Connect with us

កីឡា

ខាន់ ចេសា សុំប្ដូរទម្ងន់ប្រកួត ៦៥ គីឡូក្រាមហើយ នៅតែគណៈកម្មការរៀបចំការប្រកួត មិនយល់ព្រម​

បានផុស

នៅ

កីឡា​ការិនី​ជឺ​ជិត​សូ​កម្ពុជា ខាន់ ចេសា ដែល​ព្រឹក​ម្សិលមិញ​ខកខាន​ក្នុង​ការប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី ៣១ ឆ្នាំ ២០២២ នៅ​ប្រទេស​វៀតណាម ដោយសារ​មិន​អាច​ឆ្លង​ផុត​ដំណាក់កាល​ថ្លឹង​ទម្ងន់ ពេលនេះ​នៅតែ​មិន​អាច​ប្រកួត​បាន​ដដែល បើ​ទោះ​មានការ​ស្នើសុំ​ប្ដូរ​ទម្ងន់​ប្រកួត​ក៏ដោយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​បើ​យោង​តាម​សេចក្ដីថ្លែងការណ៍​របស់​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា នៅ​ល្ងាច​ថ្ងៃ​ទី ១៤ ខែ​ឧសភា ដដែល។

ក្នុង​សេចក្ដីថ្លែងការណ៍​ថ្មី​បាន​បញ្ជាក់​ថា កីឡាការិនី ខាន់ ចេសា មិន​អាច​ចូលរួម​ប្រកួត​កីឡា​ជឺ​ជិត​សូ ផ្នែក​នារី ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម លើក​ទី ៣១ នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម បានទេ ដោយ​ក្នុងអំឡុងពេល​ថ្លឹង​ទម្ងន់​ជា​ផ្លូវការ កីឡា​ការិនី ខាន់ ចេសា មាន​ទម្ងន់​លើស ២៤០ ក្រាម លើ​ទម្ងន់​កំណត់ ៤៨ គីឡូក្រាម។ ក្រោម​ច្បាប់​របស់​សហព័ន្ធ​អន្តរជាតិ​ជឺ​ជិត​សូ និង​ច្បាប់​បច្ចេកទេស នៃ​សៀវភៅ​ណែនាំ​បច្ចេកទេស​កីឡា SEA Games Technical Handbook គឺ​មិន​អនុញ្ញាត​ឲ្យ​នាង​ចូលរួម​ក្នុង​ការ​ប្រកួត​ពេលនេះ​បានទេ។

ប៉ុន្តែ​ដោយមាន​ការណែនាំ​ពី ឯកឧត្ដម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​ប្រតិភូ​កីឡា​កម្ពុជា នាយ​បេសកកម្ម​យើង​បាន​ធ្វើការ​ស្នើសុំ​ជា​ផ្លូវការ​ទៅកាន់​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​ភ្លាមៗ បន្ទាប់ពី​ការ​ថ្លឹង​ទម្ងន់ ដើម្បី​ឲ្យ​នាង​ចូល​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់ ៦២ គីឡូក្រាម​វិញ។ ទោះជា​យ៉ាងណា​ការ​ស្នើសុំ​នេះ​ត្រូវ​បាន​បដិសេធ។

ដូច្នេះ កីឡា​ជឺ​ជិត​សូ​កម្ពុជា សល់​តែ​កីឡា​ការិនី ម៉ាប់ សុខ​ហួយ ម្នាក់​ប៉ុណ្ណោះ​ដែល​ត្រូវ​ប្រកួត៕

អត្ថបទ ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ នាទីutes មុន

ផ្លូវហ្សាលឌឺហ្គោល (ផ្លូវ២១៧) នឹង​ត្រូវ​រៀបចំ​សណ្តាប់ធ្នាប់ រួម​ជា​មួយ​ផ្លាស់​ប្តូរ​ការ៉ូឡាថ្មី ដើម្បី​យក​ធ្វើ​ជា​ផ្លូវ​គំរូ

ព័ត៌មានជាតិ១ ម៉ោង មុន

លោកជំទាវ ហ៊ុន ម៉ាណា ប្រគល់អគារទីចាត់ការ អគារបណ្ណាល័យ បន្ទប់ទឹក និងផ្ដល់អាហារ១ពេលដល់សិស្សានុសិស្ស នៃសាលាបឋមសិក្សាទួលចំប៉ី ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ទៀ សីហា នឹងចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាននៅម៉ាឡេស៊ីចុងខែនេះ

ព័ត៌មានជាតិ៣ ម៉ោង មុន

ករណីមានវិវាទជាមួយ ប.ស.ស.មិនអាចដោះស្រាយបាន ពលរដ្ឋអាចដាក់ពាក្យប្តឹងទៅកាន់និយ័តករសន្តិសុខសង្គម

ព័ត៌មានជាតិ៣ ម៉ោង មុន

ការអភិវឌ្ឍន៍វិជ្ជាជីវៈ​គ្រូពេទ្យ​ នឹង​ជំរុញ​ឱ្យ​គ្រូពេទ្យ​បង្កើន​ក្រម​សីលធម៌​វិជ្ជាជីវៈ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

រុស្ស៊ី បានដៃ បាញ់មីស៊ីលស្រោចលើអ៊ុយក្រែន ចំពេល ត្រាំ និង ហ្សេលេនស្គី កំពុងឈ្លោះគ្នា

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ទៀ សីហា នឹងចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាននៅម៉ាឡេស៊ីចុងខែនេះ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

បារាំង-អង់គ្លេស ចេញមុខកែនទ័ពអឺរ៉ុប​៣ម៉ឺន​នាក់ ​បញ្ជូនទៅអ៊ុយក្រែន ធ្វើឲ្យរុស្ស៊ី ក្តៅឆេវ

ចរាចរណ៍១១ ម៉ោង មុន

អធិការរងខណ្ឌ ៧ មករា ម្នាក់ បើករថយន្តធ្លាក់ស្ពាន ស្លាប់មនុស្សម្នាក់ និងរបួសធ្ងន់-ស្រាល ៤ នាក់

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

មន្ត្រី​អាមេរិក​ប្រាប់​អ៊ុយក្រែន ឲ្យឈប់ឈ្លោះជាមួយ​ ត្រាំ ហើយងាកមកស៊ីញ៉េកិច្ចព្រមព្រៀងផ្តល់ធនធាន​រ៉ែ​វិញ

Sokha Hotels

ព័ត៌មានពេញនិយម