហ្គេមនៅវៀតណាម ខណៈលោកចាត់ទុកថា នេះជាផ្លែផ្កាដែលគួររៀនសូត្រតាម។

U-23 កម្ពុជា បានចេញបញ្ជីឈ្មោះកីឡាករ ២០ នាក់ចុងក្រោយ ដើម្បីចេញទៅប្រកួតស៊ីហ្គេម លើកទី ៣១ នៅប្រទេសវៀតណាម ខណៈកូនសិស្សរបស់លោកដែលធ្លាប់ស្ថិតក្រោមការហ្វឹកហាត់ជាមួយលោកចំនួន ១០ នាក់ ក៏បានជាប់ឈ្មោះក្នុងបញ្ជីនេះផងដែររួមមាន ហ៊ុល គឺមហ៊ុយ, គី រីណា, សៀង ចន្ធា, សឿត ណាវ៉ា, តាំង ប៊ុនឆៃ, ជា សុខម៉េង, ផាត សុខា, ជូ ស៊ីនទី, សារ ទី និង អ៊ាន ពិសី (បច្ចុប្បន្នដកខ្លួនដោយសាររបួស)។

ជុំវិញសមិទ្ធផលពីសាលាបាល់ទាត់ជាតិបាទី នាយកអភិវឌ្ឍយុវជនរបស់ក្លិបបឹងកេតបច្ចុប្បន្នរូបនេះ បានប្រាប់ ‘កម្ពុជាថ្មី’ ដូច្នេះថា៖ «វាជាលទ្ធផលវិជ្ជមានដ៏ល្អមួយសម្រាប់ការអភិវឌ្ឍន៍យុវជនរបស់សាលាបាល់ទាត់ជាតិ ដែលបានបង្កើតធនធានកីឡាករជាច្រើនសម្រាប់ក្រុមជម្រើសជាតិកម្ពុជារបស់យើងគ្រប់កម្រិតអាយុ ដែលយើងតែងតែឃើញមានវត្តមានកីឡាករដែលចេញពីការបណ្ដុះបណ្ដាល និងហ្វឹកហាត់នៅសាលាបាល់ទាត់ជាតិបាទី។»
«ខ្ញុំសប្បាយចិត្តខ្លាំងពេលឃើញការវិនិយោគលើការអភិវឌ្ឍន៍យុវជននៅសាលាបាល់ទាត់ជាតិបាទីនេះ ទទួលបានផលមួយហើយគួរឲ្យកត់សម្គាល់ ហើយគួរឱ្យរៀនសូត្រតាមសម្រាប់បាល់ទាត់ជាតិរបស់យើង។» អតីតគ្រូជំនួយក្រុមជម្រើសជាតិឈុតធំ កាលពីជំនាន់លោក Felix Dalmas រូបនេះបានបញ្ជាក់។

បច្ចុប្បន្ន ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម ២៣ ឆ្នាំ កំពុងប្រកួតក្នុងប្រភេទកីឡាបាល់ទាត់ លើវិញ្ញាសាបាល់ទាត់បុរស នៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី ៣១ នៅប្រទេសវៀតណាម ដោយរួមពូល B ជាមួយក្រុមថៃ, ម៉ាឡេស៊ី, សិង្ហបុរី និងឡាវ។ ប្រកួតបើកឆាករបស់កម្ពុជា គឺត្រូវជួបឡាវ នៅថ្ងៃទី ០៩ ខែឧសភា នេះ។
គួររំឮកថា ក្រោមការរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា មជ្ឈមណ្ឌល និងសាលាកីឡាបាល់ទាត់ជាតិបាទី ត្រូវបានបើកពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន និងតំណាងសមាគមកីឡាបាល់ទាត់អន្តរជាតិ ហៅកាត់ថា FIFA កាលពីពាក់កណ្ដាលឆ្នាំ ២០១៣ ហើយបង្កើតឡើងក្នុងគោលបំណងជាចក្ខុវិស័យ និងផែនការយុទ្ធសាស្ត្ររយៈពេលវែងរបស់សហព័ន្ធ ដែលជាអទិភាពរួមមានការអភិវឌ្ឍន៍ថ្នាល និងយុវជន ជាពិសេសគឺគោលដៅស៊ីហ្គេម ឆ្នាំ ២០២៣ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះផ្ទាល់តែម្ដង៕
អត្ថបទ៖ មន្នីរ័ត្ន

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា