កីឡា
U-23 បន្តការប្រកួតទី ២ ជួបសិង្ហបុរី ខណៈកីឡាករឃីកបុកស៊ីង ប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ
ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ២៣ ឆ្នាំ នឹងធ្វើការប្រកួតទី ២ របស់ខ្លួនក្នុងពូល B នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី ៣១ នៅប្រទេសវៀតណាម ដោយត្រូវជួប U-23 សិង្ហបុរី ខណៈកីឡាឃីកបុកស៊ីង វិញក៏មាន ១ ប្រកួតផងដែរនៅថ្ងៃនេះ។
U-23 កម្ពុជា នឹងជួប U-23 សិង្ហបុរី នៅវេលាម៉ោង ៤:០០ រសៀល ដោយការប្រកួតធ្វើឡើងនៅកីឡដ្ឋាន Thien Truong។ ខណៈនៅមុនការប្រកួត កម្ពុជាហាក់មានប្រៀបជាងបន្តិច ដោយសារកម្ពុជា បានឈ្នះឡាវ ៤-១ គ្រាដែលសិង្ហបុរី បានត្រឹមស្មើជាមួយឡាវ ២-២ ខណៈគេក៏ទើបតែប្រកួតចាញ់ ថៃ ៥-០ ផងដែរ។ យ៉ាងណាមិញទោះធ្វើពុំសូវបានល្អ គ្រូបង្វឹករបស់សិង្ហបុរី លោក Nazir Zasir ក៏បានកូនក្រុមរបស់លោកថា ពួកគេនៅតែកំពុងស្ថិតនៅក្នុងព្រឹត្តិការណ៍នេះដដែល ជាពិសេសនៅសល់ ២ ប្រកួតទៀត ក្នុងនោះ ១ ប្រកួតទល់នឹងកម្ពុជា ផ្ទាល់តែម្ដង។


ដោយឡែកកីឡាឃីកបុកស៊ីងវិញ ថ្ងៃនេះកម្ពុជាមាន ១ ប្រកួតទៀតផងដែរ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ បន្ទាប់ពីជោគជ័យ ៣ នាក់ក្នុងចំណោម ៤ នាក់កាលពីម្សិលមិញ។ សម្រាប់ថ្ងៃនេះ គឺកីឡាករ ឈឿង ល្វៃ ត្រូវប្រកួតជាមួយកីឡាករហ្វីលីពីន ក្នុងប្រភេទទម្ងន់ ៧១ គីឡូក្រាម នៅវេលាម៉ោង ៧:៣៥ យប់។

បើសិនជា ឈឿង ល្វៃ បានឡើងទៅវគ្គផ្ដាច់ព្រ័ត្រ នោះគេនឹងក្លាយជាកីឡាករកម្ពុជា ទី ៤ បានឡើងវគ្គផ្តាច់ព្រ័ត្រដណ្ដើមមេដាយមាស ជាមួយកីឡាករ ទូច រ៉ាឆាន់, កាន់ ម៉េងហុង, លន់ បញ្ញា ដែលបានឡើងកាលពីម្សិលមិញ៕
អត្ថបទ៖ មន្នីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២០ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?