កីឡា
កីឡាករបាល់ទាត់ល្បីៗ ៥ រូប ចេញពីទឹកដីអាល្លឺម៉ង់ ទៅកាន់ក្លឹបនៅ អង់គ្លេស ក្នុងតម្លៃខ្លួនកប់ក្ដោង
កីឡាករល្បីៗ និងមានតម្លៃខ្លួនភាគច្រើនសុទ្ធសឹងតែត្រូវបានក្លឹបក្នុងក្របខ័ណ្ឌ Premier League របស់អង់គ្លេសទិញយកចេញពីក្របខ័ណ្ឌកំពូល Bundesliga របស់អាល្លឺម៉ង់ ហើយនេះគឺជាកីឡាករលំដាប់ចំនួន ៥ រូបដែលចាកចេញពីទឹកដីអាល្លឺម៉ង់ទៅកាន់ក្លឹបនៅអង់គ្លេសក្នុងតម្លៃកប់ក្ដោង ៖
១ Erling Haaland ៩១៩ ពាន់លាន

ការផ្ទេររបស់ Erling Haaland ពី Borussia Dortmund ទៅ Manchester City បានធ្វើឲ្យមនុស្សជាច្រើនមានការភ្ញាក់ផ្អើល។ មូលហេតុគឺ Haaland ជាកីឡាករដែលត្រូវក្លឹបជាច្រើនដាក់គោលដៅ។ ទោះជាយ៉ាងណាក៏ដោយគាត់បានសម្រេចចិត្តទៅអង់គ្លេសបន្ទាប់ពីត្រូវបានទិញក្នុងតម្លៃ៦០ លានអឺរ៉ូឬ ៩១៩ ពាន់លាន ។ Haaland បានក្លាយជាកីឡាករថ្លៃបំផុតដែលបានចុះហត្ថលេខាពីក្លឹប Bundesliga ទៅកាន់ English Premier League ។
២ Jadon Sancho ១.៣ ទ្រីលាន

លោកគឺជាកីឡាករចំណូលថ្មីសម្រាប់ Manchester United ក្នុងទីផ្សារដោះដូររដូវក្ដៅឆ្នាំ ២០២១-២២។ Sancho ត្រូវបានទិញពី Borussia Dortmund ក្នុងតម្លៃ ៨៥ លានអឺរ៉ូ ស្មើនឹង ១.៣ ទ្រីលាន។ លោកក៏បានក្លាយជាកីឡាករថ្លៃបំផុតដែលមិនធ្លាប់នាំយកពីក្លឹប Bundesliga មក Premier League ។ ប៉ុន្តែរដូវកាលទី១របស់ Sancho មិនបានប្រព្រឹត្តទៅដោយរលូនទេ ដោយសារតែគាត់មិនអាចសម្របខ្លួនភ្លាមៗទៅនឹងទម្រង់លេងបច្ចុប្បន្នរបស់ Manchester United ។
៣ Kai Havertz ១.២ ទ្រីលាន

Kai Havertz គឺជាកីឡាករដ៏សំខាន់បំផុតរបស់ Chelsea នៅពេលនេះ។ គាត់ត្រូវបាននាំយកពី Bayer 04 Leverkusen ក្នុងឆ្នាំ ២០២០ ក្នុងតម្លៃ ៨០ លានអឺរ៉ូ ស្មើនឹង ១.២ទ្រីលាន។ ជារឿយៗកីឡាករអាល្លឺម៉ង់រូបនេះត្រូវបានប្ដូរទៅជាខ្សែប្រយុទ្ធជួរមុខនៅពេលដែល Romelu Lukaku និង Timo Werner មិនសក្ដិសម។ យ៉ាងហោចណាស់ក៏មានពានរង្វាន់ European Champions League, Club World Cup និង European Super Cup ដែលលោកបានបរិច្ចាគទៅ Chelsea រួចហើយ។
៤ Kevin De Bruyne ១.១ ទ្រីលាន

លោកបានចូលរួមជាមួយ Manchester City ពី Wolfsburg ក្នុងឆ្នាំ២០១៥ ។ នៅពេលនោះ កីឡាករសញ្ជាតិបែលហ្ស៊ិកនេះត្រូវបានទិញក្នុងតម្លៃ ៧៦ លានអឺរ៉ូ ឬស្មើនឹង១.១ ទ្រីលាន ។ គាត់ក៏បានរក្សាកំណត់ត្រាជាកីឡាករថ្លៃបំផុតដែលបាននាំយកពី Bundesliga ទៅកាន់ Premier League មុនពេលកំណត់ត្រានេះត្រូវបានបំបែកដោយ Kai Havertz ។ De Bruyne ខ្លួនគាត់អាចធ្វើបានល្អជាមួយ Manchester City តាមរយៈការបរិច្ចាគពានរង្វាន់ Premier League ជាច្រើន FA Cup ដល់ Carabao Cup ។
៥ Christian Pulisic ៩៨០ ពាន់លាន

Christian Pulisic បានចូលរួមជាមួយ Chelsea ពី Borussia Dortmund ក្នុងខែមករា ឆ្នាំ ២០១៩។ ទោះជាយ៉ាងនេះក្ដី Pulisic នៅតែនៅ Borussia Dortmund ក្នុងលក្ខខណ្ឌខ្ចីជើងរហូតដល់ខែមិថុនា ឆ្នាំ ២០១៩។ Pulisic ត្រូវបានគេទិញក្នុងតម្លៃ ៦៤ លានអឺរ៉ូ ស្មើនឹង ៩៨០ ពាន់លាន។ កីឡាករមកពីសហរដ្ឋអាមេរិករូបនេះ បានបង្ហាញទម្រង់លេងដ៏គួរឲ្យចាប់អារម្មណ៍ជាមួយ Chelsea បើទោះបីជាថ្មីៗនេះ មានការពិបាកក្នុងការជ្រៀតចូលក្រុមសំខាន់ក្រោមការដឹកនាំរបស់ Thomas Tuchel ក៏ដោយ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Chelsea រកឃើញម្ចាស់ក្លិបថ្មី ជំនួសម្ចាស់ក្លិបចាស់ជាមហាសេដ្ឋីរុស្សី
ចុចអាន៖Sancho ដឹងគុណមិត្តរួមក្លឹប ៣ រូប ក្រោយផ្លាស់មកបិសាចក្រហម Manchester United

-
សន្តិសុខសង្គម១៨ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?