Connect with us

កីឡា

កីឡា ៣​ប្រភេទ​របស់​កម្ពុជា ធ្វើដំណើរ​ទៅ​ប្រទេស​វៀតណាម ដើម្បី​ត្រៀម​ប្រកួត​ស៊ី​ហ្គេម​

បានផុស

នៅ

​កីឡា​ចំនួន ៣​ប្រភេទ​របស់​កម្ពុជា ក៏ដូចជា​ប្រតិភូ​សំខាន់ៗ បានធ្វើ​ដំណើរ​ទៅ​ប្រទេស​វៀតណាម នៅ​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០២២ ដើម្បី​ត្រៀម​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣១ ដែល​បាន​នឹង​កំពុង​ដំណើការ​ចាប់ផ្ដើម​លើ​ប្រភេទ​កីឡា​មួយចំនួន​។

ក្រុម​ប្រតិភូ និង​អត្ត​ព​លិ​ក ដែល​ចេញដំណើរ​លើក​ទី​២​នេះ គឺមាន​ចំនួន​សរុប ១២០​នាក់ លើ​៣​ប្រភេទ​កីឡា ដូចជា​ក្រុមកីឡា​ប៉េតង់ ដែលជា​កីឡា​មាន​សក្តានុពល​ជាងគេ​, កីឡា​វាយ​កូន​ហ្គោល និង​កីឡា​អេ​ឡិច​ត្រូ​និ​ច​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកឧត្តម វ៉ា​ត់ ចំរើន ដែល​ជា​នាយ​បេសកកម្ម​ក៏​រួម​ដំណើរ​ដឹកនាំ​ប្រតិភូ​កម្ពុជា និង​ក្រៅពី​នេះ​មាន​មន្ត្រីរដ្ឋបាល និង​មន្ត្រី​ពេទ្យ​ផងដែរ​។ ហើយ​ការបន្ត​ចេញ​ដំណើរ​នៅ​ថ្ងៃ​បន្តបន្ទាប់​ទៀត គឺ​នៅមុន ២​ថ្ងៃ​នៃ​ការប្រកួត​មកដល់ ដែល​ចំនួន​ប្រតិភូ​កីឡា​កម្ពុជា សរុប​ចំនួន ៥៦០​នាក់​។

សូម​បញ្ជាក់​ជាថ្មី​ថា ការប្រកួត​ស៊ី​ហ្គេម​នៅ​វៀតណាម​ឆ្នាំនេះ មាន​ក្រុម​កីឡាករ​-​កីឡាការិនី និង​ក្រុមការងារ​គ្រូបង្វឹក​សរុប​មាន​ចំនួន ៥៦០​នាក់​ក្នុង​នោះ​មាន​ថ្នាក់ដឹកនាំ និង​មន្ត្រី​កីឡា​ចំនួន ៤៥​នាក់ កីឡាករ​-​កីឡាការិនី​ចំនួន ៣៦៣​នាក់​, គ្រូបង្វឹក​-​គ្រូ​ជំនួយ​ចំនួន ៩៣​នាក់​, អាជ្ញាកណ្ដាល ចៅក្រម​អន្តរជាតិ មាន​ចំនួន ១៩​នាក់​, អ្នកដឹកនាំ​ក្រុម​ចំនួន ២២​នាក់ និង​ក្រុមគ្រូពេទ្យ​ចំនួន ២១​នាក់។

​សម្រាប់​ការដឹកជញ្ជូន​ក្រុម​ប្រតិភូ​កីឡាករ កីឡាការិនី​កម្ពុជា​ត្រូវ​បានផ្តល់​ការហោះហើរ​ដោយ​ក្រុមហ៊ុន Cambodia Airways ទាំង​ទៅ​ទាំង​មក​ដោយ​ឥតគិតថ្លៃ បន្ទាប់ពី​ទទួល​បាន​ការយកចិត្ត​ទុកដាក់​ខ្ពស់​ពីស​ម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន​៕

អត្ថបទ ​៖ មន្នី​រ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២៥ នាទីutes មុន

ប្អូនប្រុស វ៉ាង ស្រីណូ ចេញមុខសុំទោសស្ថាប័ន Majestic Cambodia ក្រោយរិះគន់មិនសំចៃមាត់

ព័ត៌មានជាតិ៥២ នាទីutes មុន

អ្នកនាំពាក្យគ្រោះមហន្តរាយ ៖ កម្ពុជា មិនមានកន្លែងណាមួយកើតមាន បញ្ហារញ្ជួយដីទេ

ផន ស្រីពី
ជីវិតកម្សាន្ដ៥២ នាទីutes មុន

ផន ស្រីពី មោទនភាព ព្រោះបានរួមចំណែកការងារសង្គម និងស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ នៅខេត្តស្ទឹងត្រែង

ជីវិតកម្សាន្ដ៥៩ នាទីutes មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម