Connect with us

កីឡា

កីឡាករ U-23 ថៃ លេងនៅលីគព័រទុយហ្គាល់ថា ជួបកម្ពុជា មិនមែនជារឿងងាយស្រួល

បានផុស

នៅ

កីឡាករ Chayapipat Supunpasuch ខ្សែបម្រើសជាតិ U-23 ថៃ ដែលលេងនៅឈុត B នៃក្លិបលីគកំពូលព័រទុយហ្គាល់ បានបង្ហើបថា ការប្រកួតជាមួយកម្ពុជា មិនមែនជារឿងងាយស្រួលនោះឡើយ។

ការលើកឡើងបែបនេះគឺនៅមុនជួប U-23 កម្ពុជា ក្នុងជំនួបទី៣ ប្រចាំពូល B នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម​លើក​ទី៣១ នៅប្រទេសវៀតណាម នាថ្ងៃទី១៤ ខែឧសភា ស្អែកនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Chayapipat Supunpasuch ខ្សែបម្រើជម្រើសជាតិថៃបាននិយាយថា៖ «ឥឡូវគ្រប់គ្នាមានទំនុកចិត្តហើយ។ បន្ទាប់ពីយកឈ្នះសិង្ហបុរី ៥-០ បន្ទាប់ពីការប្រកួតដំបូងយើងចាញ់ ប៉ុន្តែយើងមិនចង់ឈប់ប្រយុទ្ធទេ។ ខ្ញុំត្រៀមខ្លួនជាស្រេចសម្រាប់ការប្រកួតបន្ទាប់ជាមួយកម្ពុជា»។

«ការប្រកួតជាមួយកម្ពុជា មិនមែនជាការប្រកួតងាយស្រួលនោះទេ យើងត្រូវតែតាំងចិត្ត រក្សាភាពជឿជាក់សម្រាប់ក្រុមដើម្បីឈ្នះ យើងត្រូវតែមើលការប្រកួតពីមួយទៅមួយ។ ហើយគិតអំពីការប្រកួតបន្ទាប់។ ប្រកួតនេះយើងត្រូវប្រមូល​ ៣ពិន្ទុជាមុនសិន» ។

កីឡាករវ័យ ២១ឆ្នាំរូបនេះលេងនៅអ៊ឺរ៉ុប ឱ្យឈុត B នៃក្លិបលីគកំពូលព័រទុយហ្គាល់ G.D. Estoril Praia ប៉ុន្តែការមកលេងឱ្យថៃ សម្រាប់ប្រទេសអាស៊ីរូបគេថាមិនជាពិបាកឡើយ។ «សម្រាប់ Mano ដែលជាគ្រូបង្វឹក មានវិធីសាស្រ្តបាល់ទាត់ស្រដៀងនឹងព័រទុយហ្គាល់ ខ្ញុំបានមកលេងក្នុងក្រុមនេះ វាងាយស្រួលលេង ហើយគ្រូបង្វឹកបានពន្យល់ពីអ្វីដែលគាត់ចង់បានពីខ្ញុំ ខ្ញុំព្យាយាមសម្របខ្លួន និងជួយក្រុមតាមដែលខ្ញុំអាចធ្វើបាន»។

បញ្ចាក់ថា សម្រាប់ក្រុមជម្រើសជាតិថៃ នឹងជួបជាមួយកម្ពុជា នៅកីឡដ្ឋាន Thien Trung នៅថ្ងៃទី១៤ ខែឧសភា​ឆ្នាំ២០២២ វេលាម៉ោង ១៩:០០យប់។ ថៃ ត្រូវការឈ្នះ កម្ពុជា ដាច់ខាត ដូច្នេះហើយការប្រកួតថ្ងៃស្អែក ប្រាកដជាការប្រកួតមួយដែលមានភាពស្វិតស្វាញ ស្របពេលដែលកម្ពុជា ក៏រឹតតែត្រូវការឈ្នះដ្បិតបច្ចុប្បន្នកំពុងមាន ៣ពិន្ទុក្នុងដៃដូចគ្នា៕

អត្ថបទ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទីutes មុន

សម្តេចធិបតី កើតសរសើរក្រសួងការងារ និង ភាគី​ពាក់ព័ន្ធ ដែល​ខិតខំប្រឹងប្រែង​ធ្វើ​ឱ្យ​លេចចេញ​ទារក​ដ្ឋាន​ក្នុង​រោងចក្រ​

ព័ត៌មានជាតិ៣២ នាទីutes មុន

ស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចែកសញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដាជាង៤ពាន់នាក់

សុគា គីមលាង
ជីវិតកម្សាន្ដ៥៥ នាទីutes មុន

សុគា គីមលាង រំភើបចិត្ត ព្រោះកុនសម្តែងលើកដំបូងរបស់ខ្លួន ត្រៀមចាក់បញ្ចាំងក្នុងពិពរណ៍ភាពយន្ត នៅហុងកុង

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកនាំពាក្យ៖ ការតែងតាំងមេបញ្ជាការកងទ័ពជើងទឹកដោយព្រះរាជក្រឹត្យ តាមសំណើនាយករដ្ឋមន្រ្តី គឺស្របតាមច្បាប់ គ្មានអ្វីខុសឡើយ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មេ​ដឹក​នាំ​របប​យោធា​មី​យ៉ាន់​ម៉ា​​​ប្រកាស​​រៀបចំ​បោះ​​ឆ្នោត​​នៅ​ដើម​​ឆ្នាំ​២០២៦

Sokha Hotels

ព័ត៌មានពេញនិយម