កីឡា
គ្រូបាល់ទាត់នារីកម្ពុជា ៖ ជុំវិញលទ្ធផលចាញ់ ម្ចាស់ផ្ទះនារីវៀតណាម ៧-០ ក្នុងស៊ីហ្គេម
ក្រុមជម្រើសជាតិនារីកម្ពុជា បានប្រកួតចាញ់ម្ចាស់ផ្ទះវៀតណាម ដោយលទ្ធផល ០-៧ ក្នុងជំនួបចុងក្រោយ ពូល A នៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី ៣១ នៅប្រទេសវៀតណាម កាលពីល្ងាចថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២២ ម្សិលមិញ។

បរាជ័យនេះគឺបានសេចក្ដីថា កម្ពុជា បានអស់ឱកាសឡើងទៅវគ្គបន្តផងដែរ ក្នុងការបង្ហាញខ្លួនលើកដំបូងជាប្រវត្តិសាស្ត្រនៅស៊ីហ្គេម ប៉ុន្តែទោះជាយ៉ាងណាគ្រូបង្វឹកនារីកម្ពុជា លោក ប្រាក់ វុទ្ធី បានចាត់ទុកថាជាបទពិសោធន៍មួយដ៏ល្អ។
ថ្លែងនៅក្រោយចប់ការប្រកួត លោក ប្រាក់ វុទ្ធី បានលើកឡើងថា ការជួបគូប្រកួតខ្លាំងដូចក្រុមនារីវៀតណាម គឺជាឱកាសដ៏ល្អសម្រាប់កូនសិស្សរបស់ខ្លួន។ «កាលពីមុនយើងចាញ់ ០-១០ ហើយលើកនេះចាញ់តែ ០-៧ នោះក៏ជាការកែលំអកីឡាការិនីកម្ពុជាផងដែរ។ ការជួបក្រុមនារីវៀតណាមមិនងាយស្រួលនោះទេ ហើយលើកនេះរឹតតែពិបាក។ បទពិសោធន៍ទាំងនេះនឹងនាំមកនូវមេរៀនមានប្រយោជន៍ដល់កូនក្រុមរបស់ខ្ញុំ»។

ឆ្លងកាត់ការប្រកួតចំនួន ២ លើក ក្នុងពូល A ក្រុមបាល់ទាត់នារីជម្រើសជាតិកម្ពុជា បានរងបរាជ័យទាំង ២ ប្រកួត ពោលគឺប្រកួតដំបូងចាញ់ ហ្វីលីពីន ៥-០ និងប្រកួតទី ២ ចាញ់ម្ចាស់ផ្ទះវៀតណាម នេះ ០-៧ អ្វីដែលគួរឲ្យចាប់អារម្មណ៍គឺនៅរាល់វគ្គទី ១ ក្រុមទាំងអស់បានទាត់ចូលកម្ពុជា តែ ១ គ្រាប់ប៉ុណ្ណោះ។
សរុបតារាងពិន្ទុ កម្ពុជា ឈរនៅលេខ ៣ មាន ០ ពិន្ទុ ខណៈត្រូវគេទាត់ចូលរហូតដល់ ១ គ្រាប់ និងមិនអាចរកគ្រាប់បាល់បាន ១ គ្រាប់ឡើយ៕
អត្ថបទ ៖ មន្នីរ័ត្ន

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង